Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ត

Chuon Nath's Khmer-Khmer Dictionary
  1. តន្រ្តី ( ន.នាមសព្ទ ) [ដន់ត្រី]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (តន្រ្តិន៑; តន្តី “ភ្លេង​មាន​ខ្សែ”) គ្រឿង​ភ្លេង​ខ្សែ, គ្រឿង​ភ្លេង​ដេញ ដំ ផ្លុំ កូត : ប្រគំ​តន្រ្តី, មាន​តន្ត្រី​ប្រគំ​កំដរ​បរិយាកាស ។
  2. តប ( កិ.កិរិយាសព្ទ )
    ឆ្លើយ​វិញ, ឆ្លើយ​ស្នង, សង​វិញ, ត​វិញ : តប​សម្ដី, តប​សំបុត្រ, តប​គុណ ។
  3. តបកថា ( ន.នាមសព្ទ ) [តៈ-ប៉ៈ-កៈ-ថា]   ( បា.បាលី​ ( បាលីភាសា ) )
    ការ​សំដែង ឬ​ថ្លែង​អំពី​តប​ធម៌ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តប​ធម៌) ។
  4. តបស្សី ( គុ.គុនសព្ទ, ន.នាមសព្ទ ) [តៈប៉័ស-សី]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (តបស្វិន៑) អ្នក​មាន​តបៈ, អ្នក​កាន់​តបៈ (តាបស); បើ​ស្ត្រី​ជា តបស្សិនី (តាបសី) ។
  5. តបោធន ( ន.នាមសព្ទ ) [តៈ ប៉ោធន់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    អ្នក​មាន​តបៈ​ជា​ទ្រព្យ (តាបស); បើ​ស្ត្រី​ជា តបោធនា (តបស្សិនី, តាបសី) ។
  6. តបះ ( ន.នាមសព្ទ )
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តបៈ ឬ តបះ) ។
  7. តបៈ ( ន.នាមសព្ទ ) [តៈប៉ៈ ឬ តៈបះ ] or តបះ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (តបស៑ > តបះ; តប) ការ​ប្រព្រឹត្ត​កាន់​វត្ត​យ៉ាង​តឹង​ដើម្បី​ធ្វើ​កាយ​និង​ចិត្ត​ឲ្យ​ស្ងប់ ។ ពាក្យ​នេះ​មាន​ន័យ​ច្រើន​យ៉ាង​ទៅ​ទៀត​គឺ ការ​ប្រព្រឹត្ត​រក្សា​ឧបោសថ​សីល តាម​កាល​កំណត់ ដែល​ត្រូវ​រក្សា​ព្រម​ទាំង​ការ​រក្សា​ប្រជាជន​ឲ្យ​បាន​សេចក្ដី​សុខ​ស្រួល ហៅ​ថា តបះ របស់​ក្សត្រិយ៍​ជា​ម្ចាស់​ផែន​ដី; ការ​ប្រព្រឹត្ត​ខំ​ប្រឹង​សិក្សា​វេទមន្ត​ព្រម​ទាំង​កាន់​វត្ត​ប្រតិបត្តិ​តាម​សណ្ដាប់​របស់​ពូជ​ព្រាហ្មណ៍ ហៅ​ថា តបះ របស់​ពួក​ព្រាហ្មណ៍; ការ​ប្រព្រឹត្ត​ធ្វើ​ទាន​រក្សា​សីល​តាម​កម្លាំង​សទ្ធា និង​ធនធាន ហៅ​ថា​តបះ របស់​ប្រជាជន​ទាំងពួង; ការ​ប្រព្រឹត្ត​បរិភោគ​តែ​ផ្លែ​ឈើ​និង​មើម​ផ្សេង​ៗ ហៅ​ថា តបះ របស់​តាបស, ឥសី; ការ​ប្រព្រឹត្ត​កាន់​វត្ត​យ៉ាង​តឹង​ ធ្វើ​ខ្លួន​ឲ្យ​លំបាក​ហួស​ប្រមាណ មាន​ការ​ប្រព្រឹត្ត​តម​មិន​ស្លៀក​ដណ្ដប់, មិន​ដេក​លើ​គ្រឿង​ក្រាល ដេក​ផ្ទាល់​តែ​លើ​ផែន​ដី​ជាដើម ហៅ​ថា តបះ របស់​និគ្រន្ថ​តិរ្ថិយ​ចំ​ពួក​ខ្លះ ។ល។
  8. តប់ ( កិ.កិរិយាសព្ទ )
    វាយ​ដោយ​ដៃ​ក្ដាប់ : តប់​ត្រូវ​មួយ​ដៃ ។
  9. តប់កមល ( កិ.កិរិយាសព្ទ ) [--កៈ ម៉ល់]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (កមល “ឈូក, ផ្កា​ឈូក; បេះ​ដូង, ចិត្ត”) មាន​ចិត្ត​ដូច​គេ​តប់​ឲ្យ​ក្រំ, ឲ្យ​ឈឺ​ចាប់ (ប្រើ​ក្លាយ​មក​ជា តប់​ប្រមល់; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ​ផង)។ ការ​ប្រើ​ពាក្យ តប់​ប្រមល់ និង​ពាក្យ តប់​កមល ទាំង ២ នេះ ស្រេច​នឹង​អ្នក​ប្រើ​ពេញ​ចិត្ត ប្រើ​ពាក្យ​ណា​ក៏​សឹង​តែ​បាន ។
  10. តប់ប្រមល់ ( កិ.កិរិយាសព្ទ ) [--ម៉ល់]
    ព្រួយ​ចិត្ត, ចង្អៀត​ចង្អល់​ចិត្ត, អផ្សុក​ធុញទ្រាន់ : ថ្ងៃ​នេះ​ខ្ញុំ​ដូច​ជា​តប់ប្រមល់ រក​គិត​អ្វី​មិន​លេច​សោះ; ថ្ងៃ​នេះ​តប់​ប្រមល់ ដោយ​អំពល់​ព្រោះ​តែ​អូន មេ​បង​ដូច​មេ​ប្អូន វា​សណ្ដូន​ឯង​ឲ្យ​លង់ ។ តប់​ប្រមល់​តប់​ពុទ្ធោ (ព. សា.) តប់​ប្រមល់​ទាល់​គំនិត នឹក​រក​ព្រះ​ពុទ្ធ​គុណ​ពុំ​ឃើញ : ខ្ញុំ​ព្រួយ​ចិត្ត​ណាស់ តប់​ប្រមល់​ទល់​ពុទ្ធោ​អស់​ទៅ​ហើយ ! (ប្រើ​ក្លាយ​មក​ពី តប់​កមល ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ​ទៀត​ផង) ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar