Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ប

Chuon Nath's Khmer-Khmer Dictionary
  1. បង្កិន ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​កិន, ប្រមៀល​ឲ្យ​កិន ។
  2. បង្កិល ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​កិល, ឲ្យ​ខិត​ឃ្លាត​ចេញ ។
  3. បង្កុង ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​កោង​ដូច​ជា​កុង : បង្កុង​រនាប, បង្កុង​ផ្ដៅ, បង្កុង​ឫស្សី ។
  4. បង្កូក ( កិ.កិរិយាសព្ទ )
    ស្រែក​ហៅ​ឬ​ឆ្លើយ​ពី​ចម្ងាយ​ដោយ​សំឡេង​ឮ​ខ្លាំង​សូរ​វែង​ខ្ពស់​ថា កូ៎ក ជា​មុន : ពួក​ថ្មើរ​ព្រៃ​បង្កូក​ហៅ​គ្នា ។
    - បង្កូក​ប្រកាស ស្រែក​ឮ​ខ្លាំង​ថា កូ៎ក រួច​ទើប​ប្រកាស​សេចក្ដី (កុំ​ប្រើ​ពាក្យ​ថា ប្រកូក​ប្រកាស ឡើយ) ។
  5. បង្កួយ ( ន.នាមសព្ទ )
    សត្វ​តូច​ពួក​ថ្លែន តែ​មាន​ទ្រនុង​លើ-ក ។
  6. បង្កួយ​ត្រង
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រង ១ ន.) ។
  7. បង្កើច ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​កើច, ឲ្យ​មាន​ទ្រង់ទ្រាយ​ដូច​ជា​ក្បាំង : បង្កើច​សក់, សិត​សក់​បង្កើច ។
  8. បង្កើត ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​កើត : បង្កើត​កូន, បង្កើត​ពាក្យ​វប្បធម៌, បង្កើត​សមាគម ។
  9. បង្កើត ( គុ.គុនសព្ទ )
    ដែល​កើត​ពី​ខ្លួន : កូន​បង្កើត ។ ដែល​កើត​ពី​ផ្ទៃ​ជាមួយ​គ្នា ឬ​ដែល​កើត​ពី​ពូជវង្ស​ជាមួយ​គ្នា : បង​បង្កើត, ម្ដាយ​មីង​បង្កើត...។
  10. បង្កើន ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​កើន, ឲ្យ​លើស​ច្រើន​ឡើង : បង្កើន​ចំនួន​សិស្ស, បង្កើន​ថ្នាក់​រៀន ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar