Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ញ

Chuon Nath's Khmer-Khmer Dictionary
  1. ញឹក ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​មិន​រង្វើល, ជិត​ៗ​គ្នា : ស្ទូង​ញឹក, ក្រឡា​ញឹក,សរសេរ​អក្សរ​ញឹក​គ្មាន​ឃ្លា ។
  2. ញឹកៗ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    រឿយ​ៗ : មក​ញឹក​ៗ ។
  3. ញឹន ( កិ.កិរិយាសព្ទ )
    ស្រាក, អន់, ជិន, (ច្រើន​ប្រើ​តែ​នឹង​ពាក្យ​បដិសេធន៍​ថា មិន) : ក្មេង​នេះ​ខិល​ពេក ខ្ញុំ​ស្ដី​ឲ្យ​វា​ណាស់​ដែរ តែ​វា​មិន​ញឹន​សោះ ។
  4. ញុះ ( កិ.កិរិយាសព្ទ )
    និយាយ​ចាក់​រុក​នាំ​អុច​អាល ឲ្យ​រឹតតែ​ខឹង ឲ្យ​រឹតតែ​ក្ដៅ​ឡើង : ញុះ​ឲ្យ​បែក​សាមគ្គី ។
  5. ញុះញង់ ( កិ.កិរិយាសព្ទ )
    ញុះ​ញយ​ៗ​គឺ​និយាយ​ចាក់​រុក​នាំ​អុច​អាល​ឲ្យ​អ្នក​ដទៃ​ធ្វើ​ការ​អ្វី​ៗ​ដែល​មិន​គប្បី, ឲ្យ​ឈ្លោះ​ឲ្យ​​ទាស់ទែង​គ្នា, ឲ្យ​បាក់​បែក​គ្នា : កុំ​និយាយ​ញុះញង់​ឲ្យ​កើត​មាន​សាមគ្គី​ភេទ, គេ​នៅ​សុខ​ៗ វា​មក​ញុះញង់​ឲ្យ​បែក​គ្នា ។
  6. ញូញ ( គុ.គុនសព្ទ )
    អ៊ូញ, ព្រមឹក; សម្រាប់​និយាយ​ផ្សំ​ជា​មួយ​នឹង​ពាក្យ ខ្មៅ : ខ្មៅ​ញូញ ។
  7. ញូញ ( កិ.កិរិយាសព្ទ )
    រួញរា, ស្ញូញ, ទ្រាន់​ចិត្ត (មិន​សូវ​ប្រើ) ។
  8. ញើញ ( កិ.កិរិយាសព្ទ )
    រា​ថយ, ថយ​ក្រញាង ។
  9. ញើបៗ ( កិ.កិរិយាសព្ទ )
    សន្សឹម​ៗ, ទ្រើប​ៗ, លប​ៗ, អើត​ខ្លួន​ដើរ​យឺត​ៗ : ដើរ​ញើប​ៗ ។
  10. ញើស ( កិ.កិរិយាសព្ទ )
    បញ្ចេញ​សំបោរ​ពី​ច្រមុះ : ញើស​សំបោរ, សំបោរ​ខាប់​ញើស​មិន​ចេញ ។

<< Prev   1   2   3   4   5   6   ... 10   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar