Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ប

Chuon Nath's Khmer-Khmer Dictionary
  1. បង្ខូង ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ខូង, ឲ្យ​រូង : បរ​រទេះ​គោ​បង្ខូង​ផ្លូវ​លំ, បង្ខូង​ដី ។
  2. បង្ខូច ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ខូច : កុំ​បង្ខូច​កេរ្តិ៍​ឈ្មោះ​គេ ។
  3. បង្ខើច ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ខើច : បង្ខើច​ពេល, បង្ខើច​សំពត់, បង្ខើច​ដៃ​អាវ ។
  4. បង្ខំ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ខំ ឲ្យ​ប្រឹង​ជា​ប្រក្រតី : ត្រូវ​បង្ខំ​វា​ឲ្យ​រៀន​សូត្រ​ទៅ, កុំ​បង្ខំ​ពេក​ក្រែង​ខូច​ការ ។
  5. បង្ខះ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ខះ ឲ្យ​ស្ងួត : បង្ខះ​បូស ។
  6. បង្គង ( ន.នាមសព្ទ )
    ប្រដាប់​សម្រាប់​គង, សម្រាប់​ទ្រ : លើក​ឈើ​ហុប​ដាក់​លើ​បង្គង; បង្គង​ទូក ។ ទ្រនំ : បង្គង​ឃ្មុំ, សត្វ​ស្លាប​ទំ​លើ​បង្គង ។
  7. បង្គន់ ( ន.នាមសព្ទ )
    កន្លែង​បិទ​បាំង​សម្រាប់​បន្ទោ​ឧច្ចារៈ បស្សាវៈ (ប្រហែល​ជា​ក្លាយ​មក​ពី​ពាក្យ​ថា បាំងគន់) គឺ​កំបាំង​មិន​ឲ្យ​គេ​គន់​មើល​ឃើញ​ទេ​ដឹង ?) ។
  8. បង្គរ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ជា​គំនរ : បង្គរ​ឧស ឬ​បង្គរ​ភ្លើង គឺ​ដាក់​ឧស​គរ​ថែម​ឲ្យ​ភ្លើង​ឆេះ​ខ្លាំង ។
  9. បង្គា ( ន.នាមសព្ទ )
    ព្រោន​សមុទ្រ ។ ឈ្មោះ​ឈើ​មួយ​ប្រភេទ​ពួក​បង្គៅ; អ្នក​ស្រុក​ខ្លះ​ហៅ បង្គាវ ។
  10. បង្គាន ( ន.នាមសព្ទ )
    ចុង​ដង​សាយ​ដៀវ​ឬ​ចាប៉ី មាន​រាង​ជា​ក្បាល​នាគ មាន​រន្ធ​សម្រាប់​ដោត​ខ្សែ​លួស​ស្ពាន់​ឆ្មារ​ខ្ទាស់​ភ្ជាប់ : បង្គាន​សាយដៀវ, បង្គាន​ចាប៉ី ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar