Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ប

Chuon Nath's Khmer-Khmer Dictionary
  1. បង្គាប់ ( កិ.កិរិយាសព្ទ )
    ដាក់​អំណាច​ឲ្យ​ប្រព្រឹត្ត​តាម : មនុស្ស​នេះ បាន​តែ​បង្គាប់​គេ, ត្រង់​ខ្លួន​ឯង​ឥត​លូក​ដៃ​ធ្វើ​អ្វី​សោះ ។ ន. សេចក្ដី​ឬ​ដំណើរ​ដែល​ដាក់​អំណាច​ឲ្យ​ប្រព្រឹត្ត​តាម : ធ្វើ​តាម​បង្គាប់, មិន​ស្ដាប់​បង្គាប់ ។
  2. បង្គាវ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង្គា) ។
  3. បង្គី ( ន.នាមសព្ទ )
    (ចិ. ពុនគី) ច្រែង​មាន​ដៃ​សម្រាប់​ប្រើ​ការ​រែក​ដី, កើប​សំរាម​ជាដើម : ខ្សាច់ ១០ បង្គី ។
  4. បង្គីបង្គា ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    បង្អែបង្អង់, រារង់, រ៉ែរ៉ ដោយ​អាការ​យឺត​ៗ : ឈរ​បង្គីបង្គា ។
  5. បង្គុយ ( ន.នាមសព្ទ )
    កន្លែង​ដែល​អង្គុយ​ឬ​បែប​បទ​ដែល​អង្គុយ :
    - ចាញ់​បង្គុយ គឺ​អង្គុយ​មិន​សូវ​បាន​យូរ ។
  6. បង្គួរ ( គុ.គុនសព្ទ )
    ដែល​សម​គួរ, មធ្យម, យ៉ាង​កណ្ដាល : ក្នុង​ឆ្នាំ​នេះ ដើម​ឆ្នាំ​មាន​ភ្លៀង​បង្គួរ, កណ្ដាល​ឆ្នាំ​ភ្លៀង​តិច, ចុង​ឆ្នាំ​ភ្លៀង​ច្រើន ។
  7. បង្គេច ( កិ.កិរិយាសព្ទ )
    បំបែរ​ធ្វើ​ឲ្យ​គេច : ដេញ​គោ​បង្គេច​ចេញ​ពី​ថ្នល់ ។
  8. បង្គោល ( ន.នាមសព្ទ )
    ឈើ​ឬ​ឫស្សី​ជា​គោល​សម្រាប់​ដាំ សម្រាប់​បោះ​ក្នុង​ដី​ដើម្បី​នឹង​ចង​សត្វ, ចង​ទូក​ជាដើម : បង្គោល​គោ, បង្គោល​ទូក, បង្គោល​របង, បង្គោល​ធ្នស់,...។
  9. បង្គោះ ( កិ.កិរិយាសព្ទ )
    គោះ​យក​ឲ្យ​អស់​មិន​ឲ្យ​សល់ ។ បង្គោះ​បង្កៀរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង្កៀរ) ។
  10. បង្គៅ ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ផ្លែ​បរិភាគ​បាន ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ រាប់​ឈើ) : បង្គៅ​ដុះ​ជិត​បង្គា មាន​ទាំង​ដើម​ធ្មា ទ្រមូង​សេក​ផង ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar