webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary
  1. តឹកតាង ( ន.នាមសព្ទ )
    ភ័ស្ដុតាង, គ្រឿង​អាង : សឹង​មាន​របស់​នេះ​ជា​តឹកតាង​ស្រាប់ ។
  2. តឹក​ៗ ( ឧ.ឧទានសព្ទ )
    សូរ​សំឡេង​តឹង ឮ​ដោយ​គោះ​អ្វី​ៗ​ដែល​មាន​សាច់​ហាប់, សាច់​ណែន ។
  3. តឹង ( គុ.គុនសព្ទ )
    ចង្អៀត, ណែន, ដែល​សន្ធឹង​រឹង​ត្រង់, ដែល​ទីទៃ​ពី​ធូរ ។ ពាក្យ​ផ្ទុយ ធូរ ។
  4. តឹង ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ខឹង​ខ្លាំង, ច្រឡោត​ខ្លាំង : ខឹង​តឺង, ស្ទុះ​តឺង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ណឺង ផង) ។
  5. តឹងរ៉ឹង ( គុ.គុនសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (រ៉េង អ. ថ. រ៉ិង “បង្គាប់, បង្ខំ​ឲ្យ​ឆាប់...” តឿន​បង្ខំ, បង្ខំ​យ៉ាង​តឹង​ខ្លាំង ។
  6. តឺតរខឺត ( គុ.គុនសព្ទ ) [តឺត-រខឺត ]
    ដែល​មាន​រាង​ស្ដឺត​កំប្រេវ : រាង​តឺតរខឹត
  7. តុ ( ន.នាមសព្ទ )
    ប្រដាប់​ប្រើប្រាស់​ពួក​ថាស តែ​មាន​ជើង : បង្អែម​មួយ​តុ ។ ប្រដាប់​មាន​ជើង​សម្រាប់​ទ្រ​សម្រាប់​រង​អ្វី​ៗ : តុ​សរសេរ ។ គ្រឿង​តាំង​ជា​ការ​រុងរឿង ជា​លំអ​ក្នុង​ឱកាស​បុណ្យ​ធំ​នីមួយ ក៏​ហៅ តុ ដែរ : តាំង​តុ, ព្រះ​រាជ​ពិធី​តាំង​តុ ចម្រើន​ព្រះ​ជន្ម ... ។
  8. តុកកែ ( ន.នាមសព្ទ )
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តឹកកែ) ។ ឈ្មោះ​ពស់​មួយ​ប្រភេទ​មាឌ​តូច​រៀវ សម្បុរ​បៃតង ជួន​កាល​លូន​ឡើង​នៅ​ក្រោម​ដំបូល​ផ្ទះ, កាល​បើ​តុកកែ​ឃើញ តែង​តែ​ហា​មាត់​ធំ បើក​ឱកាស​ឲ្យ​ពស់​នេះ​ចូល​ស៊ី​ថ្លើម, តុកកែ​ក៏​នៅ​តែ​រស់ ប៉ុន្ដែ​ឈប់​លែង​យំ​អស់​កាល​យូរ, លុះ​ថ្លើម​ដុះ​ធំ​ឡើង​វិញ​ទើប​យំ ពស់​នេះ​ក៏​ចូល​ស៊ី​ថ្លើម​ទៀត (ពាក្យ​តំណាល) : ពស់​តុកកែ
  9. តុកតុល ( ន.នាមសព្ទ )
    ន័ង្គល (ពាក្យ​បណ្ដៅ ) : តុកតុល មមុល​ក្នុង​ដី សត្វ​ជើង​ប្រាំ​បី នាំ​មុខ​តុកតុល (ន័ង្គល) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បណ្ដៅ ទៀត​ផង ។
  10. តុក្កតា ( ន.នាមសព្ទ ) [តុក-ក: -តា ]
    រូប​ដែល​គេ​ធ្វើ​ដោយ​ដី​ឬ​ដោយ​វត្ថុ​ធាតុ​ផ្សេង​ៗ​មាន​កៅស៊ូ​ជាដើម​ សម្រាប់​ក្មេង​លេង : ទិញ​រូប​តុក្កតា​យក​មក​ឲ្យ​កូន​លេង, វា​គ្មាន​ដឹង​អ្វី​ទេ​ដូច​ជា​តុក្កតា . . . ។

<< Prev   1 ... 15   16   17   18   19   20   Next >>