Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភ

Chuon Nath's Khmer-Khmer Dictionary
  1. ភួង ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ព្វង អ. ថ. ភួង) កម្រង, ចង្កោម : ភួង​ផ្កា ។
    - ភួង​មាលា ចង្កោម, សំណុំ​ឬ​បាច់​ផ្កា​ក្រង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា ភួង​មាល័យ ក៏​បាន) ។
  2. ភួយ ( ន.នាមសព្ទ )
    មើល​ក្នុង​ពាក្យ ផួយ ។
  3. ភើ ( កិ.កិរិយាសព្ទ )
    ចេញ​ខ្យល់​តាម​មាត់​ដោយ​ឆ្អែត​អាហារ​ឬ​ដោយ​ខ្យល់​ច្រើន​ក្នុង​ពោះ​ច្រាល​ឡើង ។ ន. ដំណើរ​ភើ, ខ្យល់​ដែល​ភើ​ចេញ​មក ។
  4. ភើច ( កិ.កិរិយាសព្ទ )
    ចាប់​រោច​យក​ឬ​ចាប់​ទាញ​ចេញ​ឲ្យ​ដោយ​មក​ដោយ​ឡែក : ភើច​ឧស, ភើច​កណ្ដាប់​ស្រូវ ។
  5. ភើត​ៗ ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ផើត​ៗ; ហើប​ៗ ។
  6. ភឿន ( ន.នាមសព្ទ )   ( ល. ស.លាវនិងសៀម ( ភាសាលាវនិងសៀម ) )
    ក្លើ; មិត្រ​សំឡាញ់​យ៉ាង​ស្និទ្ធ; គ្នា; អ្នក​ដែល​នៅ​ជា​មួយ​គ្នា ។
  7. ភៀស ( កិ.កិរិយាសព្ទ )
    វេះ​ឬ​ដោះ​គេច​ចេញ​បំបាត់​ខ្លួន; គេច​ចេញ​ដោយ​ក្លែង​ខ្លួន ឬ​ប្លែង​ឈ្មោះ​មិន​ឲ្យ​គេ​ស្គាល់ : ភៀស​ចេញ​បាត់; ភៀស​ខ្លួន ។ ភៀស នេះ​ជា​ពាក្យ​ឃ្លាត​ក្លាយ​ឆ្ងាយ​មក​ពី​ពាក្យ វេស បា. ដូច​ជា អញ្ញាតក​វេស “ការ​គេច​ខ្លួន​មិន​ឲ្យ​គេ​ស្គាល់” នោះ​ទេ​ដឹង ( ? ) ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អញ្ញាតក​វេស និង អញ្ញាតក​វេសក ទៀត​ផង) ។
  8. ភេ ( ន.នាមសព្ទ )
    សត្វ​ចតុប្បាទ​មួយ​ប្រភេទ រាង​តូច​ស្ដឺត​ខាង​មុខ​ធំ​រល​ខាង​ក្រោយ កម្ពស់​ប្រហែល​នឹង​ឆ្មា រោម​ខ្លី សម្បុរ​ក្រមៅ​រលើប នៅ​អាស្រ័យ​តាម​ទី​ក្បែរ​មាត់​ទឹក ចេះ​ហែល​ទឹក​ទាំង​មុជ​ទឹក​ក៏​ស្ទាត់​ផង​ដែរ មាន​មច្ឆជាតិ​ជា​អាហារ ។
  9. ភេជ្ជ​រូប ( គុ.គុនសព្ទ, ន.នាមសព្ទ ) [ភេច-ជៈរូប ]   ( បា.បាលី​ ( បាលីភាសា ) )
    (ដែល​មាន​សភាព​ឆាប់​ធ្លុះ​ធ្លាយ, ឆាប់​បែក, ដែល​មិន​ជាប់​បាន​យូរ, ឆាប់​ខូច, មិន​ជា​ស្ថាពរ : របស់​ភេជ្ជ​រូប ។ ព. ផ្ទ. អភេជ្ជ​រូប ។
  10. ភេត្រា ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (វៃហិត្រ ឬ វោហិត្ថ) សំពៅ (ជា​នាវា​ឥត​គ្រឿង​ចក្រ ប្រើ​ឲ្យ​លឿន​ដោយ​កម្លាំង​ខ្យល់​ជក់​ក្ដោង) ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar