Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភ

Chuon Nath's Khmer-Khmer Dictionary
  1. ភត្តាភិហារ ( ន.នាមសព្ទ ) [ភ័ត-តាភិ ហា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (< ភត្ត + អភិហារ; ភក្ដ--) អ្នក​ចាត់ចែង​ភោជន, អ្នក​រៀបចំ​ភោជនាហារ, អ្នក​លើក​ភត្ត​បម្រើ​ភ្ញៀវ ។
  2. ភត្តាវសាន ( ន.នាមសព្ទ ) [--វៈ-- ]   ( បា.បាលី​ ( បាលីភាសា ) )
    (បា.) ទី​បំផុត​នៃ​ភត្ត គឺ​ពេល​បរិភោគ​រួច​ហើយ ។
  3. ភត្តាហារ ( ន.នាមសព្ទ ) [ភ័ត-តាហា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភត្ត + អាហារ; ភក្ដ--) ភោជនាអាហារ; អាហារ​ទួទៅ ។
  4. ភត្តុទេ្ទសកៈ ( ន.នាមសព្ទ ) [ភ័ត-តុត-ទេសៈកៈ ] or ភត្តុទ្ទេសក៍   ( បា.បាលី​ ( បាលីភាសា ) )
    (< ភត្ត + ឧទ្ទេសក) អ្នក​សម្ដែង​ភត្ត គឺ​ភិក្ខុ​ដែល​សង្ឃ​សន្មត​ឲ្យ​ជា​អ្នក​ទទួល​ភារៈ​ខាង​មុខ​ការ​ចាត់ចែង​ភត្ត​ដល់​ពួក​បព្វជិត​ក្នុង​វត្ត​តាម​លំដាប់​វេន ដែល​ទាយក​និមន្ត... (ព. វិ. ពុ.) ។
  5. ភទន្ត ( គុ.គុនសព្ទ, ន.នាមសព្ទ ) [ភៈទ័ន ] or ភទន្តៈ (--តៈ)   ( បា.បាលី​ ( បាលីភាសា ) )
    (ភទន្ត) ដែល​ចម្រើន​ដោយ​សីលាទិ​គុណ; លោក​អ្នក​ចម្រើន; សម្រាប់​ប្រើ​ក្នុង​សំបុត្រ​ស្នាម ហៅ​បព្វជិត​ដោយ​សេចក្ដី​គោរព : ភទន្តៈ ពុទ្ធ​រក្ខិត, ភទន្តៈ ធម្ម​បាល, ភទន្តៈ ចន្ទ, ភទន្តៈ នន្ទ, ភទន្តៈ សោម ។
  6. ភទន្តេ ! ( អាល.អាលបនៈ ឬសម្ពោធនៈ ) [ភៈ ទ័ន-តេ]   ( បា.បាលី​ ( បាលីភាសា ) )
    សូម​ទ្រង់​ព្រះ​ចម្រើន !, សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស !, បពិត្រ​ព្រះ​អង្គ​ទ្រង់​ចម្រើន !; ជា​ពាក្យ​ឆ្លើយ​ទទួល​ព្រះ​ពុទ្ធ​តម្រាស់ ដែល​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភិក្ខវោ ! ទៀត​ផង) ។
  7. ភទ្ទកប្ប ( ន.នាមសព្ទ ) [ភ័ត-ទៈក័ប ] or ភទ្រកល្ប   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    កប្ប ឬ​កល្ប​ដ៏​ចម្រើន; ឈ្មោះ​កប្ប ឬ​កល្ប​ដែល​មាន​ព្រះ​ពុទ្ធ​ត្រាស់ ៥ ព្រះ​អង្គ ដូច​យ៉ាង​កប្ប​យើង​សព្វ​ថ្ងៃ​នេះ​មាន​ព្រះ​សព្វញ្ញុពុទ្ធ ៥ ព្រះ​អង្គ​គឺ ព្រះ​ពុទ្ធ​កកុសន្ធៈ, កោនាគមនៈ, កស្សប, គោតម, អរិយ​មេតេ្តយ្យ ។
  8. ភទ្របទ ( ន.នាមសព្ទ ) [ភ័ត-ទ្រៈបុត ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ភទ្របទា ឬ ភាទ្របទ; ភទ្ទបទា ឬ ភទ្ទបទ) ឈ្មោះ​ផ្កាយ​ពួក​មួយ (ព. ស. ហ.) ។ ឈ្មោះ​ខែ​ទី ១០ ខាង​ចន្ទ​គតិ : ខែ​ភទ្របទ ។
  9. ភប់ ( កិ.កិរិយាសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ពប អ. ថ. ផុប) ចួប, ប្រទះ; ប្រសព្វ; ច្រើន​និយាយ​ថា ភប់​ប្រសព្វ គឺ​បាន​គ្នា​ជា​គូ​ស្រករ, នៅ​រួម​សុខ​រួម​ទុក្ខ ។
    - ភប់​ភាន់ ឬ - ភប់​ភ័ន្ត ប្រព្រឹត្ត​ល្មើស​ដោយ​ភាន់​ច្រឡំ; ដើរ​ហើរ, ស្មន់​អន្មករ ។
  10. ភព ( ន.នាមសព្ទ ) [ភប់]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ភវ, វ > ព) សេចក្ដី​ចម្រើន; ដំណើរ​កើត; ប្រទេស ឬ​ទី​សម្រាប់​សព្វ​សត្វ​កើត​ស្លាប់, លោក : សត្វ​ទាំងឡាយ​តែង​អន្ទោល​កើត​ស្លាប់​ក្នុង​ភព​តូច​ភព​ធំ ។
    - ទាំង​ផែន​ភព ឬ - ទាំង​ភព​ផែន ទាំង​ពិភព​លោក ។
    - នៅ​ក្នុង​ភព នៅ​ក្នុង​លោក ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar