Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ញ

Chuon Nath's Khmer-Khmer Dictionary
  1. ញញើត ( កិ.កិរិយាសព្ទ )
    រួញរា, ស្ទាក់​ស្ទើរ, ក្រែង : ខ្ញុំ​មិន​ហ៊ាន​ទៅ​ទេ ដូច​ជា​ញញើត​ណាស់ ។
  2. ញញើម ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ​ញញើត :
    - ញញើត​ញញើម គឺ​ញញើត​ដោយ​ច្រើន ចេះ​តែ​ញញើត​ឡើង, សម្ដែង​អាការៈ​ញើប​ៗ ។
  3. ញញែម ( ប.បរិវារសព្ទ )
    ពាក្យ​បរិវារ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ញញឹម :
    - ញញឹម​ញញែម គឺ​ញញឹម​ព្រាយ​ៗច្រើន​ដង​ក្រឡេក​នាយ​អាយ ។
  4. ញញោច ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ​ញញាក់ :
    - ញញាក់​ញញោច គឺ​ញាក់​ៗ ញោច​ៗ ។
  5. ញញ័រ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ញ័រ​ទទ្រើក​ដោយ​រងា ឬ ដោយ​ខ្លាច, ដោយ​ជញ្ជួយ :
    - រងា​ញញ័រ; ដើរ​ញញ័រ ។
    - ញញ័រ​ញញាក់ ដែល​ញ័រ​ញាក់​ទទ្រាក់​ទទ្រើក ។
  6. ញត្តិ ( ន.នាមសព្ទ ) [ញ៉័ត-តិ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ជ្ញាប្តិ) វាចា​ដែល​ភិក្ខុ​រូប​ណា​មួយ​សូត្រ​ប្រកាស​ឲ្យ​ជំនុំ​សង្ឃ​ដឹង គឺ​សម្ដី​ដែល​ភិក្ខុ​សូត្រ​ផ្តៀង​ជំនុំ​សង្ឃ ក្នុង​ការ​ធ្វើ​សង្ឃកម្ម​ដែល​មាន​បង្គាប់​ថា ត្រូវ​ឲ្យ​ផ្តៀង​ជំនុំ​សង្ឃ​ដែល​មក​ប្រជុំ​ក្នុង​ទី​នោះ​ជាមុន ទើប​ធ្វើ​បាន, ដើម្បី​ឲ្យ​ដឹង​ថា សង្ឃកម្ម​នោះ ត្រឹម​ត្រូវ​តាម​វិន័យ​ហើយ ឬ​មាន​ទាស់​ខុស​ដោយ​ហេតុ​ណា​មួយ (ពាក្យ​សម្រាប់​ប្រើ​ក្នុង​វិន័យ​ខាង​ព្រះ​ពុទ្ធ​សាសនា) ។ ញត្តិ-សព្ទ​នេះ​មក​ពី ញា “ដឹង, យល់, ស្គាល់” ផ្សំ​នឹង តិ-បច្ច័យ​ជា ញាតិ, សម្រេច​រូប​មក​ទៀត​ជា ញត្តិ “សម្ដី​ប្រកាស​យោបល់​ឲ្យ​គេ​ដឹង” ។ ប្រើ​ជា​សាធារណៈ​ក៏​បាន, មាន ២ យ៉ាង​គឺ ញត្តិ​ស្រប, ញត្តិ​ជំទាស់ ឬ​ហៅ​ថា ញត្តិ​យល់​ស្រប, ញត្តិ​យល់​ទាស់ វិញ​ក៏​បាន ។ តាម​ទម្លាប់​ពី​បុរាណ​ គេ​តែង​អាន​ពាក្យ ញត្តិ នេះ​ថា ញាត់ ចំពោះ​សង្ឃកម្ម​ផ្សេង​ៗ មាន​ពិធី​បំបួស​កុលបុត្រ​ជា​ភិក្ខុ​និង​កឋិន​ជាដើម ។ :
    - សូត្រ​ញត្តិ​នាគ ឬ ញត្តិ​នាគ (សូត​ញាត់​នាក ឬ ញាត់​នាក) សូត្រ​ញត្តិ​ក្នុង​ពិធី​បំបួស​កុលបុត្រ​ដែល​សន្មត​នាម​ថា​នាគ​ឲ្យ​ទៅ​ជា​ភិក្ខុ;
    - ញត្តិ​កឋិន (ញាត់​កៈឋិន) សូត្រ​ញត្តិ​ក្នុង​កិច្ច​កឋិន ។ល។
  7. ញត្តិកម្ម ( ន.នាមសព្ទ ) [ញ៉័ត-តិ-ក័ម]   ( បា.បាលី​ ( បាលីភាសា ) )
    សង្ឃ​កម្ម​ដែល​មាន​តែ​ញត្តិ​មិន​បាច់​មាន​អនុស្សាវនា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្ឃ​កម្ម និង អនុស្សាវនា ផង; ព. វិ. ពុ.) ។
  8. ញត្តិចតុត្ថកម្ម ( ន.នាមសព្ទ ) [ញ៉័ត-តិ-ចៈ-តុត-ថៈក័ម]   ( បា.បាលី​ ( បាលីភាសា ) )
    សង្ឃកម្ម​ដែល​មាន កម្ម​វាចា ៣ ដង ជា​គម្រប់ ៤ ដង​នឹង ញត្តិ គឺ​សង្ឃកម្ម​ដែល​ភិក្ខុ​សូត្រ​ញត្តិ​រួច​ហើយ មាន​សូត្រ​ប្រកាស​សេចក្ដី​នោះ បញ្ជាក់ ៣ ដង​ថែម​ទៀត​ដដែល​ៗ សម្រេច​ថា​ជា​ការ​ត្រឹម​ត្រូវ​ពិត​ប្រាកដ​ហើយ (ព. វិ. ពុ.) ។
  9. ញត្តិទុតិយកម្ម ( ន.នាមសព្ទ ) [ញ៉័ត-តិ-ទុតិយ៉ៈ ក័ម]   ( បា.បាលី​ ( បាលីភាសា ) )
    សង្ឃកម្ម​ដែល​មាន កម្មវាចា ១ លើក ជា​គម្រប់​២​លើក​នឹង ញត្តិ​ គឺ​សង្ឃកម្ម​ដែល​មាន ញត្តិ ១​លើក កម្មវាចា ១​លើក ។ ព. វិ. ពុ.។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ញត្តិ និង អនុស្សាវនា និង សង្ឃកម្ម ផង) ។
  10. ញន ( កិ.កិរិយាសព្ទ )
    ខ្ទុត (ព. អា.) ។

<< Prev   1   2   3   4   5   6   ... 10   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar