Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ប

Chuon Nath's Khmer-Khmer Dictionary
  1. បង្អន់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​អន់ : បង្អន់​កម្លាំង, បង្អន់​ល្បឿន; ដើរ​បង្អន់​ជើង ។
  2. បង្អរ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​អរ, នាំ​ឲ្យ​អរ; ច្រើន​និយាយ​ថា បង្អួត​បង្អរ គឺ​បង្អួត​ឲ្យ​អរ ឲ្យ​ស្ងើច ឲ្យ​ស្រឡាញ់ ។
  3. បង្អស់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​អស់; ថែម​សម្ល​បង្អស់​បាយ; បង្អស់​ទ្រព្យ ។
  4. បង្អាក់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​អាក់, បង្អាក់​ដំណើរ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បន្ទច់ ផង) ។
  5. បង្អាច ( ន.នាមសព្ទ )
    ការ​ញ៉ាំង​ចិត្ត​ឲ្យ​អាច, សភាព​អាច : ប្រព្រឹត្ត​បាន​ត្រឹមតែ​បង្អាច​របស់​ខ្លួន; មនុស្ស​មាន​បង្អាច​ខ្សោយ ។ ប្រើ​ជា កិ. ក៏​បាន “ធ្វើ​ឲ្យ​អាច” ។
  6. បង្អាប់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​អាប់ : បង្អាប់​មុខ, បង្អាប់​កេរ្តិ៍​ឈ្មោះ, បង្អាប់​វង្ស​ត្រកូល ។
  7. បង្អុរ ( កិ.កិរិយាសព្ទ )
    ធ្លាក់​ភ្លៀង, និយាយ​ក្លាយ​ជា បង្អោរ ក៏​មាន, កុំ​សរសេរ​តាម ពីព្រោះ​ពាក្យ បង្អោរ នេះ​ដូច​ជា ឆ្នាំ​កុរ, កណ្ដុរ, ខ្នុរ, សម្បុរ និយាយ​ថា ឆ្នាំ​កោរ, កណ្ដោរ, ខ្នោរ, សម្បោរ ដូច្នោះ​ដែរ, បើ​គ្រាន់​តែ​និយាយ​ជា​ពាក្យ​សាមញ្ញ​ក៏​មិន​ជា​អ្វី​ឡើយ, កុំ​សរសេរ​តាម​ហ្នឹង ។
  8. បង្អូន ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​អូន (មិន​សូវ​ប្រើ, ច្រើន​ប្រើ​ថា បង្អាប់​បង្អូន ឬ បង្អាប់​បង្អោន គឺ​ធ្វើ​ឲ្យ​អាប់អូន ឬ​ធ្វើ​ឲ្យ​អាប់ឱន) ។
  9. បង្អូស ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​អូស, ដាក់​ឲ្យ​អូស : បង្អូស​នង្គ័ល ទឹម​គោ​ឲ្យ​អូស​នង្គ័ល ។ កិ. វិ. ដើរ​បង្អូស​ជើង ដើរ​លើក​ជើង​ស្ទើរ​មិន​ផុត​ពី​ដី ហើយ​ឈាន​អូស​បន្តិច​ៗ ។ និយាយ​បង្អូស និយាយ​សម្ដី​យឺត​ៗ ម្លាយ​ៗ ។
  10. បង្អួច ( ន.នាមសព្ទ )
    រង្វះ​ជញ្ជាំង​គេហដ្ឋាន ធ្វើ​សម្រាប់​ឲ្យ​ខ្យល់ និង​ពន្លឺ​ចេញ​ចូល​បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វាតបាន ក្នុង​ពាក្យ វាត (--តៈ) ន. សំ. បា. ផង) ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar