Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភ

Chuon Nath's Khmer-Khmer Dictionary
  1. ភូ ( ន.នាមសព្ទ )
    សំណុំ​សក់, រោម, សរសៃ​អ្វី​ៗ សម្រាប់​ប្រើ​ចង​ជា​រំយោល ។ (សំ. បា.) ផែន​ដី, លោក, ពិភព​លោក ។ (បា. ភូ; សំ. ភ្រូ) ចិញ្ចើម ។
  2. ភូគោល ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    (ភូ + គោល) គោល​នៃ​ផែន​ដី, ដុំ​មូល​ជា​តំណាង​ពិភព​លោក, ដុំ​មូល​ជា​តំណាង​ផែន​ដី​ទាំងមូល​ដែល​មាន​គូរ​ផែន​ទី​ពិភព​លោក​ពាស​ភ្ជាប់​ជាមួយ​ផង, រូប​សណ្ឋាន​លោក (បារ. Globe terrestre) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភូ និង គោល ផង ។
  3. ភូឈួយ ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    មន្ត្រី​ដែល​មាន​មុខងារ​ជា​អ្នក​ទទួល​បន្ទុក ធ្វើ​កិច្ចការ​រាជការ​បន្ទាប់​ពី​មន្ត្រី​ជា​អធិបតី : ភូឈួយ​សេនាបតី, ភូឈួយ​រដ្ឋមន្ត្រី, ភូឈួយ​ខេត្ត ។ សម័យ​បុរាណ ប្រើ​ពាក្យ​ថា ជំទប់, លុះ​ចំណេរ​ត​មក ប្រើ​ពាក្យ ភូឈួយ នេះ, សម័យ​បច្ចុប្បន្ន ប្រើ​ពាក្យ រង វិញ : អភិបាល​ខែត្រ​រង, អភិបាល​ស្រុក​រង...។ សម្រាប់​គណៈ​រដ្ឋមន្ត្រី​ប្រើ​ជា អនុរដ្ឋ​លេខាធិការ ។
  4. ភូត ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    អ្វី​ដែល​កើត​មាន​ហើយ; ទេវតា; សត្វ​លោក; ខ្មោច​បិសាច; បញ្ចក្ខន្ធ; ធាតុ​ទាំង​បួន; សេចក្ដី​ពិត ។ល។ : អាគម​ចង​ភូត ឬ--ចាប់​ភូត អាគម​ចង ឬ​ចាប់​ខ្មោច​បិសាច ។
    - ពួក​ភូត ពួក​ទេវតា, ពួក​សត្វ​លោក ឬ​ពួក​ខ្មោច​បិសាច ។
  5. ភូត ( កិ.កិរិយាសព្ទ )
    ពោល​ពាក្យ​មិន​ពិត, និយាយ​កុហក ។ គុ. ដែល​មិន​ពិត : ពាក្យ​ភូត ។
    - ភូត​ភរ ឬ - ភរ​ភូត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភរ) ។
  6. ភូត​កាល ( ន.នាមសព្ទ ) [ភូតៈ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    កាល​ដែល​មាន​រួច​ទៅ​ហើយ គឺ​កាល ឬ​វេលា​ដែល​កន្លង​ហួស​ទៅ​ហើយ (អតីត​កាល) ។ កាល ឬ​វេលា​ដែល​គួរ​ធ្វើ​កិច្ចការ​មាន​សួរ​បញ្ជាក់​សេចក្ដី​ជាដើម ក្នុង​ទី​ចំពោះ​មុខ (កាល​ពិត) គឺ​ពេល​ដែល​ត្រូវ​សួរ​ត្រូវ​ឆ្លើយ​ចំពោះ​មុខ​តាម​ការណ៍​ពិត (វេវ. សច្ច​កាល) : ពេល​នេះ​ជា​សច្ច​កាល ជា​ភូត​កាល​របស់​អ្នក, អ្នក​ត្រូវ​និយាយ​តាម​ការណ៍​ពិត​កុំ​លាក់​ឡើយ ។
  7. ភូត​គាម ( ន.នាមសព្ទ ) [ភូតៈ-- ] or ភូត​គ្រាម   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ពួក​តិណ​ជាតិ, លតា​ជាតិ, រុក្ខ​ជាតិ ដែល​កើត​ហើយ គឺ​សារពើ​ស្មៅ, វល្លិ, ឈើ​ដែល​ដុះ​ហើយ ។
  8. ភូត​ពេទ្យ ( ន.នាមសព្ទ ) [ភូតៈពែត] or ភូត​វេទ្យ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (--វៃទ្យ; --វេជ្ជ) ពេទ្យ​ចាប់​ខ្មោច ឬ​ដេញ​ខ្មោច​បិសាច ដែល​មក​យាយី ។
  9. ភូត​រូប ( ន.នាមសព្ទ ) [ភូតៈ--]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    រូប​ដែល​កើត​មាន​តាម​ធម្មតា គឺ​ធាតុ​ទាំង ៤ (ដី, ទឹក, ភ្លើង, ខ្យល់); ហៅ​ថា មហា​ភូត​រូប ក៏​បាន ។
  10. ភូធន ( ន.នាមសព្ទ ) [--ធន់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    អ្នក​ដែល​មាន​ផែន​ដី​ជា​ទ្រព្យ​ឬ​មាន​ទ្រព្យ​ពេញ​ទាំង​ផែន​ដី (ព្រះ​រាជា) : ព្រះ​ភូធន (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ព្រះ​បាទ​សម្ដេច​ព្រះ​ភូធន ស្ដេច​ទ្រង់​និពន្ធ​កាព្យ​នានា ទូន្មាន​ប្រដៅ​រាស្ត្រ​ប្រជា គឺ​អង្គ​ក្សត្រា​ព្រះ​ហរិ​រក្ស ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar