Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រ

Chuon Nath's Khmer-Khmer Dictionary
  1. រខឺត ( គុ.គុនសព្ទ )
    តូច​ខ្ពស់​ស្តឺត, ស្តឺត​កំប្រេវ : រាង​រខឺត, ខ្ពស់​រខឺត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តឺត​រខឺត>តឺត​រខឺត ផង) ។
  2. រខុញ ( គុ.គុនសព្ទ )
    ដែល​មាន​ស្នាម​ដោយ​អន្លើ​ៗ​មិន​រាប, មិន​រលីង : ស្នាម​ដែក​ឈូស​រខុញ, ស្នាម​ចប​រខុញ, មុខ​អុត​រខុញ ។
  3. រខូស ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ខូស​ៗ​រឿយ​ៗ : អណ្តើក​វារ​រខូស (និយាយ​ថា កខូស ក៏​មាន, តាម​ទម្លាប់​ប្រើ) ។
  4. រខេក ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ រខាក ថា : រខេក​រខាក ដែល​រខាក​ក្រៃ​ពេក : បាំង​ជញ្ជាំង​ស្លឹក​រខេក​រខាក ។
  5. រខែក ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជា​មួយ​នឹង​ពាក្យ រខោក ថា : រខែក​រខោក ដែល​រខោក​ក្រៃ​ពេក : បរ​រទេះ​រខែក​រខោក ។
  6. រខែះ ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ខែះ​ៗ​រឿយ​ៗ ។
  7. រខោក ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​យារ​ចុះ​សោក​ប៉ត្រោក : ស្ពាយ​សម្ពាយ​រខោក, រែក​ជាល​ រខោក ។
  8. រគង ( គុ.គុនសព្ទ )
    ដែល​តូច​ៗ​មូល​ៗ​រៀវ​ចុង​រៀប​រៀង​គ្នា​ឥត​ឆ្គង : ម្រាម​ដៃ​រគង ។ ដែល​វា​រគង​លើ​គ្នា​ស្រួល​ៗ​មើល​ទៅ​មិន​ទាស់​ភ្នែក : ទង​ត្រឡាច​ រគង​ៗ (និយាយ​ថា ល្គង ក៏​មាន, តាម​ទម្លាប់​ប្រើ) ។
  9. រគាម ( គុ.គុនសព្ទ )
    ដែល​លេច​ថ្គោល​ៗ​ឡើង តម្រៀប​គ្នា​មាន​លំនាំ​ស្រដៀង​នឹង​បង្កង់​ផ្ទះ : ឆ្អឹង​ជំនីរ​រគាម ។
  10. រគាំង ( ន.នាមសព្ទ )
    ប្រដាប់​សិត​ដោយ​លង់ហិន រាង​សំប៉ែត​មូល​សណ្ឋាន​វង់​ខែ មាន​ហាម​ជា​កណ្ដាប់​ជុំ​វិញ មាន​ដោះ​តូច​នៅ​ចំ​កណ្ដាល​តែ​ម្ខាង សូរ​សព្ទ​តូច​រន សម្រាប់​វាយ​ឲ្យ​សញ្ញា​គ្នា​ក្នុង​ការ​ប្រជុំ​សូត្រ​មន្ត​ឬ​ស្ដាប់ ទេសនា​ជាដើម ។
    - សំឡេង​រគាំង (ព. ប្រ.) សំឡេង​មូល​តូច​គ្រលួច​រន ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar