Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: យ

Chuon Nath's Khmer-Khmer Dictionary
  1. យថានុក្រម ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [យៈថានុក-ក្រំ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (យថានុក្កម) តាម​លំដាប់​លំដោយ គឺ​តាម​លំដាប់​ចាស់​ក្មេង, ធំ​តូច, ខ្ពស់​ទាប : អង្គុយ​តាម​យថានុក្រម, ដើរ​តាម​យថានុក្រម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អនុក្រម ផង) ។
  2. យថានុរូប ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [យៈថា--]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    តាម​សម​គួរ, តាម​សម​គួរ​ដល់​បែប​ភាព ឬ​បែប​បទ; តាម​គួរ​ដល់​ការ សមរម្យ : ស្លៀក​ពាក់​តាម​យថានុរូប, និយាយ​ស្ដី​តាម​យថានុរូប (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អនុរូប>អនុរូប ផង) ។
  3. យថាភាព ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [យៈថាភាប]   ( បា.បាលី​ ( បាលីភាសា ) )
    តាម​សេចក្ដី​ពិត​ជាក់​ស្ដែង តាម​ដំណើរ​ដែល​អាច​កើត​មាន​ឡើង​ប្រាកដ ឧ. ផ្ដល់​ចម្លើយ​តាម​យថាភាព ។ សេចក្ដី​អះអាង​បញ្ជាក់​បន្ថែម​តាម​យថាភាព នូវ​អំពើ​ឬ​ពាក្យ​សន្យា​ដែល​បាន​ប្រព្រឹត្ត​រួច​ហើយ ។
  4. យថាភាព ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    តាម​បែប​បទ, តាម​លំនាំ, តាម​សណ្ឋាន​ទ្រង់ទ្រាយ, តាម​ដំណើរ ... ។
  5. យថា​ក្រម ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [យៈថាក្រំ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (យថាក្កម) តាម​លំដាប់, តាម​លំដាប់​ហូរហែ, តាម​របៀប​រៀបរៀង : ដាក់​តាម​យថា​ក្រម, ធ្វើ​ការ​តាម​យថា​ក្រម, ឈប់​សម្រាក​តាម​យថា​ក្រម ។
  6. យថា​ឋាន ( ន.នាមសព្ទ ) [យៈថា--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (--ស្ថាន) ទី​ដដែល, កន្លែង​ដដែល, កន្លែង​ដើម : នៅ​ក្នុង​យថា​ឋាន, មក​ដល់ យថា​ឋាន (សម្រាប់​ប្រើ​ក្នុង​កាព្យ): នា-យថា​ឋាន អណ្តើក​សាមាន្យ ស្លាប់​ព្រោះ​ហើបហា ពោល​ពាក្យ​ប្រទេច ភ្លេច​ពុំ​យល់​ថា បញ្ចេញ​វាចា អាត្មា​នឹង​ស្លាប់ (រឿង​ហង្ស​ទាំង​គូ​ពាំ​អណ្តើក) ។
  7. យថា​ផាសុក ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [យៈថា--]   ( បា.បាលី​ ( បាលីភាសា ) )
    តាម​សប្បាយ, តាម​ស្រួល : នៅ​តាម​យថា​ផាសុក, ដេក​តាម​យថា​ផាសុក ។
  8. យថា​ភូត ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )   ( បា.បាលី​ ( បាលីភាសា ) )
    តាម​សេចក្ដី​ពិត, តាម​ដំណើរ​ដែល​កើត​មាន​ឡើង​ប្រាកដ : និយាយ​តាម​យថា​ភូត, ប្រតិបត្តិ​ការ​តាម​យថាភូត ។
  9. យថា​លាភ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [យៈថាលាប]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    តាម​បាន, តាម​ការ​រក​បាន : រក​ស៊ី​តាម​យថា​លាភ, ចិញ្ចឹម​ជីវិត​តាម​យថា​លាភ ។
  10. យថា​ហេតុ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )   ( បា.បាលី​ ( បាលីភាសា ) )
    តាម​ហេតុ, តាម​រឿង​ដែល​កើត​មាន​ឡើង​យ៉ាង​ណា​ៗ : ធ្វើ​តាម​យថា​ហេតុ ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar