Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ញ

Chuon Nath's Khmer-Khmer Dictionary
  1. ញបៗ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    សន្សឹម​ៗ ព្រួញ​ខ្លួន​ដោយ​ខ្លាច ដោយ​ញញើត : ដើរ​ញប​ៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ញើប​ៗ ផង) ។
  2. ញយ ( និ.និបាតសព្ទ )
    (ជា កិ.វិ.) រឿយ​ៗ : សុំ​ញយ, ទៅ​ញយ​ៗ ។
    - ញយ​ដង ច្រើន​ដង, ញឹក​ញយ ។
  3. ញល់ ( កិ.កិរិយាសព្ទ )
    រុញ, រុក, ទល់​បន្ថើរ, ស្រាល​ៗ ។
  4. ញាក់ ( កិ.កិរិយាសព្ទ )
    ទាញ​កន្ត្រាក់​បំបែរ : ញាក់​គោ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រឹក) ។ ព. ប្រ. បំបែរ​ឲ្យ​ងាក​តាម, នាំ​ឲ្យ​តាម : មនុស្ស​នុ៎ះ​ល្ងង់​ណាស់ តាម​តែ​អ្នក​ណា​ញាក់​ឲ្យ​ទៅ​ខាង​ណា ក៏​ចេះ​តែ​បាន ។ កម្រើក​ទទាក់, ញ័រ​ទទាក់ : សរសៃ​ញាក់ ឬ ញាក់​សរសៃ ។ ធ្វើ​ឲ្យ​កម្រើក​ឃ្ញើច, ញោច​ឡើង : ញាក់​ចិញ្ចើម, ញាក់​មុខ ។
  5. ញាណ ( ន.នាមសព្ទ ) [ញាន]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ជ្ញាន) សេចក្ដី​ដឹង, ប្រាជ្ញា... ទ្រង់​ញាណ (ព្រះ​ពុទ្ធ) ទ្រង់​ជ្រាប​ច្បាស់​នូវ​កិច្ច​ការ​អាថ៌​កំបាំង​ជ្រាល​ជ្រៅ​ផ្សេង​ៗ ដោយ​ព្រះ​ប្រាជ្ញា; គេ​តែង​ប្រើ​ពាក្យ ទ្រង់​ញាណ នេះ ក្នុង​ការ​ស្ដី​បន្ទោស​គ្នីគ្នា​ថា : គ្មាន​នរណា​ទ្រង់​ញាណ​ដូច​ព្រះ​ទេ, បើ​ខ្លួន​មិន​ប្រាប់​ធ្វើ​ម្ដេច​ឲ្យ​គេ​ដឹង​ផង​បាន ? បើ​ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. ញាណៈ ដូច​ជា ញាណ​កោសល (--កោសល់) ឋានន្តរ​ស័ក្តិ​ទី​រាជាគណៈ​សម្រាប់​ចត្វា​ក្នុង​ប្រទេស​កម្ពុជា ។
    - ញាណ​ទស្សន ឬ - ញាណ​ទស្សនៈ (--ទ័ស-សៈ-ន៉ៈ; បា. ញាណ​ទស្សន; សំ. ជ្ញាន​ទស៌ន) ប្រាជ្ញា​ដែល​ដឹង ដែល​ឃើញ​នូវ​សេចក្ដី​ពិត ដូច​ឃើញ​ច្បាស់​នូវ​សេចក្ដី​មិន​ទៀង​នៃ​រូប​កាយ​ជាដើម; បច្ចវេក្ខណញ្ញាណ គឺ​ប្រាជ្ញា​សម្រាប់​ពិចារណា​នូវ​សង្ខា...។
    - ញាណប្បភាស (ញា-ណ័ប-ប៉ៈ-ភាស; បា.; សំ. ជ្ញានប្រភាស) ពន្លឺ​នៃ​សេចក្ដី​ដឹង គឺ​ការ​យល់​ភ្លឺ​ឆ្លុះ​ព្រោង​មិន​ទើស​គំនិត ។
    - ញាណ​លក្ខណ ឬ - ញាណ​លក្ខណៈ (--ល័ក-ខៈណៈ; បា. ញាណ​លក្ខណ, សំ. ជ្ញាន​លក្សណ) លក្ខណៈ​នៃ​ញាណ គឺ​គ្រឿង​សម្គាល់​របស់​សេចក្ដី​ដឹង, ភ័ស្តុតាង​ដែល​សម្ដែង​ឲ្យ​ដឹង​នូវ​ហេតុ​ការណ៍​អំពី​មុន...។
    - ញាណ​វង្ស (--វង់) ឋានន្តរ​ជា​សមណ​ស័ក្តិ​ទី​រាជា​គណៈ​សម្រាប់​ត្រី ក្នុង​ប្រទេស​កម្ពុជា ។
    - ញាណ​វិប្បយុត្ត (--វិប-ប៉ៈយុត; បា.; សំ. ជ្ញាន​វិប្រយុក្ត) ដែល​ប្រាស​ចាក​សេចក្ដី​ដឹង; ចិត្ត​ដែល​មាន​តែ​ជំនឿ​ឥត​សេចក្ដី​ដឹង​ការ​ខុស​ឬ​ត្រូវ​ឡើយ : ធ្វើ​បុណ្យ​ដោយ​ញាណ​វិប្បយុត គឺ​ធ្វើ​បុណ្យ​កុសល​ណា​មួយ​ដោយ​ជឿ​ជាក់​ថា​បាន​បុណ្យ ប៉ុន្តែ​ឥត​មាន​សេចក្ដី​ដឹង​អ្វី​ប្លែក​ជាង​ជំនឿ​នោះ​ឡើយ; កិច្ច​ការ​អ្វី​ៗ​ដែល​អ្នក​ធ្វើ​ៗ​តាម​តែ​បង្គាប់​គេ ឥត​មាន​យល់​ជាក់​ខ្លួន​ឯង​សោះ ក៏​ហៅ​ថា ធ្វើ​ដោយ​ញាណវិប្បយុត្ត ដែរ ។ ពាក្យ​ផ្ទុយ : ញាណ​សម្បយុត្ត ។
    - ញាណ​សម្បយុត្ត (--ស័ម-ប៉ៈ-យុត; បា.; សំ. ជ្ញាន​សំប្រយុក្ត) ដែល​ប្រកប​ដោយ​សេចក្ដី​ដឹង; ចិត្ត​ដែល​ប្រកប​ដោយ​ប្រាជ្ញា គឺ​ចិត្ត​ដែល​មាន​ជំនឿ​ព្រម​ទាំង​ប្រាជ្ញា​ក៏​មាន​ផង : ធ្វើ​បុណ្យ​ដោយ​ញាណសម្បយុត្ត; គឺ​កិច្ច​ការ​អ្វី​ៗ​ដែល​គេ​ធ្វើ​ដោយ​ការ​យល់​ជាក់​ខ្លួន​ឯង ក៏​ហៅ​ថា ធ្វើ​ដោយ​ញាណ​សម្បយុត្ត ដែរ ។ ពាក្យ​ផ្ទុយ ញាណ​វិប្បយុត្ត ។
    - ញាណ​សម្ភារ (--សំភា) ការ​សន្សំ​ប្រមូល, រួប​រួម​សេចក្ដី​ដឹង​ទុក​ឲ្យ​មាន​ច្រើន ។
    - ញាណសាស្ត្រ (--សាស្រ្តៈ ឬ --សាស; បា. ញាណ + សត្ថ; សំ. ជ្ញាន​សាស្ត្រ) ក្បួន​សម្រាប់​ទាយ, ក្បួន​ព្យាករណ៍ ។ល។
  6. ញាណ --
    (មើល​ក្នុង​ពាក្យ ញាណ) ។
  7. ញាណី ( គុ.គុនសព្ទ, ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ជ្ញានិន៑) អ្នក​មាន​សេចក្ដី​ដឹង, អ្នក​ឈ្លាសវៃ, ដែល​មាន​ប្រាជ្ញា​វាងវៃ (អ្នក​ប្រាជ្ញ) ។
  8. ញាតកា ( ន.នាមសព្ទ ) [ញាតៈកា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ជ្ញាតកា) ពួក​ញាតិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ញាតិ) ។
  9. ញាតា ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ញាតុ > ញាតា; ជ្ញាតា) អ្នក​ដឹង (អ្នក​ប្រាជ្ញ) ។
  10. ញាតិ ( ន.នាមសព្ទ ) [ញាត ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ជ្ញាតិ) អ្នក​ដែល​រួម​ខ្សែ​លោហិត​នឹង​គ្នា​ខាង​មាតា​ឬ​បិតា; ដែល​ហៅ​ថា ញាតិ ៧ សន្ដាន ឬ ញាតិ ៧ ជួរ នោះ តាម​ន័យ​ក្នុង​គម្ពីរ​ពុទ្ធ​សាសនា លោក​ឲ្យ​រាប់​ថ្នាក់​ខាង​លើ ៣ ជាន់ គឺ​ថ្នាក់​មាតា​បិតា ១, ថ្នាក់​ជីដូន​ជីតា ១, ថ្នាក់​យាយ​ទួត​តាទួត ១; ថ្នាក់​ខាង​ក្រោម​ខ្លួន ៣ ជាន់​ទៀត គឺ​ថ្នាក់​កូន ១, ថ្នាក់​ចៅ ១, ថ្នាក់​ចៅ​ទួត ១ រួម​ជា ៦ ថ្នាក់, ជា ៧ ថ្នាក់​នឹង​ខ្លួន​យើង; មនុស្ស​ទាំង​ប៉ុណ្ណេះ​ហៅ​ថា ញាតិ ៧ សន្ដាន ។ តាម​ន័យ​ក្នុង​ច្បាប់​ក្រម​រដ្ឋប្បវេណី​ខ្មែរ​ឲ្យ​រាប់​ដូច្នេះ​ថា អ្នក​ដែល​កើត​ចេញ​មក​ពី​គោត្រ​តែ​មួយ ហៅ​ថា ញាតិ; មាន ២ ពួក គឺ ញាតិ​ជួរ​ខ្សែ​ផ្ទាល់ មួយ​ពួក, សាខា​ញាតិ មួយ​ពួក; ញាតិ​ជួរ​ខ្សែ​ផ្ទាល់​នោះ គឺ​អ្នក​ដែល​កើត​គ្នា​ត​ពី ១ ទៅ ១ តាម​លំដាប់ គឺ​ឪពុក, កូន, ចៅ, ចៅ​ទួត, ។ល។ រហូត​ដល់​ជាន់​ទី ៧, ញាតិ​ជួរ​នេះ​តាម​តែ​ថ្នាក់​ណា​នឹង​ថ្នាក់​ណា​ក៏​ដោយ​ ច្បាប់​ហាម​មិន​ឲ្យ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ឡើយ; ឯ​សាខា​ញាតិ​នោះ​ គឺ​អ្នក​ដែល​កើត​ចេញ​ពី​គោត្រ​ជា​មួយ​គ្នា​ដែរ តែ​បែក​ទៅ​ជា​មែក​ដទៃ ដូច​យ៉ាង​បង​ប្អូន​បង្កើត, មា​មីង​និង​ក្មួយ, បង​ប្អូន​ជីដូន​មួយ ជីទួត​មួយ​ចុះ​រៀង​ទៅ; ញាតិ​ទាំង​ពីរ​ខាង​នេះ ច្បាប់​ឲ្យ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​បាន ពី​ត្រឹម​ថ្នាក់​ទី ៤ គឺ​ពី​ត្រឹម​បង​ប្អូន​ជីដូន​មួយ​ចុះ​រៀង​ទៅ ។ សព្ទ​នេះ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​ទៀត អ. ថ. ញា-តិ ដូច​ជា
    - ញាតិកម្ម (--ក័ម; បា.; សំ. ជ្ញាតិកម៌ន៑) កិច្ច​ការ, មុខ​ការ​របស់​ញាតិ ។
    - ញាតិ​កិច្ច (--កិច; បា.; សំ. ជា្ញតិក្ឫត្យ) ការ​រវល់​របស់​ញាតិ ។
    - ញាតិគារវៈ (--គារៈវៈ; បា. ញាតិគារវ; សំ. ជា្ញតិ​គៅរវ) សេចក្ដី​គោរព​ចំពោះ​ញាតិ គឺ​សេចក្ដី​យក​ចិត្ត​ទុក​ដាក់ គួរ​សម, ឱន​លំទោន, កោត​ខ្លាច​ញាតិ​តាម​ជាន់ តាម​ថ្នាក់ ។ ញាតិ​ដោយ​សារ (ញាត​ដោយសា) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ញាតិពន្ធ ឬ ញាតិ​ដោយ​ពន្ធ ។
    - ញាតិ​ទាយាទ (ញា-តិ-ទាយាត) ទ្រព្យ​សម្បាច់​របស់​ញាតិ; អ្នក​ដែល​ត្រូវ​ទទួល​ទ្រព្យ​សម្បាច់​របស់​ញាតិ; កូន​ប្រុស​ស្រី​របស់​ញាតិ ។
    - ញាតិ​ធម៌ (ញា-តិ--) ធម៌​របស់​ញាតិ; សេចក្ដី​សង្គ្រោះ​ដល់​ញាតិ : អ្នក​ដែល​បាន​ធ្វើ​បុណ្យ​ឧទ្ទិស​ផល ជូន​ដល់​បុព្វបុរស​ទាំងឡាយ​ឈ្មោះ​ថា​បាន​បំពេញ​ញាតិ​ធម៌​ដ៏​សម​គួរ​ហើយ ។
    - ញាតិ​ធីតា (--ធីដា; បា. ញាតិធីតុ > ញាតិ​ធីតា; សំ. ជ្ញាតិទុហិត្ឫ) កូន​ស្រី​របស់​ញាតិ ។
    - ញាតិបុត្ត ឬ ញាតិ​បុត្រ (--បុត; បា. ញាតិ​បុត្ត; សំ. ជា្ញតិ​បុត្រ) កូន​ប្រុស​របស់​ញាតិ ។
    - ញាតិ​ប្រេត (--ប្រែត; បា. ញាតិ​បេត, ញាតិប្បេត: សំ. ជ្ញាតិប្រេត) ប្រេត​ដែល​ជា​ញាតិ; ញាតិ​ដែល​ចែក​ឋាន ទៅ​កាន់​បរលោក​ហើយ : ឧទ្ទិស​ចំណែក​បុណ្យ​ជូន​ទៅ​ញាតិ​ប្រេត ។
    - ញាតិពន្ធ ឬ ញាតិ​ដោយ​ពន្ធ (ញាត-ពន់; បា. ញាតិ + ពន្ធ) ជន​ដែល​គេ​រាប់​ថា​ជា​ញាតិ ដោយ​ជាប់​ទាក់ទង​គន្លង​គ្នា គឺ​ញាតិ​ដោយសារ​ដូច​យ៉ាង ម្ដាយ​ក្មេក, ឪពុក​ក្មេក, កូន​ប្រសា, មា​មីង​ក្មេក, បង​ថ្លៃ, ប្អូន​ថ្លៃ (ខាងប្ដី ឬ ខាង​ប្រពន្ធ) ។ល។
    - ញាតិពលី (--ពៈលី; បា. --ពលី; សំ. ជ្ញាតិ--) ពលី​ការ​ដែល​គេ​ធ្វើ​ដល់​ញាតិ, ការ​សង្គ្រោះ​ញាតិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពលី, ពលី​ការ ផង) ។
    - ញាតិភេទ ឬ ញាតិសម្ភេទ (--ភេត ឬ --សំភេត) ការ​បែក​បាក់​នៃ​ញាតិ, ដំណើរ​បែក​ខ្ញែក​ចាក​ញាតិ ។
    - ញាតិវង្ស (--វង់) តំណ​នៃ​ញាតិ, ពួក​ញាតិ (ប្រើ​ជា ញាតិវង្សា, ញាតិពង្ស, ញាតិ​ពង្សា ក៏​មាន) ។
    - ញាតិ​វង្សានុវង្ស (--វង់-សា-នុ-វង់) តំណ​នៃ​ញាតិ​ដែល​ជាប់​ត​វង្ស​ត្រកូល​គ្នា​ជា​លំដាប់​លំដោយ​មក ។
    - ញាតិវិវាទ (--វិវាត) សេចក្ដី​ទាស់ទែង​នៃ​ញាតិ, ជម្លោះ​នៃ​ពួក​ញាតិ ។ ពាក្យ​ផ្ទុយ ញាតិ​សាមគ្គី ។
    - ញាតិ​សង្គហៈ ឬ ញាតិ​សង្គ្រោះ (--សង់គៈ ហៈ ឬ –សង់​គ្រោះ) ការ​ទំនុក​បម្រុង​ដល់​ញាតិ, ការ​ជួយ​ដោះ​ទុក្ខ​ធុរៈ​ញាតិ ។
    - ញាតិ​សន្ដាន (ញាត-សណ្ដាន; បា. ញាតិ + សន្ដាន; សំ. ជ្ញាតិ + សន្ដាន) តំណ​ឬ​វង្ស​នៃ​ញាតិ; ត្រកូល​ដែល​ជាប់​ជា​ញាតិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ញាតិ និង សន្ដាន ផង) ។
    - ញាតិ​សាមគ្គី (ញា-តិ​សាម៉័ក-គី) សេចក្ដី​ព្រម​ព្រៀង​របស់​ញាតិ។ ពាក្យ​ផ្ទុយ ញាតិ​វិវាទ ។ ញាតិ​សាលោហិត (ញា-តិ-- ឬ ញាតសា-លោ-ហិត; បា.; សំ. ជា្ញតិ + ស្វលោហិត) ញាតិ​ដែល​ជាប់​ខ្សែ​លោហិត​ជាមួយ​គ្នា ... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាលោហិត ផង) ។

<< Prev   1   2   3   4   5   6   ... 10   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar