Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ប

Chuon Nath's Khmer-Khmer Dictionary
  1. បង្អែប ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​អែប, ឲ្យ​ជិត​គ្នា ។
  2. បង្អែម ( ន.នាមសព្ទ )
    ចំណី​ផ្អែម ។ ព. ផ្ទ. ចម្អាប ។
  3. បង្អោង ( ន.នាមសព្ទ )
    ឈើ​ឬ​ឫស្សី​មាន​កាំ​សម្រាប់​ឡើង​ឈើ​ខ្ពស់ : បង្អាង​ត្នោត, ឡើង​តាម​បង្អោង ។
  4. បង្អោត ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​អោត គឺ​ធ្វើ​សំឡេង​ឲ្យ​អោត​ខ្ពស់​ឡើង : ខំ​ប្រឹង​បង្អោត​សំឡេង​ឲ្យ​ឮ​ខ្លាំង ។
  5. បង្អោន ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ឱន, ឲ្យ​ទន់​ចុះ : បង្អោន​កាយ, បង្អោន​ក្បាល ។
  6. បង្អោរ ( កិ.កិរិយាសព្ទ )
    ពាក្យ​ក្លាយ​ឃ្លាត​ពី បង្អុរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
  7. បង្អៅ ( កិ.កិរិយាសព្ទ )
    ពន្យុះ, ញុះ ដោយ​ប្រើ​ពាក្យ​ថា អៅ ! ឬ​ថា អៅ​ៗ ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ​ផង) ។ បុរាណ​សរសេរ ឪ! ឬ ឪ​ៗ​! (ស. អៅ “យក” ។
  8. បច្ចន្ត​គ្រាម ( ន.នាមសព្ទ ) [ប៉័ច-ច័ន-តៈ-- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (បច្ចន្ត​គាម; ប្រត្យន្ត​គ្រាម) ស្រុក​នៅ​ចុង​ដែន, ស្រុក​នៅ​ជិត​ព្រំ​ប្រទល់​ដែន (ចុង​ស្រុក; ព. សា. ស្រុក​ចុង​កាត់​មាត់​ញក) ។
  9. បច្ចន្ត​ជនបទ ( ន.នាមសព្ទ ) [ប៉័ច-ច័ន-តៈ ជៈនៈបត់ ឬ-ជន់-នៈ--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ប្រត្យន្ត--) ជន​បទ​នៅ​ចុង​ដែន ។
  10. បច្ចន្ត​ប្រទេស ( ន.នាមសព្ទ ) [ប៉័ច-ច័ន-តៈ-- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (បច្ចន្តប្បទេស; ប្រត្យន្តប្រទេឝ) ប្រទេស​ជា​ចុង​នៃ​ប្រទេស​ធំ​ៗ ។ ក្នុង​គម្ពីរ​វិន័យ​ខាង​ព្រះ​ពុទ្ធ​សាសនា មាន​សេចក្ដី​ចង្អុល​ប្រាប់​បញ្ជាក់​ដោយ​ដាច់​ខាត​ថា ប្រទេស​ទាំង​ប៉ុន្មាន​ក្រៅ​អំពី មធ្យម​ប្រទេស គឺ​ប្រទេស​ឥណ្ឌា​ភាគ​បណ្ដាល​ចេញ ហៅ​ថា បច្ចន្ត​ប្រទេស ទាំងអស់; ឯ​មធ្យម​ប្រទេស​នោះ ហៅ​ថា ជម្ពូ​ទ្វីប វិញ​ក៏​បាន ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar