Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ធ

Chuon Nath's Khmer-Khmer Dictionary
  1. ធួន
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថួន) ។
  2. ធៀប ( កិ.កិរិយាសព្ទ )
    ផ្គូ​របស់​ច្រើន​មុខ​ប៉ាន់​មើល​ឲ្យ​ដឹង​ថា​ខាង​ណា​ល្អ-អាក្រក់ ឬ​ខាង​ណា​តិច-ច្រើន​ជាង​គ្នា ជាដើម : ធៀប​គ្នា​មើល​ទៅ ឃើញ​ថា​របស់​អ្នក​គ្រាន់​បើ​ជាង​របស់​ខ្ញុំ ។ ប្រើ​ជា​មួយ​នឹង​ពាក្យ ប្រៀប ក៏​មាន : ប្រៀប​ធៀប គឺ​ប្រដូច​ដោយ​ធៀប​គ្នា​មើល ។
  3. ធេង ( គុ.គុនសព្ទ )
    ដែល​គ្មាន​សោះ, ទទេ​សោះ, សោះសូន្យ : រលីង​ធេង, ស្អាត​ធេង ។ ល្វឹងល្វើយ, ទូលាយ​ក្រៃពេក (ប្រើ​ជា​មួយ​នឹង​ពាក្យ ធំ) : ផ្ទះ​ធំធេង, សមុទ្រ​ធំធេង ។
  4. ធេងធោង ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ឃ្លេងឃ្លោង; ស្រាល​ខ្លួន​មិន​មាំមួន​ដោយ​ថយ​កម្លាំង : ដើរ​ធេងធោង; ដំណើរ​ធេងធោង ។
  5. ធោវកៈ ( ន.នាមសព្ទ ) [--វៈ--]   ( បា.បាលី​ ( បាលីភាសា ) )
    (ធោវក) អ្នក​បោក​គក់​លាង​ជម្រះ​សម្អាត​គ្រឿង​សម្លៀក​បំពាក់​ជាដើម (បើ​ស្ត្រី​ជា ធោវិកា) ។
  6. ធោវនដ្ឋាន ( ន.នាមសព្ទ ) [--វៈ ន័ត-ឋាន]
    ទី​កន្លែង​សម្រាប់​លាង​ជម្រះ​សម្អាត​សម្លៀក​បំពាក់, កំពង់​ទឹក​សម្រាប់​បោក​គក់​ជាដើម ។
  7. ធំ ( គុ.គុនសព្ទ )
    ទីទៃ​ពី​តូច គឺ​មាន​រូប​មាន​សំណុំ​សំនួន​ច្រើន​ជាង​គេ ។
    - ធំ​ធាត់ ឬ ធាត់​ធំ ដែល​ធំ​ផង​ធាត់​ផង ។ (ព. ប្រ.) ដែល​កាន់​តែ​ដុះដាល​កើត​កាល​វាល​គុម្ព​តាម​លំដាប់​កាល​ឡើង : ឥឡូវ​នេះ វា​កាន់​តែ​ធំ​ធាត់​ក្រែល​ហើយ ។
  8. ធំ ( បុ. ស.បុរិសសព្ទនាម )
    ពាក្យ​សម្រាប់​ក្មួយ​ហៅ​បង​ប្រុស​ឬ​បង​ស្រី​របស់​បិតា​ឬ​របស់​មាតា ក្នុង​ទី​ចំពោះ​មុខ​ឬ​កំបាំង​ហៅ​ក៏​បាន : អញ្ជីញ​ធំ​អង្គុយ; ពាក្យ​ទំយើ​ថា អ៊ំ; បើ​ក្នុង​ទី​កំបាំង​ច្រើន​ហៅ​ថា ឪពុក​ធំ គឺ​ធំ​ប្រុស, ម្ដាយ​ធំ គឺ​ធំ​ស្រី; អ្នក​ដទៃ​មិនមែន​ជា​ញាតិ ដែល​មាន​អាយុ​ច្រើន​ស្រករ​នឹង​ឪពុក​ធំ​ឬ​ម្ដាយ​ធំ ក៏​ហៅ ធំ ឬ អ៊ំ បាន​ដែរ ។
  9. ធ័ក
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធាក់) ។
  10. ធ្ងន់ ( គុ.គុនសព្ទ )
    ទីទៃ​ពី​ស្រាល គឺ​មាន​ទម្ងន់ : អង្ករ​មួយ​បាវ​នេះ​ធ្ងន់​ណាស់ ខ្ញុំ​លី​មិន​រួច​ទេ ។ ជ្រុល, ដាប​ខ្លាំង : ជំងឺ​ធ្ងន់, របួស​ធ្ងន់ ។ យូរ, ក្រ​បាន​សម្រេច​ផល :
    - ស្រូវ​ធ្ងន់ គឺ​ស្រូវ​ដែល​ធ្វើ​យូរ​ខែ​ទើប​បាន​ផ្លែ​ទុំ ។ ព. ផ្ទ. ស្រូវ​ស្រាល ។ ថ្លង់, ស្ដាប់​មិន​សូវ​ឮ :
    - ធ្ងន់​ត្រចៀក ។ មាន​អំណត់, ដែល​ស៊ូ​ទ្រាំ​អត់ធ្មត់ មិន​ងាយ​ខឹង​ច្រឡោត​ផ្ដេសផ្ដាស : មនុស្ស​នេះ មាន​ចិត្ត​ធ្ងន់​ណាស់ ។ល។

<< Prev   1 ... 5   6   7   8   9   10   11   ... 16   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar