Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឈ

Chuon Nath's Khmer-Khmer Dictionary
  1. ឈើបុក ( ន.នាមសព្ទ ) or ឈើបុះ
    ឈើ​មូល​វែង​ស្រួច​សម្រាប់​បុក​ឬ​បុះ​ឲ្យ​មាន​ជា​រណ្ដៅ​តូច​ៗ ហើយ​ដាក់​ដាំ​គ្រាប់​ពោត, គ្រាប់​សណ្ដែក​ជាដើម ។
  2. ឈើផ្ដេក ( ន.នាមសព្ទ )
    ឈើ​ឬ​ឫស្សី​វែង​សម្រាប់​សង្កត់​ផ្ដេក​គុម្ព​ស្រូវ​ទុំ​ឲ្យ​ដួល​រាប​គេន​ដើម្បី​ឲ្យ​ស្រួល​ច្រូត ។
  3. ឈើភ្លើង ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ធាតុ​ក្ដៅ​ច្រើន, គេ​ច្រើន​និយម​ធ្វើ​ជា​ថ្នាំ​កែ​រោគ ។
  4. ឈើរា ( ន.នាមសព្ទ )
    ឈើ​ដែល​ចង​បន្តោកតង្ករ (គ្រឿង​តម្បាញ) ។
  5. ឈើរឹត ( ន.នាមសព្ទ )
    ឈើ​ដែល​ចង​ពី​ចុង​កី​មក​ភ្ជាប់​នឹង​ថ្ដោក​ក្ដារ​សម្រាប់​រឹត​អន្ទង​តម្បាញ ។
  6. ឈើ​សូល ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    (សូល) ឈើ​ស្រួច​សម្រាប់​ចាក់​រុក​គាស់​ឆ្អឹះ​ទាត់​ប្រមៀល​ប្រមូល​សាកសព ដែល​ធ្វើ​ឈាបនកិច្ច ឲ្យ​ស្រួល​ឆាប់​ឆេះ​សុស (ហៅ​តាម​ទម្លាប់​ស្រុក​ថា ឈើ​សូល៍ (សូ) ក៏​បាន) ។
  7. ឈើ​ស្ដឹង ( ន.នាមសព្ទ ) [ជើង-ដ ]
    ឈើ​សម្រាប់​សន្ធឹង​សំពត់​គ្រឿង​ប៉ាក់​ជាដើម ។
  8. ឈើ​ស្ទន់ ( ន.នាមសព្ទ )
    កំណាត់​មែក​ឈើ​ឬ​វល្លិ​ស្រស់​ជាដើម សម្រាប់​ទំពា​ដុស​ឈ្លី​ជម្រះ​ធ្មេញ (ហៅ​ត្រឹមតែ ស្ទន់ ក៏​បាន) ។
  9. ឈើ​ស្រួច ( ន.នាមសព្ទ )
    ឈើ​ឬ​ឫស្សី​ដែល​គេ​បិត​សម្រួច​សម្រាប់​រុក​ស្លឹក​កណ្ដប​ឬ​ភ្ជល់​ជាដើម​ហើយ​ដោត​ខ្នួច ។
  10. ឈើ​ហុប ( ន.នាមសព្ទ )
    ឈើ​វែង​មាន​ទំហំ​ដែល​គេ​ចាំង​ជា ៤ ជ្រុង ឬ​អារ​បំបែក​ជា ៤ ជ្រុង​ (ហៅ​ត្រឹម​តែ ហុប ក៏​បាន) ។

<< Prev   1   2   3   4   5   6   ... 11   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar