Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភ

Chuon Nath's Khmer-Khmer Dictionary
  1. ភូមិសាស្ត្រ ( ន.នាមសព្ទ ) [ភូ-មិសាស]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ភូមិ + ឝាស្ត្រ; ភូមិ + សត្ថ) គម្ពីរ​សម្ដែង​អំពី​ផែន​ដី, អំពី​ភូមិ​ប្រទេស​ផ្សេង​ៗ, ក្បួន​និយាយ​អំពី​ផែន​ទី​លោក, ការ​និយាយ​អំពី​លក្ខណៈ, សភាព ឬ​ប្រភេទ​នៃ​ផែន​ដី​ជាដើម តាម​របៀប​វិទ្យា​សាស្ត្រ : រៀន​ភូមិ​សាស្ត្រ (បារ. Géographie)។
    - ភូមិ​សាស្ត្រាចារ្យ គ្រូ​បង្រៀន​ភូមិ​សាស្ត្រ ។
    - ភូមិ​សាស្ត្រិន អ្នក​ចេះ​ភូមិ​សាស្រ្ត ។
  2. ភូមី ( ន.នាមសព្ទ )
    ពាក្យ​ប្រើ​ក្លាយ​មក​អំពី ភូមិ; ខ្មែរ​ប្រើ​ក្នុង​កាព្យ​សំដៅ​សេចក្ដី​ថា ព្រះ​រាជា ក៏​មាន : ព្រះ​ភូមី ។
  3. ភូមេន្ទ្រ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភូមិន្ទ) ។
  4. ភូមោ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភមូ) ។
  5. ភូវន័យ ( ន.នាមសព្ទ ) [ភូវៈនៃ]   ( បា.បាលី​ ( បាលីភាសា ) )
    (ភូ > ភូវ “ផែន​ដី” + នយ “នាំ; អ្នក​ដឹក​នាំ”) អ្នក​ដឹក​នាំ​ប្រជានិករ ដែល​នៅ​លើ​ផែន​ដី​ជា​ព្រះ​រាជាណាចក្រ​របស់​ព្រះ​អង្គ.... (ព្រះ​រាជា) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភូបាល ទៀត​ផង ។
  6. ភូវាំង ( ន.នាមសព្ទ )
    សត្វ​ស្លាប​មួយ​ប្រភេទ​រូប​ភាព​ស្រដៀង​នឹង​កេងកង ច្រើន​នៅ​ព្រៃ​ភ្នំ សម្រែក​របស់​វា​គួរ​ឲ្យ​ខ្លាច ។
  7. ភូស ( ឧ.ឧទានសព្ទ ) or ភូះ
    សូរ​ឮ​ដោយ​វាយ​ឬ​ទង្គុកទង្គិច​អ្វី​ៗ​ដែល​ស្ពោត, ដែល​មាន​ប្រហោង ។
  8. ភូសា ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភូឞ‌ា) សំពត់​សម្រាប់​ស្លៀក​ពាក់​, គ្រឿង​ស្លៀក​ពាក់; គ្រឿង​តែង​ខ្លួន; (រ. ស.) : ព្រះ​ភូសា (រាជ​សព្ទ​បុរាណ​ប្រើ​ចំពោះ​តែ​អាវ​សម្រាប់​ក្សត្រិយ៍​ទ្រង់​រាជ្យ : ព្រះ​ពស្ត្រ​ព្រះ​ភូសា សំពត់​ស្លៀក​និង​អាវ​សម្រាប់​ក្សត្រិយ៍​ទ្រង់) ។
  9. ភូសាមាលា ( ន.នាមសព្ទ )
    អ្នក​ថែ​រក្សា​គ្រឿង​តែង​ព្រះ​អង្គ (សម្រាប់​ក្សត្រិយ៍​ទ្រង់​រាជ្យ) : ក្រុម​ភូសា​មាលា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភូសា និង មាលា ផង) ។
  10. ភូះ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភូស) ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar