Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: យ

Chuon Nath's Khmer-Khmer Dictionary
  1. យន់ ( កិ.កិរិយាសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (យ់ន អ. ថ. យ៉ុន “ធ្វើ​ឲ្យ​ខ្លី, រួញ...”) ដាប​ចុះ, ទន់, ទន់​ចុះ, ជ្រុល, ជ្រប់ : យន់​ត្របក​ភ្នែក, យន់​បបូរ​មាត់, យន់​កម្លាំង ។
    - យប់​យន់ យប់​ជ្រុល, យប់​ជ្រៅ ។
  2. យន្ត ( ន.នាមសព្ទ ) [យន់] or យន្ត្រ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    គ្រឿង​ប្រដាប់​ដែល​កម្រើក​បាន​ដោយ​កម្លាំង​ចក្រ​ប្រកប​គ្នា : យន្ត​ដេរ, យន្ត​ហោះ, ថ្នេរ​យន្ត, រថយន្ត, កម្លាំង​យន្ត ។
    - យន្ត​កម្ម (យន់តៈក័ម ឬ​យ័នតៈ--) ការ​យន្ត, ការ​ធ្វើ​យន្ត : រៀន​យន្ត​កម្ម ។
    - យន្ត​ការី (យន់តៈការ៉ី ឬ​យ័នតៈ--) អ្នក​ធ្វើ​យន្ត, អ្នក​ធ្វើ​ការ​យន្ត : ពួក​យន្ត​ការី; បើ​ស្ត្រី​ជា យន្ត​ការិនី ។
    - យន្ត​វិជ្ជា (យន់តៈវិច-ជា ឬ យ័នតៈ--) ចំណេះ​ធ្វើ​យន្ត (ហៅ​ថា យន្រ្ត​វិទ្យា ក៏​បាន) ។
    - យន្ត​សាល ឬ​
    - យន្ត​សាលា (យន់តៈសាល, --សាល៉ា ឬ យ័នតៈ--) រោង​យន្ត, រោង​ដាក់​គ្រឿង​យន្ត, រោង​ធ្វើ​គ្រឿង​យន្ត ។
    - យន្រ្ត​សាស្រ្ត (យន់ត្រៈ- សាស ឬ យ័នត្រៈ--) ក្បួន​ប្រាប់​វិធី​ធ្វើ​យន្ត ។
    - យន្ត​សិក្សា (យន់តៈ- សិក-សា ឬ យ័នតៈ--) ការ​រៀន​ធ្វើ​យន្ត, ការ​រៀន​កែ​គ្រឿង​យន្ត (ហៅ​ថា យន្រ្ត​សិក្សា ក៏​បាន) ។ល។
  3. យន្តហោះ ( ន.នាមសព្ទ ) [យន់-ហោះ]   ( បា. ខ.បាលី​និង​ខ្មែរ​លាយ​គ្នា )
    យាន​ជំនិះ​ដែល​ប្រើ​កម្លាំង​ម៉ាស៊ីន​ចក្រ​ប្រកប​គ្នា ហើយ​អាច​បើក​ហោះ​ហើរ​ធ្វើ​ដំណើរ​លើ​អាកាស​បាន ។
  4. យប់ ( ន.នាមសព្ទ )
    រាត្រី, វេលា​ដែល​ព្រះ​អាទិត្យ​អស្តង្គត​ហើយ​គឺ​វេលា​តាំង​ពី​ព្រះ​អាទិត្យ​លិច​បាត់​អស់​ពន្លឺ ទៅ​រហូត​មក​ទល់​នឹង​ពេល​អរុណរះ​មាន​ពន្លឺ​ច្បាស់​ឡើង ។ ព. ផ្ទ. ថ្ងែ ។
    - យប់​មិញ យប់​ដែល​កន្លង​ទៅ​ហើយ​បន្ទាប់​ថ្ងៃ​នេះ ។
    - យប់​ម្សិល យប់​របស់​ថ្ងៃ​ម្សិល ។
    - យប់​ម្សិល​ម្ង៉ៃ (--មួយ​ថ្ងៃ) យប់​របស់​ថ្ងៃ​ម្សិល​ម្ង៉ៃ ។ល។
  5. យមក ( គុ.គុនសព្ទ, ន.នាមសព្ទ ) [យៈមៈកៈ ឬ --មក់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    គូ; ភ្លោះ ។
    - យមក​បុត្ត ឬ--បុត្រ (យៈមៈកៈបុត) កូន​ភ្លោះ (កូន​ប្រុស ភ្លោះ); បើ​ស្រី​ភ្លោះ​ជា យមក​ធីតា ឬ យមក​បុត្រី (យៈមៈកៈធីដា ឬ--បុត-ត្រី) ។
    - យមកប្បាដិហារិយ៍ ឬ--ប្រាតិហារ្យ (យៈមៈក័បប៉ា-ដិហា ឬ--ប្រាតិហា) បាដិហារិយ៍​ជា​គូ​ៗ គឺ​បាដិហារិយ៍​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​សម្តែង​ឫទ្ធិ​ជា​ទឹក​និង​ភ្លើង ព្រម​ទាំង​បញ្ចេញ​រស្មី​ជា​គូ​ៗ... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បាដិហារិយ៍ ផង) ។
  6. យមទូត
    (មើល​ក្នុង​ពាក្យ យមៈ) ។
  7. យមបាល
    (មើល​ក្នុង​ពាក្យ យមៈ) ។
  8. យមរាជ
    (មើល​ក្នុង​ពាក្យ យមៈ) ។
  9. យមលោក
    (មើល​ក្នុង​ពាក្យ យមៈ) ។
  10. យមុនា ( ន.នាមសព្ទ ) [យៈ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​ទន្លេ​មួយ​ក្នុង​ប្រទេស​ឥណ្ឌា មាន​ចេញ​ឈ្មោះ​ច្រើន​អន្លើ​ក្នុង​គម្ពីរ​ពុទ្ធ​សាសនា ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar