Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: យ

Chuon Nath's Khmer-Khmer Dictionary
  1. យក្សី [យ័កក្សី ]
    មើល​ពាក្យ យក្ខិនី ។
  2. យង់ ( គុ.គុនសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (យង អ. ថ. យ៉ុង់ “ល្អ, ស្អាត, បំព្រង; ...”) ស្រិល, ណិល, រលោង, រលើប, ឈ្វេង, ហ្វង់; ច្រើន​ប្រើ​ផ្សំ​តែ​ជា​មួយ​នឹង​ពាក្យ ខ្មៅ, ថ្លា, រលីង : ខ្មៅ​យង់ ខ្មៅ​ស្រិល, ខ្មៅ​រលោង​ឬ​រលើប; ថ្លា​យង់ ថ្លា​ឈ្វេង, ថ្លា​ហ្វង់, ថ្លា​ណាស់; រលីង​យង់ រលីង​ណិល, រលីង-ធេង។
  3. យង់ឃ្នង ( គុ.គុនសព្ទ )
    ទ្រើស​ឃ្នង, ហៅ​ហាន : កាច​យង់ឃ្នង, ព្រហើន​យង់ឃ្នង, សាហាវ​យង់ឃ្នង ។
  4. យង់យល់ ( កិ.កិរិយាសព្ទ )
    ក្រឡេក​ទៅ​យល់, យល់​ជាក់, ឃើញ​ច្បាស់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ស្តេច​ទត​យង់​យល់​បក្សី ចោម​ចឹក​ចំណី ដោយ​ក្ដី​រីករាយ​រាល់​ប្រាណ ។ល។
  5. យញ្ញ ( ន.នាមសព្ទ ) [យ័ញ ] or យញ្ញៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (បា. យញ្ញ; យជ្ញ) ការ​បូជា, ការ​សែន​ព្រេន; ការ​ឲ្យ​ទាន; តាម​លទ្ធិ​ព្រាហ្មណ៍ សំដៅ​ការ​បូជា​ឬ​សែន​ព្រេន​ផ្សេង​ៗ មាន​ពិឃាត​សត្វ​អារ​សាច់​បូជា​ភ្លើង​ជាដើម; តាម​លទ្ធិ​ពុទ្ធ​សាសនា សំដៅ​ការ ឲ្យ​ទាន​ភោជនាហារ​ជាដើម​ដល់​អ្នក​មាន​សីល ឬ​ដល់​ពួក​ស្មូម​ពុំ​រើស​មុខ : ធ្វើ​យញ្ញ, បូជា​យញ្ញ ។
    - យញ្ញ​ពិធី (យ័ញ-ញៈ--) ពិធី​ធ្វើ​យញ្ញ, របៀប​ធ្វើ​យញ្ញ : ធ្វើ​យញ្ញ​ពិធី, តាំង​យញ្ញ​ពិធី ។
    - យញ្ញ​សម្បទា (យ័ញ-ញៈ ស័ម-ប៉ៈទា) គុណ​សម្បត្តិ​ដែល​ធ្វើ​យញ្ញ​ឲ្យ​មាន​ផល​ច្រើន គឺ​ការ​ឲ្យ​ទាន​ដល់​អ្នក​មាន​សីល​បរិសុទ្ធ ។ល។
  6. យដ្ឋិ ( ន.នាមសព្ទ ) [យ័ត-ឋិ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (យឞ្ដិ) ឈើ​ច្រត់, ដំបង​វែង; ឈើ​សាវ គឺ​លំពង់​ឈើ​ស្រលួត​តូច​ៗ វែង​ៗ ។ ឈ្មោះ​ឈើ​រង្វាស់​បុរាណ​ប្រវែង ៧ ហត្ថ (ប្រហែល ៣​ ម៉ែត្រ​កន្លះ) : ទទឹង​ផ្លូវ​ទំហំ​មួយ​យដ្ឋិ ។ មើល​ក្នុង​ពាក្យ លិក្ខា ឬ លិក្សា ទៀត​ផង ។
  7. យតិ ( ន.នាមសព្ទ ) [យៈតិ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    អ្នក​មាន​ព្យាយាម​ទូន្មាន​ចិត្ត​ឲ្យ​ស្ងប់​រម្ងាប់, អ្នក​ប្រាជ្ញ​ខាង​ផ្លូវ​ពត់​ចិត្ត, យោគី ។ ដំណើរ​ឈប់​បង្អង់​តាម​ឃ្លា​គាថា, កាព្យ, ឃ្លោង គឺ​សង្កាត់ ឃ្លា​មួយ​ៗ​របស់​កាព្យ​ឃ្លោង ។
    - យតិ​ភង្គ (យៈតិភ័ង) សង្កាត់​ពាក្យ មួយ​ម៉ាត់​ដែល​ផ្តាច់​ចេញ​ដោយ​ខ្លួន​ពី​គ្នា ត្រង់​ចន្លោះ​ឃ្លា​គាថា, កាព្យ, ឃ្លោង, ខាង​បាលី​ភាសា ដូច​ជា : ទុហេតុកា មតា សត្ត- ចត្តាឡីស តិហេតុកា; ខាង​ភាសា​ខែ្មរ​ដូច​ជា : ច្បាប់​នេះ​ថ្លៃថ្លា គួរ​ឲ្យ​អស់​មហា- ជន​ផង​ត្រងត្រាប់...; សត្ត និង ចត្តា-ឡីស ត្រូវ​ភ្ជាប់​គ្នា, មហា និង ជន ក៏​ត្រូវ​ភ្ជាប់​គ្នា, បែរ​ជា​ដក​ដាច់​ពី​គ្នា​តាម​ឃ្លា​របស់​កាព្យ តែ​ត្រូវ​ប្រើ​គ្រឿង​សញ្ញា (-) នេះ​ជា​សម្គាល់​ឲ្យ​ដឹង​ថា​ជា​ពាក្យ​ភ្ជាប់​គ្នា, យ៉ាង​នេះ​ហៅ​ថា យតិ​ភង្គ ។
  8. យតិភង្គ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យតិ) ។
  9. យថាកម្ម ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [យៈថាក័ម ]   ( បា.បាលី​ ( បាលីភាសា ) )
    តាម​កម្ម, តាម​អំពើ : ប្រថុយ​តាម​យថា​កម្ម, ទៅ​តាម​យថា​កម្ម ។
  10. យថាកាម ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [យៈថា-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    តាម​ប្រាថ្នា, តាម​បំណង់ : ធ្វើ​តាម​យថា​កាម, ឲ្យ​តាម​យថា​កាម (សម្រាប់​ប្រើ​ក្នុង​កាព្យ): នេះ​គឺ​បម្រាម កុំ​ឲ្យ​ធ្វើ​កាម យថា​កាម​ខ្លួន អ្នក​ណា​បំពាន នឹង​មាន​ទោស​ផ្ទួន រាជការ​មិន​ស្ងួន ប្រណី​សោះ​ឡើយ ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar