Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឆ

Chuon Nath's Khmer-Khmer Dictionary
  1. ឆ្នាល់ ( ន.នាមសព្ទ )
    គ្រឿង​អាវុធ​របស់​សត្វ​ទ្វេ​បាទ​ពួក​ខ្លះ ដុះ​នៅ​ជើង សម្រាប់​ការពារ​ខ្លួន : ឆ្នាល់​មាន់, ឆ្នាល់​ក្ងោក ។
  2. ឆ្នាល់មាន់ ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​រនាម​មួយ​ប្រភេទ មាន​បន្លា​ស្រដៀង​នឹង​ឆ្នាល់​មាន់ : គេ​ប្រើ​ត្រួយ​ឆ្នាល់​មាន់​ជា​បន្លែ​ស្ល​ស្រឡក់​បាន ។
  3. ឆ្នាស ( គុ.គុនសព្ទ )
    និយាយ​អំពី​ស្រី​ៗ ដែល​ហៃ​រក​រឿង​ឈ្លោះ​ប្រកែក ជេរ​ប្រទេច​មិន​ព្រម​ចាញ់​នរណា; ឬ​អំពី​សត្វ​ញី​មាន​មាន់​ជា​ដើម ដែល​ហៃ​ដេញ​ចឹក​មាន់​ឯ​ទៀត​នៅ​ជិត​ៗ : មេ​មាន់​ហ្នឹង​ឆ្នាស​ណាស់ ។
  4. ឆ្នាំ ( ន.នាមសព្ទ )
    កំណត់​វេលា​មួយ​ខួប​ខែ ១២ ។
  5. ឆ្នាំង ( ន.នាមសព្ទ )
    ប្រដាប់​ធ្វើ​ដោយ​ដី​ឬ​ដោយ​លោហ​ជាតិ​សម្រាប់​ចម្អិន​អាហារ ។
  6. ឆ្នាំង​របួល ( ន.នាមសព្ទ )
    ឆ្នាំង​ដែល​គេ​ចោះ​បាត​ជា​រន្ធ​ច្រើន​អន្លើ សម្រាប់​ចំហុយ​នំ​ផ្សេង​ៗ ។
  7. ឆ្នាំ​ទៅ ( ន.នាមសព្ទ )
    ឆ្នាំ​ដែល​កន្លង​ទៅ​ហើយ​បន្ទាប់​ឆ្នាំ​បច្ចុប្បន្ន​នេះ ។ ឆ្នាំ​ទៅ​មួយ ឆ្នាំ​ដែល​កន្លង​ទៅ​ហើយ​មុន​ឆ្នាំ​ទៅ ។ ឆ្នាំ​ទៅ​មួយ​នាយ ឆ្នាំ​ដែល​កន្លង​ ទៅ​ហើយ​មុន​ឆ្នាំ​ទៅ​មួយ ។ ឆ្នាំ​ភ្នែក ឆ្នាំ​មុខ, ឆ្នាំ​ខាង​មុខ ។
  8. ឆ្នឹម ( ន.នាមសព្ទ )
    គំនរ​កណ្ដាប់​ស្រូវ​ទុំ​ដែល​គេ​រៀប​ជា​របៀប​ខ្ពស់​ត្រឹម​ត្រង់ ផ្អាប់​ទុក​ឲ្យ​ងាយ​បោក​ងាយ​បែន គឺ​ឲ្យ​គ្រាប់​ស្រូវ​ជ្រុះ​អស់ : កណ្ដាប់ ២ ឆ្នឹម, ឆ្នឹម​កណ្ដាប់​រលំ​រេល​ដោយ​ត្រូវ​ខ្យល់​ព្យុះ​ធំ​បោក​បក់ ។
  9. ឆ្នុក ( ន.នាមសព្ទ )
    ប្រដាប់​សម្រាប់​ចុក : ឆ្នុក​ដប ។
  10. ឆ្នុក​ក្បិន ( ន.នាមសព្ទ )
    អវយវៈ​មនុស្ស ត្រង់​កន្លែង​ដែល​ចុក​ក្បិន ។ ចុង​កន្ទុយ​ក្បិន​ដែល​គេ​មូរ ហើយ​យក​ទៅ​ចុក​ត្រង់​កន្លែង​នោះ ក៏​ហៅ ឆ្នុក​ក្បិន ដែរ ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar