Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រ

Chuon Nath's Khmer-Khmer Dictionary
  1. រគោង ( គុ.គុនសព្ទ )
    ដែល​គោង​ច្រើន​អន្លើ : រនាប​រគោង (ម. ប្រ.; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រគីង) ។
  2. រគោល ( គុ.គុនសព្ទ )
    ដែល​រដិបរដុប​ថ្គោល​ៗ : ដុំ​ដី​រគោល​ៗ ។
  3. រឃាំង ( គុ.គុនសព្ទ )
    ដែល​មាន​រាង​ធំ​ដំបង​ស្គម​ខ្លាំង : ស្គម​រឃាំង (ព. សា. ប្រើ​តាម​ទម្លាប់​និយាយ) ។
  4. រឃិករឃុក ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ឃិក​ឃុក​រឿយ​ៗ ព្រោះ​រង្គោះ​រលុង​ហើយ​ទង្គិច​រណ្ដំ (និយាយ​ថា រឃឹក​រឃុក ក៏​មាន) ។
  5. រឃិងរឃុង ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ឃិង​ឃុង​រឿយ​ៗ​ដោយ​បំពង់​ឫស្សី​ទង្គិច​រណ្ដំ​គ្នា​ជាដើម : រែក​បំពង់​ត្នោត​រឃិង​រឃុង ។
  6. រឃឹករឃុក
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រឃិក​រឃុក) ។
  7. រឃុករឃាក់ ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ឃុក​ឃាក់​រឿយ​ៗ ព្រោះ​ទង្គិច​រណ្ដំ​នឹង​ដី​ខ្ពស់​ទាប​រដិបរដុប ជាដើម : សូរ​គេ​បរ​រទេះ​រឃុក​រឃាក់ ។
  8. រឃុង ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ឃុង​ៗ​រឿយ​ៗ ។
  9. រឃុងរឃាំង ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ឃុង​ឃាំង​រឿយ​ៗ​ដោយ​សំបក​ប៉ោត​ទង្គិច​រណ្ដំ​គ្នា​ជាដើម ។
  10. រង ( កិ.កិរិយាសព្ទ )
    ទ្រ​ពី​ក្រោម, ដាក់​ទ្រ​ពី​ក្រោម : យក​រនេល​ដាក់​រង​ឈើ​ហុប ។ ទទួល​ភារៈ, ទទួល​បន្ទុក : រង​ក្ដី​ជួស​គេ, រង​បន្ទុក ។ ទស់​ទប់​ការពារ : យក​ដំបង​រង​មុខ​ដាវ ។ ទទួល​ទុក្ខ​វេទនា : រង​ទុក្ខ, រង​កម្ម, រង​គ្រោះ​ថ្នាក់ ។ល។ គុ. ដែល​ជា​លំដាប់​ចុះ​មក : អ្នក​នុះ​គេ​មាន​ចំណេះ​ជាង​ខ្ញុំ, ខ្ញុំ​រង​ពី​គេ​មក, ចាងហ្វាង​រង, អគ្គ​លេខាធិការ​រង ។
    - រង​រ៉ាប់ ឬ - រ៉ាប់​រង ទទួល​ភារៈ​លើ​ខ្លួន, ទទួល​អះ​អាង ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar