Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឆ

Chuon Nath's Khmer-Khmer Dictionary
  1. ឆ្លុះ ( កិ.កិរិយាសព្ទ )
    បំភ្លឺ​ឲ្យ​ឃើញ​ដោយ​ចក្ខុ : ឆ្លុះ​ស្រមោល, ឆ្លុះ​កញ្ចក់, ឆ្លុះ​ត្រី ។ យល់​ច្បាស់​ដោយ​ប្រាជ្ញា, ដោយ​បញ្ញា​ចក្ខុ ។ គុ. រលោង, ង៉ៅ ឆ្លុះ​ស្រមោល​បាន : ភ្លឺ​ឆ្លុះ ។
  2. ឆ្លូក ( គុ.គុនសព្ទ )
    ដែល​លាយ​ឡំ​គ្នា ។ ឆ្លូក​ស្រូវ ស្ទូង​ជួស​ថែម​ត្រង់​ចន្លោះ​ៗ​ដែល​ក្ដាម​កាត់ ឬ​ដែល​រលួយ​ដោយ​ទឹក​លិច​ជា​ដើម ។
  3. ឆ្លូង ( ន.នាមសព្ទ )
    ឈ្មោះ​ស្រុក​មួយ​ក្នុង​ប្រទេស​កម្ពុជា ឡើង​ខែត្រ​ក្រចេះ : ស្រុក​ឆ្លូង ។
  4. ឆ្លូញ ( ន.នាមសព្ទ )
    ឈ្មោះ​ត្រី​រំអិល​មួយ​ប្រភេទ ស្រដៀង​នឹង​ត្រី​ខ្ជឹង​តែ​តូច​ជាង ។
  5. ឆ្លូវ ( ន.នាមសព្ទ )
    ឈ្មោះ​ឆ្នាំ​ទី ២ (គោ) ។
  6. ឆ្លើយ ( កិ.កិរិយាសព្ទ )
    តប​សំដី, តប​សំបុត្រ, ដីកា ។ ឆ្លើយ​ឆ្លង តប​ពាក្យ​សំដី​ឆ្លង​ទៅ​ឆ្លង​មក ។
  7. ឆ្លៀត ( កិ.កិរិយាសព្ទ )
    រំលែក​ពេល​ធ្វើ​កិច្ច​ការ​អ្វី​ៗ, លួច​ល្បក់​ធ្វើ ។
  8. ឆ្លៀវឆ្លាត ( គុ.គុនសព្ទ )
    ឈ្លាសវៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈ្លាស) ។
  9. ឆ្លៀវឆ្លាស ( ន.នាមសព្ទ )
    ពាក្យ​ប្រើ​កា្លយ​មក​អំពី​ពាក្យ : ឆ្លៀវឆ្លាត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
  10. ឆ្លេ ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ឆ្លា : ឆ្លេឆ្លា គឺ​ឆ្លា​ចុះ​ឆ្លា​ឡើង, ស្ទុះ​ស្ទា​ដោយ​ស្លន់ ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar