Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រ

Chuon Nath's Khmer-Khmer Dictionary
  1. រកឹក ( ឧ.ឧទានសព្ទ )
    សូរ​ឮ​កឹក​ៗ​រឿយ​ៗ : បាយាប​តឿន​រកឹក ។ សូរ​ឮ​ដោយ​សើច​ញាប់​រន្ថាន់​តែ​តិច​ៗ : សូរ​សើច​រកឹក (ម. ប្រ., ច្រើន​និយាយ​ថា សើច​កខឹក ឬ កក្អឹក) ។
  2. រកឹង ( គុ.គុនសព្ទ )
    ដែល​មើល​ទៅ​ឃើញ​ឆ្កឹង​ៗ​រាយ​ៗ​រង្វើល​ៗ : បង្គោល​រកឹង ។
  3. រកូត ( គុ.គុនសព្ទ )
    ដែល​រាយ​គ្នា​រង្វើល​ៗ មើល​ទៅ​ឃើញ​ខ្ពស់​ខ្លះ​ទាប​ខ្លះ : ផ្នូរ​ខ្មោច​រកូត; មើល​ទៅ​ឃើញ​កោះ​រកូត​ក្នុង​សមុទ្ទ ។
  4. រកៀស ( កិ.កិរិយាសព្ទ )
    កកិត​រឿយ​ៗ ដូច​ជា​កៀស​ក្នុង​ភ្នែក​ដោយ​មាន​កម្ទេច​ល្អិត​ចូល : សំរាម​ចូល​ភ្នែក​រកៀស​ៗ ។
  5. រកេត ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជា​មួយ​នឹង​ពាក្យ រកូត ថា :
    - រកេត​រកូត រកូត​តូច​ខ្លះ​ធំ​ខ្លះ​ខ្ពស់​ខ្លះ​ទាប​ខ្លះ​ចម្រុះ​គ្នា​មិន​រៀប​រយ : ផ្នូរ​ខ្មោច​រកេត​រកូត, ដំបូក​ត្រោក​រកេត​រកូត​ពេញ​វាល ។
  6. រក៍ ( កិ.កិរិយាសព្ទ ) [រ ]
    រក ។ ពាក្យ​សាមញ្ញ​សម្រាប់​និយាយ​រំហ័ស : មក៍​រក៍​អី ? ដើរ​រក៍​សព្វ​អន្លើ​ហើយ មិន​ឃើញ​ទេ ។
  7. រក្ស ( កិ.កិរិយាសព្ទ ) [រ័ក ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (រក្ខ) រក្សា ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​រួម​ចូល​នឹង​សព្ទ​ដទៃ​ឲ្យ​ជា​បទ​សមាស ជា​ឋានន្តរ​របស់​មន្ត្រី ឬ ជា​នាទី​ជា​តំណែង​ណា​មួយ ដូច​ជា :
    - គទានុរក្ស អ្នក​រក្សា​ដំបង (ឋានន្តរ​សម្រាប់​អភិបាល​ខែត្រ​បាត់ដំបង, សំដៅ​សេចក្ដី​ថា “អ្នក​រក្សា​ខែត្រ​បាត់ដំបង”);
    - គ្រឹហានុរក្ស ការ​រក្សា​គ្រឹហា, អ្នក​រក្សា​ផ្ទះ, អ្នក​ចាំ​ផ្ទះ;
    - ធនានុរក្ស ឬ - ធនាភិរក្ស ការ​រក្សា​ទ្រព្យ, អ្នក​រក្សា​ទ្រព្យ;
    - ធម្មានុរក្ស ការ​រក្សា​ធម៌, អ្នក​កាន់​តាម​ធម៌;
    - វាចានុរក្ស ការ​រក្សា​សម្ដី, អ្នក​រក្សា​សម្ដី, អ្នក​ប្រយ័ត្ន​សម្ដី, ប្រយ័ត្ន​មាត់;
    - វិនយានុរក្ស ការ​រក្សា​វិន័យ, ការ​កាន់​ច្បាប់, អ្នក​កាន់​ច្បាប់;
    - សច្ចានុរក្ស ឬ - សត្យានុរក្ស ការ​កាន់​ពាក្យ​ពិត, អ្នក​កាន់​ពាក្យ​សត្យ;
    - សិក្ខានុរក្ស ការ​កាន់​សិក្ខា, អ្នក​កាន់​សិក្ខា (អ្នក​ប្រព្រឹត្ត​តាម​សិក្ខាបទ);
    - ហិរញ្ញានុរក្ស ឬ - ហិរណ្យានុរក្ស ការ​រក្សា​ប្រាក់, ការ​ទុក​ដាក់​ប្រាក់​មាស, អ្នក​រក្សា​ប្រាក់, អ្នក​ទុក​ដាក់​ប្រាក់​មាស ។ល។
  8. រក្សា ( កិ.កិរិយាសព្ទ ) [រ័ក-សា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (រក្ស; រក្ខ) ថែ, ថែទាំ; បីបាច់, ចិញ្ចឹម; កាន់; កាន់​កាប់; ការពារ; ប្រយ័ត្ន : រក្សា​ទ្រព្យ, រក្សា​ខ្លួន, រក្សា​មារយាទ, រក្សា​សីល ។
    - រក្សាធិក្រឹត អ្នក​កាន់​ការ​រាជការ​ក្នុង​ទី​ប្រជុំ​សង្កាត់ (អភិបាល​ស្រុក)។
    - រក្សាភិបាល អ្នក​គ្រប់គ្រង​រក្សា​ដោយ​ការ​ប្រយ័ត្ន; ខ្មែរ​ប្រើ​ពាក្យ​នេះ​ជា​ឋានន្តរ​សម្រាប់​នាយ​សង្កាត់ : ពញា​រក្សាភិបាល, ចួន​កាល​ឡើង​ជា​ទី​ឃុន ឬ​ជា​ទី​ហ្លួង​ក៏​មាន : ឃុន​រក្សាភិ​បាល, ហ្លួង​រក្សាភិបាល ។
    - រក្សា​ព្រះ​អង្គ ឈ្មោះ​ក្រុម​ទាហាន​សម្រាប់​រក្សា​ព្រះ​អង្គ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត : ក្រុម​រក្សា​ព្រះ​អង្គ, ទាហាន​រក្សា​ព្រះ​អង្គ។
    - រក្សា​ស្រុក ឈ្មោះ​ក្រុម​ទាហាន​សម្រាប់​ការពារ​កម្ពុជ​រដ្ឋ : ក្រុម​រក្សា​ស្រុក, ទាហាន​រក្សា​ស្រុក; សម័យ​នេះ​ហៅ ខេមរ​ភូមិន្ទ ។ល។
  9. រក្សាព្រះអង្គ
    (មើល​ក្នុង​ពាក្យ រក្សា)
  10. រក្សាភិបាល
    (មើល​ក្នុង​ពាក្យ រក្សា)

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar