Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រ

Chuon Nath's Khmer-Khmer Dictionary
  1. រក្សាស្រុក
    (មើល​ក្នុង​ពាក្យ រក្សា)
  2. រក​កល់ ( និ.និបាតសព្ទ )
    ជិត​នឹង, រៀប​នឹង, ស្ទើរ​នឹង : រក​កល់​ភ្លៀង, រក​កល់​គ្រុន ។
  3. រក​តែ ( និ.និបាតសព្ទ )
    ឲ្យ​តែ; នាំ​ឲ្យ​តែ, ទាល់​តែ, ត្រាតែ : វា​ចេះ​តែ​មក​ចំទើស​ចំទែង​រក​តែ​ធ្វើ​ការ​អ្វី​ពុំ​កើត; ថ្ងែ​នេះ​រវល់​តែ​ទទួល​ភ្ញៀវ រក​តែ​ធ្វើ​ការ​អ្វី​ក៏​ពុំ កើត ។
  4. រខក ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ខក​ៗ​ព្រោះ​រលុង : រលុង​រខក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រខក់ និង រខិក​រខក់ ផង) ។
  5. រខក់ ( គុ.គុនសព្ទ )
    ដែល​រលុង​ឬ​រង្គោះ​មិន​ណែន : រលុង​រខក់, រង្គោះ​រខក់ (ច្រើន​និយាយ​ថា រខិក​រខក់) ។
  6. រខាក ( គុ.គុនសព្ទ )
    តាករ៉ាក, រហែក​រហោក : ដំបូល​រខាក, ផ្ទះ​រខាក, សំពត់​ស្តើង​រខាក ។
  7. រខិករខក់ ( គុ.គុនសព្ទ )
    ដែល​រលុង ឬ​រង្គោះ​រង៉ិក​រង៉ក់ : រលុង​រខិក​រខក់, រង្គោះ​រខិក​រខក់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កខិក​កខក់>កខិក​កខក់ ផង) ។
  8. រខិញ ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ រខុញ ថា: រខិញ​រខុញ រខុញ​ក្រៃ​ពេក, រខុញ​ច្រើន​អន្លើ ។ ព. ប្រ. របិញ​របុញ : គំនិត​រខិញ​រខុញ, មនុស្ស​រខិញ​រខុញ, ការ​ងារ​រខិញ​រខុញ ។
  9. រខិត ( កិ.កិរិយាសព្ទ )
    រលាត់, ប៉ះ​ពាល់​ត្រូវ​ដល់​មាន​ស្នាម; រលស់​បន្តិច​បន្តួច : ប៉ះ​ត្រូវ​តែ​ឥត​មាន​រខិត​ទេ, គោ​ចូល​ស៊ី​ស្មៅ​ក្នុង​ចម្ការ តែ​ឥត​មាន​រខិត​ដំណាំ​ទេ ។
  10. រខិន ( ន.នាមសព្ទ )
    ឈ្មោះ​ខ្លា​មួយ​ប្រភេទ សម្បុរ​លឿង​លាយ​សម្បុរ​ខ្មៅ​ផ្អុច​ៗ : ខ្លា​រខិន ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar