Khmer Dictionary: ឈ
Chuon Nath's Khmer-Khmer Dictionary
-
ឈូក
( ន.នាមសព្ទ )
ជលជជាតិពួកមួយ ដើមរឹងមានបន្លា, ស្លឹកធំកំពាង, ផ្កាប្រើជាគ្រឿងបូជា, ក្រអៅនិងមើមប្រើជាអាហារបានច្រើនយ៉ាង, បុកត្រងច្រោះយកម្សៅក៏បាន, ផ្លែប្រើជាអាហារតាមខ្ចីតាមចាស់, ដាំក្នុងស្រះ, ត្រពាំង, បឹង ងាយកើត ដុះសាយឆាប់រហ័ស; ឈូកមានច្រើនប្រភេទមាន ឈូកស, ឈូកក្រហម, ឈូកច្រាល ជាដើម ។ ឈ្មោះស្រុកមួយក្នុងខេត្តកំពត : ស្រុកឈូក ។
-
ឈូង
( ន.នាមសព្ទ )
ញោចសមុទ្ទ, ទន្លេ, ស្ទឹង បឹង ដែលជាញកជាកៀនចូលក្នុងច្រាំង : ឈូងសមុទ្ទ ។ រមូរសំពត់ដែលចងក្របួចចុងសម្រាប់កាន់បោះ ឬចោលក្នុងល្បែងឈូង : បោះឈូង, ចោលឈូង; ល្បែងនុះឯងក៏ហៅថា ឈូង ដែរ : លេងឈូង, ច្រៀងឈូង ។
-
ឈូច
( ឧ.ឧទានសព្ទ )
សូរសំឡេងលាន់ឮឡើងព្រមនឹងម្រាមដៃដែលលូកចាក់អវយវៈគេលេងជាល្បែង : ឈូច ! ចាក់ឈូច !
-
ឈូឆរ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
អ៊ូអរ : មានមនុស្សទៅឈូឆរ, ផ្អើលឈូឆរ, ជួយឈឺឆ្អាលឈូឆរ ។
-
ឈូឈី
( ន.នាមសព្ទ )
ឈ្មោះសម្លទឹកខាប់មួយប្រភេទ ។
-
ឈូស
( កិ.កិរិយាសព្ទ ) ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឈូឞ “បៀតបៀន, ពិឃាត, ប្រហារ”) ចាំង ជម្រះដោយដែកឈូស : ឈូសឈើ ។ ចូកកំសុលនឹងជើង : យកជើងឈូសដី ។ ន. គ្រឿងដែកមានផ្លែមានស្នូក សម្រាប់ឈូស : ផ្លែដែកឈូស, ស្នូកដែកឈូស, សំលៀងដែកឈូស ។
-
ឈើ
( ន.នាមសព្ទ )
អនុបាទិន្នកៈពួកមួយ មានច្រើនប្រភេទ ជាពួកធាតុរឹង ដុះលូតលាស់អាស្រ័យឫសដែលចាក់ចុះស្រូបយករសជាតិផែនដី ទុកដូចជាអាហារឲ្យចម្រើនសាច់ដើម មែក សម្បក ស្លឹកផ្កា ផ្លែ, ជាធាតុមានប្រយោជន៍យ៉ាងធំដល់ពួកមនុស្ស ...។
-
ឈើកង់
( ន.នាមសព្ទ )
ឈើហុបមានបណ្ដោយប្រវែងពី ១ ម៉ែត្រ ទៅដល់ ៥ ម៉ែត្រ (ហៅតាមទម្លាប់អ្នកស្រុក) ។
-
ឈើកូត
( ន.នាមសព្ទ )
ឈើឬឫស្សីសម្រាប់កូតអ្វីៗ មានសម្បារចេកនិងអំបោះជាដើម ។
-
ឈើកែវ
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទមានសាច់រឹងស្និទ្ធសម្បុរ-សស្រដៀងនឹងសាច់ភ្លុក ។
<< Prev 1 2 3 4 5 6 ... 11 Next >>