Khmer Dictionary: រ
Chuon Nath's Khmer-Khmer Dictionary
-
រគិបរគុប
( គុ.គុនសព្ទ )
ដែលរដិបរដុបខ្ពស់ៗទាបៗ : ផ្លូវរគិបរគុប ។
-
រគីង
( ប.បរិវារសព្ទ ) or រគេង
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរគោង ថា :
- រគីងរគោង ឬ - រគេងរគោង ដែលរគោងខ្ពស់ៗទាបៗ : រនាបរគីងរគោង ។
-
រគីម
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ រគាម ថា : រគីមរគាម ដែលរគាមខ្លាំង : ឆ្អឹងជំនីររគីមរគាម; ឬនិយាយផ្សំជាមួយនឹងពាក្យ រគើម ក៏បាន : រគីមរគើម រគើមពេញពាស:
- ក្តាមវាររគីមរគើម ក្តាមច្រើនដែលវារគើមចុះគើមឡើងពេញពាស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គគើម ផង) ។
-
រគឹង
( គុ.គុនសព្ទ )
ដែលឡើងសាច់ពកឬកន្ទួលតូចៗថ្គោលៗដាសពាស : មុខកើត មុនរគឹង ។
-
រគឹង
( ន.នាមសព្ទ )
ឈ្មោះដង្កូវមួយប្រភេទកើតក្នុងមើម មានមើមដំឡូងជ្វាជាដើម ស៊ីសាច់មើមនោះរទុះមានក្លិនខារ : មើមដំឡូងជ្វារគឹងស៊ី (អ្នកស្រុកខ្លះហៅ គ្រឹង ឬ ជ្រឹង) ។
-
រគុប
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ រគើល ថា :
- រគុបរគើល ឬ - រគើលរគុប ដែលរគើលខ្លាំង : អាចម៍បំណះរគុបរគើល, ដីរគើល រគុប ។
-
រគើម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
គើមៗពេញពាស ឬ គើមចុះគើមឡើងដេរដាស : ក្ដាមវាររគើម ។
-
រគើល
( គុ.គុនសព្ទ )
ដែលមានសភាព ឬអាការឡើងខ្ពស់ទ្រងើលៗ ច្រើនអន្លើ (ច្រើននិយាយថា រគើលរគុប ឬ រគុបរគើល; (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រគុប>រគុប ផង) ។
-
រគេង
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រគីង) ។
-
រគេន
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលដួលរាបមានរបៀបមិនប្រទាក់ប្រទើសច្រងេងច្រងាង ស្មុគស្មាញ. ឧ. ស្រូវដួលរាបរគេនយ៉ាងនេះស្រួលច្រូតណាស់ ។
<< Prev 1 2 3 4 5 6 ... 20 Next >>