Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឆ

Chuon Nath's Khmer-Khmer Dictionary
  1. ឆ្មាំ ( ន.នាមសព្ទ )
    អ្នក​ចាំ​រក្សា : ឆ្មាំ​ទ្វារ, ឆ្នាំ​បន្ទាយ (ព. បុ.) ។
  2. ឆ្មា​បា ( ន.នាមសព្ទ )
    សត្វ​មាន​ស្បែក​ជា​ស្លាប​មួយ​ប្រភេទ សម្រែក​ស្រដៀង​នឹង​ឆ្មា ជា​សត្វ​រត្តិចរ : ឆ្មា​បា​ពោប​ឡើង​ដើម​ត្នោត ។
  3. ឆ្មូល ( កិ.កិរិយាសព្ទ )
    ប្រមូល​ឲ្យ​មូល​ជា​ដុំ : ឆ្មូល​សំពត់ ។ រមូល​ប្រមូល​ឲ្យ​ចុក​សៀត : ឆ្មូល​ពោះ ។
  4. ឆ្មើង ( គុ.គុនសព្ទ )
    ដែល​កាន់​ខ្លួន, រពើតរពើង : មនុស្ស​ឆ្មើង ។
    - ឆ្មើង​កន្ទ្រើង ឆ្មើង​ហួស​បែប​ភាព ។
    - ឆ្មើង​កំអួក ឆ្មើង​ធ្វើ​ពើ​ម្ដង​ៗ ។
    - ឆ្មើងឆ្មៃ ឆ្មើង​លេង​ឫក លេង​ខ្លួន ។
  5. ឆ្មៀង ( កិ.កិរិយាសព្ទ )
    បែរ​មើល​ចំហៀង : ឆ្មៀង​មើល, ឆ្មៀង​ភ្នែក​មើល ។
  6. ឆ្មៃ ( ប.បរិវារសព្ទ )
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆ្មើង) ។
  7. ឆ្លក ( កិ.កិរិយាសព្ទ )
    លក​ពោះ​ផ្ដៅ​ឬ​លក​ឈើ លក​ឫស្សី យក​សាច់​ខ្លះ : ឆ្លក​កុំ​ឲ្យ​វៀច​អ្ហឺ !
  8. ឆ្លក ( គុ.គុនសព្ទ )
    ដែល​មាន​ពណ៌​ដិត​មិន​ស្មើ សំពត់​ឆ្លក ។
  9. ឆ្លក ( ន.នាមសព្ទ )
    សត្វ​មួយ​ប្រភេទ​ពួក​ស្ការ, ពួក​កំពីង​ដូង ។
  10. ឆ្លង ( កិ.កិរិយាសព្ទ )
    ទៅ​ពី​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង, កាត់​រំលង : ឆ្លង​ស្ទឹង, ឆ្លង​ទន្លេ, ឆ្លង​ផ្លូវ, ឆ្លង​ខេត្ត ។ គុ. ដែល​រាល​ដាល​ជាប់​កើត​ត​ទៅ​ទៀត : រោគ​ឆ្លង, ជម្ងឺ​ឆ្លង ។
    - ឆ្លង​ទន្លេ កិ. សម្រាល​កូន (ព. ប្រ.) ។ ធ្វើ​បុណ្យ​សម្រេច​បញ្ចប់ ឲ្យ​ចម្រើន​កុសល​ថែម​ឡើង​ទៀត : ឆ្លង​បុណ្យ, ឆ្លង​វិហារ, ឆ្លង​សាលា, ឆ្លង​កុដិ, ឆ្លង​ថ្នល់, ឆ្លង​ស្ពាន ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar