Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឆ

Chuon Nath's Khmer-Khmer Dictionary
  1. ឆ្នូត ( ន.នាមសព្ទ )
    ស្នាម​ឆូត, សម្បុរ​ឆូត​ៗ : សាច់​ឈើ​មាន​ឆ្នូត ។ គុ. ដែល​មាន​សម្បុរ​ឆូត​ៗ : សំពត់​ពណ៌​ខៀវ​ឆ្នូត​ក្រហម ។
  2. ឆ្នួន ( ន.នាមសព្ទ )
    ប្រឆេះ​ដាក់​រំសេវ​កំបាំង សម្រាប់​អុជ​បន្ត​ភ្លើង​ឲ្យ​ឆ្លង​ទៅ​ឆេះ​នៅ​កន្លែង​ឯ​ទៀត ។ ក្ដារ​ខ្មុក​សម្បុរ​ខ្មៅ ឬ​បន្ទះ​ថ្ម​ខ្មៅ សម្រាប់​សរសេរ​អក្សរ​ដោយ​ដី-ស :
    - ក្ដារ​ឆ្នួន ។ រោង​ថែវ​មាន​ផ្លូវ​កំបាំង​ឬ​ផ្លូវ​មាន​គ្រឿង​បាំង សម្រាប់​ពួក​ស្រ្តី​ឥស្សរ​ជន​ចរ​ចេញ​ចូល ។
  3. ឆ្នើម ( គុ.គុនសព្ទ )
    ដែល​លើស​ដាច់​គេ, ឆើត : ល្អ​ឆ្នើម, ចំណេះ​ឆ្នើម, ប្រាជ្ញា​ឆ្នើម ។ ប្រើ​ជា កិ. វិ. ក៏​បាន ចេះ​ឆ្នើម ចេះ​ដាច់​គេ ។ ប្រើ​ខាង​អាក្រក់​ក៏​បាន : កាច​ឆ្នើម, ខូច​ឆ្នើម, អាក្រក់​ឆ្នើម ។
  4. ឆ្នៀង ( ន.នាមសព្ទ )
    របៀង : ឆ្នៀង​ផ្ទះ, ផ្ទះ​មាន​ឆ្នៀង ។
  5. ឆ្នេរ ( ន.នាមសព្ទ )
    មាត់​សមុទ្រ ឬ មាត់​ទន្លេ, ស្ទឹង ត្រង់​ដែល​មាន​សណ្ឋាន​ជ្រាល​មាន​ផ្នូក​ខ្សាច់​រាប​ស្រួល : ឆ្នេរ​សមុទ្រ ។
  6. ឆ្នែង ( គុ.គុនសព្ទ )
    ដែល​មិន​កប (ច្រើន​និយាយ​តែ​ក្នុង​ការ​នេសាទ) : ថ្ងៃ​នេះ​ឆ្នែង​ណាស់ រក​ត្រី​មិន​បាន​សោះ ។
  7. ឆ្នៃ ( កិ.កិរិយាសព្ទ )
    ដៅ, ប្រមាណ, ស្មាន, ចាប់​មន្ទិល​ដោយ​ស្មាន, ម៉ៃ​សំដៅ : កុំ​ឆ្នៃ​ដាក់​គេ ។
  8. ឆ្នោត ( ន.នាមសព្ទ )
    កំណត់​សរសេរ​នឹង​ស្លាក ។ សំបុត្រ​ប្លុង​ឥត​ឈ្មោះ​អ្នក​សរសេរ ។ ស្លាក, សំបុត្រ​ប្រាប់​លាភ​ដែល​ត្រូវ​បាន​ដោយ​ចាប់​ផ្សង​បុណ្យ​ព្រេង, ផ្សង​សំណាង ។
  9. ឆ្ពង់ ( ន.នាមសព្ទ )
    ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ ។
  10. ឆ្ពាម ( កិ.កិរិយាសព្ទ )
    ចាប់​មួយ​ចម្ពាម​ដៃ, ច្បាម : ឆ្ពាម​ក​ដោយ​ម្រាម​ដៃ ។ ន. ចំនួន​វត្ថុ​ដែល​ឆ្ពាម ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar