Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឈ

Chuon Nath's Khmer-Khmer Dictionary
  1. ឈាម ( ន.នាមសព្ទ )
    អាការៈ​រាវ (ធាតុ​ទឹក)សម្បុរ​ក្រហម ជ្រួតជ្រាប​សព្វ​សរសែ​ក្នុង​សារព៌ាង្គកាយ ។
  2. ឈាវ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​រង្វើល, មួយ​ៗ, ល្បោះ​ៗ, មួយ​ដង​មួយ​កាល : ស្ទូង​ឈាវ, សំទូង​ឈាវ​ៗ, ទៅ​មក​ឈាវ (ប្រើ​តាម​ទម្លាប់​ស្រុក) ។
  3. ឈិង ( ន.នាមសព្ទ )
    ឈ្មោះ​គ្រឿង​ភ្លេង​មួយ​ប្រភេទ​ក្នុង​វង់​ភ្លេង​ខ្សែ : ភ្លេង​ខ្សែ​ខ្វះ​ឈិង មិន​សូវ​ពីរោះ ។
  4. ឈឹង ( គុ.គុនសព្ទ )
    សូន្យ​សូរ​សព្ទ, ស្ងប់​ស្ងាត់, ជ្រៀប, ជ្រងំ : ស្ងាត់​ឈឹង, ស្ងប់​ឈឹង, បាត់​មាត់​ឈឹង ។
  5. ឈឹង ( ន.នាមសព្ទ )   ( ចិ.ចិន (ភាសាចិន) )
    តុ​ទាប​មាន​សណ្ឋាន​ទ្រវែង​ឬ​បួន​ជ្រុង : ដាក់​អីវ៉ាន់​លើ​ឈឹង ។
  6. ឈឹប ( ឧ.ឧទានសព្ទ )
    សូរ​សំឡេង​ឮ​ដោយ​ចាក់​នឹង​ស្ន​ឬ​ច្បូក​ជាដើម : ចាក់​ឈឹប, សូរ​ឈឹប !
  7. ឈឺ ( គុ.គុនសព្ទ )
    ដែល​មាន​ជំងឺ ។ កិ. ចាប់​ជំងឺ, ទទួល​រង​ជំងឺ ។ ឈឺ​ចិត្ត ក្ដៅ​ចិត្ត​ហាក់​ដូច​ជា​ពើត​ចាប់​ឈឺ​ផ្សា ។
  8. ឈឺឆ្អាល ( កិ.កិរិយាសព្ទ )
    យក​អាសា, ជួយ​ធ្វើ​កិច្ច​ការ, ជួយ​ដោះ​ទុក្ខ​ធុរៈ​ផ្សេង​ៗ : ត្រូវ​ជួយ​ឈឺ​ឆ្អាល​គ្នា​ផង ។
  9. ឈុត ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ជុត អ. ថ. ឈុត) ពាក្យ​សម្រាប់​ប្រើ​ហៅ​របស់​ដែល​ប្រមូល​រួម​ចូល​ជា​ពួក​មួយ, ជា ១ គ្រឿង : ពែង ១ ឈុត, ចាន ១ ឈុត ។ រឿង​មួយ​ៗ ឬ​សង្កាត់​រឿង​មួយ​ៗ : ល្ខោន​លេង​រឿង ១ ឈុត, ឈុត​ទី ១, ឈុត​ទី ២ ។
  10. ឈូ ( ឧ.ឧទានសព្ទ )
    សូរ​សន្ធឹក​ទឹក​ហូរ​ខ្លាំង ឬ​សន្ធឹក​ភ្លៀង​ធំ​ជាដើម ។ កិ. វិ. កង​រំពង, អ៊ូ : ផ្អើល​ឈូ ។

<< Prev   1   2   3   4   5   6   ... 11   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar