Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភ

Chuon Nath's Khmer-Khmer Dictionary
  1. ភេទ ( ន.នាមសព្ទ ) [ភេត ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ដំណើរ​ធ្លាយ, ការ​ទម្លាយ; ដំណើរ​បែក, ការ​បំបែក; ការ​ចែក; ប្រភេទ, សេចក្ដី​ផ្សេង​ៗ ។ ខ្មែរ​ប្រើ​សំដៅ​សេចក្ដី​ថា “ភាព, បែប​ភាព, ភាព​ផ្សេង​គ្នា” ក៏​បាន : ភេទ​បុរស, ភេទ​ស្ត្រី; ភេទ​គ្រហស្ថ, ភេទ​បព្វជិត ។
  2. ភេរវៈ ( គុ.គុនសព្ទ ) [--រៈ--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភៃរវ) ដែល​គួរ​ខ្លាច, ដែល​គួរ​ស្បើម, គួរ​ភ្លឹក, គួរ​ស្លុត​រន្ធត់ ។ ពាក្យ​នេះ​ច្រើន ប្រើ​រៀង​ខាង​ដើម​សព្ទ​ឯ​ទៀត ដូច​ជា ភេរវ​កម្ម, ភេរវ​សព្ទ ជាដើម ។
    - ភេរវ​កម្ម អំពើ​ដែល​គួរ​ខ្លាច, គួរ​ឲ្យ​តក់ស្លុត, អំពើ​ចលាចល​ជ្រួល​ច្របល់ ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​ឃាត​កម្ម​ ដោយ​សម្ងាត់​ជាដើម : នាំ​បង្ក​បង្កើត​ភេវរ​កម្ម ។
    - ភេវរ​ជន ជន​អ្នក​បង្ក​បង្កើត​ភេវរ​កម្ម ។
    - ភេវរ​ភាព ភាព​ដែល​គួរ​ឲ្យ​ខ្លាច ។
    - ភេវរ​សញ្ញា សញ្ញា​ដែល​គេ​ធ្វើ​ឲ្យ​ដឹង​ថា មាន​ភ័យ​អាសន្ន, ដំណឹង​ជា​គ្រឿង​សម្គាល់​ក្នុង​ពេល​ដែល​មាន​ភេរវ​កម្ម ដូច​ជា​ភ្លើង​ឆេះ​ផ្ទះ​ជាដើម ។
    - ភេរវ​សព្ទ សូរ​សំឡេង, សូរ​សព្ទ​ដែល​គួរ​ខ្លាច, ដែល​គួរ​ស្បើម គួរ​ភ្លឹក, សូរ​សព្ទ​ដ៏​សម្បើម, ដ៏​ពន្លឹក : សម្រែក​សីហៈ, សម្រែក​ខ្លា​ធំ, សូរ​គ្រាប់​បែក​ផ្ទុះ ជា​ភេរវ​សព្ទ...។
    - ភេរវារម្មណ៍ (ភេរៈវារ៉ម់) អារម្មណ៍​ដែល​គួរ​ខ្លាច, ដែល​គួរ​ភ្លឹក ។
  3. ភេរី ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ភេរិ ឬ ភេរី; ភេរិ) ស្គរ​ធំ : ទួង​ភេរី (វាយ​ស្គរ​ធំ) ។
    - ភេរី​ចរណ៍ (--ច) ន. (បា. ភេរិចរណ; សំ. ភេរិ--ឬ ភេរី--) ការ​ត្រាច់​តាម​ផ្លូវ​វាយ​ស្គរ​ធំ​ចែក​សំបុត្រ ឬ​ប្រកាស​ដំណឹង​អ្វី​មួយ​ឲ្យ​ដឹង​ទួទៅ : ធ្វើ​ភេរី​ចរណ៍ ។
    - ភេរី​សញ្ញា សញ្ញា​ដោយ​ស្គរ : ស្ដាប់​ភេរី​សញ្ញា, សន្មត​គ្នា​ដោយ​ភេរី​សញ្ញា ។ ភេរី​សព្ទ សូរ, សំឡេង​ស្គរ ។
  4. ភេល
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជើង​ពេល) ។
  5. ភេសជ្ជ ( ន.នាមសព្ទ ) [ភេស័ច ] or ភេសជ្ជៈ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ភេសជ្ជ; ភេឞជ្ជ ឬ ភៃឞជ្យ) ឱសថ, ថ្នាំ​បំបាត់​រោគ, ថ្នាំ​រម្ងាប់​រោគ​ (បារ. Médicament) ។
    - ភេសជ្ជ​ទាន ការ​ឲ្យ​ថ្នាំ​រម្ងាប់​រោគ ។
    - ភេសជ្ជ​បរិក្ខារ គ្រឿង​ថ្នាំ, ថ្នាំ​គ្រប់​យ៉ាង សម្រាប់​រម្ងាប់​រោគ ។
    - ភេសជ្ជ​ពាណិជ អ្នក​លក់​ថ្នាំ​រម្ងាប់​រោគ ។
    - ភេសជ្ជ​ពាណិជ្ជ ជំនួញ​លក់​ថ្នាំ​រម្ងាប់​រោគ ។
    - ភេសជ្ជាគារ ឬ - ឱសថាគារ ផ្ទះ​លក់​ថ្នាំ​រម្ងាប់​រោគ ។
    - សប្បិ ទឹក​ដោះ​ថ្លា,
    - នវនីត ទឹក​ដោះ​ខាប់,
    - តេល ប្រេង,
    - មធុ ទឹក​ឃ្មុំ,
    - ផាណិត ទឹក​អំពៅ ឬ​ស្ករ​ជាដើម ក៏​ហៅ​ថា ភេសជ្ជ​ ដែរ (ព. វិ. ពុ.) ។ សព្វ​ថ្ងៃ​ខ្មែរ​ប្រើ​ពាក្យ ភេសជ្ជ នេះ​សំដៅ​យក​គ្រឿង​ទឹក​ផ្សេង​ៗ​ទៀត​ក្រៅ​ពី​សុរា​និង​មេរ័យ ដូច​ជា​ទឹក​ក្រូច, កាហ្វេ​ជាដើម : ជប់លៀង​ភេសជ្ជៈ​; ប្រគេន​ភេសជ្ជៈ​ចំពោះ​ព្រះ​សង្ឃ ។ គ្រឿង​ផឹក​ទាំងនោះ​តាម​ភាសា​បាលី​គប្បី​ហៅ​ថា ទឹក​បាន ឬ បានីយ៍ ឬ​ក៏ បានីយៈ (ប៉ានី ឬ ប៉ានីយៈ) ។
  6. ភែលភល ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) or ភីលភល
    លែនលន : មនុស្ស​ភែលភល; ធ្វើ​ការ​ភីលភល ។
  7. ភោក្ដា ( កិ.កិរិយាសព្ទ ) [ជើង ដ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ភុក្ដ; ភុត្ដ) បរិភោគ​ហើយ, ស៊ី​ផឹក​ហើយ; ប៉ុន្ដែ​ដែល​ពួក​កវី​ខ្មែរ​យើង​ធ្លាប់​ប្រើ​ពាក្យ​កាព្យ​រៀង​មក សំដៅ​សេចក្ដី​ថា បរិភោគ​ហើយ ក៏​បាន, ថា កំពុង​បរិភោគ ក៏​បាន, ថា នឹង​បរិភោគ ក៏​បាន ដូច ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា ភាន​អើយ​អញ​ឃ្លាន តើ​បាយ​នៅ​មាន សល់​ក្ដាំង​ខ្លះ​ទេ ឲ្យ​អញ​ភោក្ដា សម្រន់​កាយេ សោះ​ពោះ​ទទេ អញ​ឃ្លាន​ណាស់​ភាន ។ (រឿង​បុណ្ណ​បុរស) ។ ប្រើ​ជា បរិភោក្ដា ក៏​បាន (សំ. បរិភុក្ដ; បា. បរិភុត្ត) ។
  8. ភោគ ( ន.នាមសព្ទ ) or ភោគៈ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ភោគ) សម្បត្តិ, ទ្រព្យ; សេចក្ដី​សុខ, ការ​បរិភោគ; សួយ; ភ្នេន, របត់, ផ្នត់...។
    - ភោគបតី (ភោគៈប៉ៈដី) ម្ចាស់​ទ្រព្យ; អ្នក​មាន​ទ្រព្យ; អ្នក​ត្រួតត្រា​ស្រុក​សួយ (ចៅហ្វាយ​ស្រុក) ។
    - ភោគ​ព័ស្តុ ឬ - ភោគ​ភ័ស្តុ (ភោក--ព័ស ឬ-ភ័ស) ទ្រព្យ​សម្បត្តិ​ផ្សេង​ៗ ។
    - ភោគ​លាប (ភោគៈលាប) ការ​បាន​ទ្រព្យ; ការ​ប្រាក់ ឬ ប្រាក់​ការ; ចំណេញ ។
    - ភោគ​វ័ត, ភោគ​វ័ន្ត ឬ - ភោគី អ្នក​មាន​ទ្រព្យ; បើ​ស្រ្តី​ជា
    - ភោគ​វតី, ភោគ​វន្តី, ភោគិនី ។
  9. ភោគ​សម្ប័ទ ( ន.នាមសព្ទ ) [ភោគៈសំប័ត ] or ភោគ​សម្បទា (--ស័មប៉ៈទា)   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ភោគ + សំបទ៑; --សម្បទា) ការ​បរិបូណ៌​ដោយ​ភោគៈ (ជា​គូ​គ្នា​នឹង បរិវារ​សម្ប័ទ) ។
  10. ភោជន ( ន.នាមសព្ទ ) [--ជន់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    វត្ថុ​សម្រាប់​បរិភោគ, អាហារ ។
    - ភោគជន​ទាន (ភោ ជៈនៈ--) ការ​ឲ្យ​ភោជន (ជា​ទាន) ។
    - ភោជន​ភណ្ឌ (ភោជនៈភ័ន) គ្រឿង​បរិភោគ (គ្រឿង​ស៊ី) ។
    - ភោជន​ភ័ស្តុ (ភោជៈនៈភ័ស) គ្រឿង​បរិភោគ​ផ្សេង​ៗ ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar