Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឆ

Chuon Nath's Khmer-Khmer Dictionary
  1. ឆ្កួត ( ឧ.ឧទានសព្ទ )
    ពាក្យ​ពោល​បង្អាប់, បន្ទច់​បង្អាក់, ជេរ​បង្អាប់​ដោយ​ប្រដូច​នឹង​មនុស្ស​ឆ្កួត : គ្នា​ទើប​នឹង​និយាយ​បាន​ពីរ​បី​ម៉ាត់ គាត់​ស្រែក​គំហក​ឲ្យ​គ្នា​ថា ឆ្កួត ! (ព. ទ្រ. ម.) ។
  2. ឆ្កួតជ្រូក ( ន.នាមសព្ទ )
    ឈ្មោះ​រោគ​មួយ​ប្រភេទ បណ្ដាល​កើត​អំពី​ខ្យល់​កាច​ក្នុង​សន្ដាន​ ឆក់​ឲ្យ​ដួល ឲ្យ​ប្រកាច់ បែក​ពពុះ​មាត់ (រោគ​នេះ​មិន​មែន​មាន​ជាប់​ជា​ប្រក្រតី​ទេ យូរ​ៗ​ទើប​ធ្វើ​ទុក​ម្ដង​ៗ) ។ ប្រើ​ជា​គុណ​នាម​ក៏​បាន : រោគ​ឆ្កួត​ជ្រូក, មនុស្ស​ឆ្កួត​ជ្រូក ។
  3. ឆ្កៀល ( កិ.កិរិយាសព្ទ )
    ខ្វេះ​កកាយ​គាស់​អ្វី​ៗ ដោយ​ម្រាម​ដៃ, ចុង​កាំបិត​ឬ​ដែក​ស្រួច​ជាដើម ។ កុហក​ឆ្កៀល​ក្រសាំង កុហក​បង្វិល​ដូច​គេ​ឆ្កៀល​ក្រសាំង ឲ្យ​គេ​ឃើញ​ពុត​ភ្លាម​ៗ ។
  4. ឆ្កៀស ( កិ.កិរិយាសព្ទ )
    កៀស​ឆ្កៀល : ឆ្កៀស​អំបុក ។ កៀស​ជម្រុះ, កៀស​ទម្លាក់ : ឆ្កៀស​ចន្លុះ ។ ឆ្កៀស​មិន​ឡើង (ព. ប្រ.) ដាស់​តឿន, ស្ដី​ប្រដៅ​ទៅ​នៅ​តែ​ដដែល ។
  5. ឆ្កែ ( ន.នាមសព្ទ )
    សត្វ​ជើង ៤ ពួក​មួយ រស់​នៅ​អាស្រ័យ​នឹង​មនុស្ស ។
    - ឆ្កែ​ព្រៃ ឆ្កែ​ដែល​កើត​ដែល​នៅ​ក្នុង​ព្រៃ ។
    - អា​ឆ្កែ! ឧ. ពាក្យ​ជេរ​ទ្រគោះ​បន្ដុះ​បង្អាប់​ប្រដូច​ទៅ​នឹង​ឆ្កែ ។
  6. ឆ្កែញាំង ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​ល្អិត​មួយ​ពួក​ភមរ​ជាតិ នៅ​អាស្រ័យ​នឹង​សំបុក​ដែល​វា​ធ្វើ​ដោយ​ដី​ស្អិត​ដោយ​សារ​ទឹក​មាត់​វា ។
  7. ឆ្កែស្រែង ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ សំបក​ក្រាស់​សាច់​ធូរ​ជ្រោក ច្រើន​ប្រើ​ជា​ថ្នាំ​បង្ហុយ​ដំបៅ ដែល​កើត​ដោយ​របួស ឬ​រូស, កោស​លាយ​នឹង​ថ្នាំ​ឯ​ទៀត ជក់​កែ​រោគ​ឫស​ដូង​ខ្យល់ ។
  8. ឆ្កោក ( កិ.កិរិយាសព្ទ )
    ធ្វើ​ទុក្ខ​ធ្វើ​ទោស ដោយ​ចង​រឹត​រួត​ព្យួរ​បន្តោក : គេ​ឆ្កោក​ឆ្កែ ។ កិ. វិ. ចង​ឆ្កោក ។
  9. ឆ្កោក ( ន.នាមសព្ទ )
    ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ ។
  10. ឆ្គង ( គុ.គុនសព្ទ )
    ដែល​គង, ឆ្វេង, មិន​គប្បី, ឆ្ងើយ, មិន​សម : សំដី​ឆ្គង, មនុស្ស​ឆ្គង​ ។ ព. ទ. បុ. ថា : ដឹង​ឆ្ងើយ​ព្រោះ​ដង កូន​ឆ្គង​ព្រោះ​មេ​បា មាន​ន័យ​ថា ដឹង​ដែល​គេ​ដាក់​ដង​មិន​ស្រួល រមែង​តែ​ឆ្ងើយ​ចាំង​ឈើ​មិន​កើត; បើ​មេ​បា​ឆ្គង កូន​ក៏​តែង​តែ​ឆ្គង​ដែរ ។

<< Prev   1 ... 10   11   12   13   14   15   16   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar