Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឈ

Chuon Nath's Khmer-Khmer Dictionary
  1. ឈើ​អណ្ដោត ( ន.នាមសព្ទ )
    ឈើ​ស្រួច​ប្រើ​ជា​អាវុធ សម្រាប់​ដោត​ពិឃាត​មនុស្ស​ដែល​មាន​ទោស​ដល់​ប្រហារ​ជីវិត (មាន​ប្រើ​តែ​ក្នុង​សម័យ​បុរាណ​រាជ្យ​ពី​ដើម) ។
  2. ឈើ​អន្ទង ( ន.នាមសព្ទ )
    ឈើ​សម្រាប់​អន្ទង​សូត្រ​ឬ​អំបោះ ។
  3. ឈើ​អែម ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​ឬ​វល្លិ​ដើម​ធំ សំបក​មាន​រស​ផ្អែម សម្រាប់​ប្រើ​ជា​ថ្នាំ​កែ​រោគ​ឬ​ផ្សំ​ធ្វើ​ជា​ដំបែ ។
  4. ឈែល ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ពន្លូច​ធ្លែល (ព. អា.) ។
  5. ឈែល ( ន.នាមសព្ទ )
    អំពើ​ដែល​ធ្វើ​ឈែល (ព. អា.) ។ ឧ. ពាក្យ​អាស​គ្រាម​ដែល​ជន​អ្នក​ប្រឡែង​គ្នា​លេង...ពោល​សំដៅ​ទៅ​រក​អំពើ...នោះ ។
  6. ឈោង ( កិ.កិរិយាសព្ទ )
    លូក​ដៃ​យោក​ទាំង​ខ្លួន : ឈោង​ដៃ​ចាប់, ឈោង​ដៃ​បេះ​ផ្កា ។
  7. ឈ្ងប់ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​មាន​ក្លិន​ក្រអូប​ងំ​ឆ្អិត : ក្រអូប​ឈ្ងប់, ធុំ​ឈ្ងប់ ។ ឈ្ងុយឈ្ងុប ឈ្ងុយ​ងំ​ខ្លាំង ។
  8. ឈ្ងប់ឈ្ងុយ ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) or ឆ្ងិតឈ្ងុយ
    ស្វិតស្វាញ, ផ្ទៀងផ្ទាត់, ពិនិត្យ​ពិច័យ : ធ្វើ​ការ​ឈ្ងប់ឈ្ងុយ ឬ​ធ្វើ​ការ​ឆ្ងិត​ឈ្ងុយ ។
  9. ឈ្ងុយ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    មាន​ក្លិន​ធុំ​ផ្សាយ​អំពី​វត្ថុ​អ្វី​ៗ​ដែល​លីង, ដុត, ឆ្អើរ, អាំង ដល់​ឡើង​សម្បុរ​កន្លាត : ក្លិន​ឈ្ងុយ, ធុំ​ឈ្ងុយ, ផ្សាយ​ក្លិន​ឈ្ងុយ ។
  10. ឈ្ងៀម ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    មាន​ក្លិន​ធុំ​ផ្សាយ​ពី​អ្វី​ៗ ដែល​ខ្លោច : ក្លិន​ឈ្ងៀម, ធុំ​ឈ្ងៀម ។

<< Prev   1 ... 5   6   7   8   9   10   11   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar