Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: លុប

Chuon Nath's Khmer-Khmer Dictionary
  1. លុប ( កិ.កិរិយាសព្ទ ) [លប់]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ធ្វើ​ឲ្យ​បាត់​ស្នាម, ឲ្យ​បាត់​គំនូស, ឲ្យ​បាត់​លំអាន, ឲ្យ​បាត់​រូប, ឲ្យ​បាត់​ឈ្មោះ; ធ្វើ​ឲ្យ​វិនាស, ឲ្យ​សូន្យ; បំបាត់​មិន​ឲ្យ​មាន : លុប​អក្សរ, លុប​ដាន, លុប​ឈ្មោះ ។ បំពេញ​ក្រហូង, ជម្រៅ, រណ្តៅ ឲ្យ​បាត់ : លុប​អណ្តូង, លុប​រណ្តៅ ។ លាង, ជម្រះ​ស្រលាប ដោយ​ទឹក : លុប​មុខ, លុប​ខ្លួន ។ គ្រប​លើ, លើស​ជាង : សម្ដី​លុប​លើ, សំឡេង​ឮ​លុប​គេ​ទាំងអស់ ។
    - លុប​គុណ បំបាត់​គុណ គឺ​បំបាត់​មិន​ឲ្យ​លេច​ឮ​ថា​គេ​មាន​គុណ​ចំពោះ​ខ្លួន ។ គុ. ដែល​បំបាត់​គុណ​គេ : មនុស្ស​លុប​គុណ​គេ, សម្ដី​លុប​គុណ ។
    - លុប​ថ្លុក (ព. ប្រ.) បំបាត់​ដំណើរ​ដើម ឬ​សម្ដី​ដើម​មិន​ឲ្យ​លេច​ឮត​ទៅ​ទៀត : និយាយ​លុប​ថ្លុក; សម្ដី​លុប​ថ្លុក ។
    - លុប​មាត្រ លើស​មាត្រ, ហួស​កម្លាំង : លី​ធ្ងន់​លុប​មាត្រ; ខ្លាំង​លុប​មាត្រ ។
    - លុប​លាង ឬ - កាយ​កប់​លុប​លាង (ព. ប្រ.) បំបាត់​ឲ្យ​សូន្យ​ឈឹង​ឬ​បំបិទ​បំបាំង​មិន​ឲ្យ​លេច​ឮ ។ល។ (សរសេរ​ក្លាយ​ជា លប់ តាម​សូរ​សម្ដី​ក៏​មាន គួរ​ប្រើ លុប នេះ​វិញ​ត្រឹម​ត្រង់​តាម​ប្រភព​នៃ​ពាក្យ) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លោប>លោប ទៀត​ផង ។
  2. លុបន័យ ( ន.នាមសព្ទ ) [--ប៉ៈនៃ] or លោបន័យ   ( បា.បាលី​ ( បាលីភាសា ) )
    (--នយ) វិធី, បែប​នៃ​ការ​លុប​អក្សរ​ក្នុង​ពាក្យ​ក្នុង​សង្កាត់​នីមួយ​ចេញ​ខ្លះ​ទុក​ខ្លះ ទោះ​លុប​តួ​ខាង​ដើម​ក្តី តួ​កណ្ដាល​ក្តី តួ​ចុង​ក្តី លុប​ប៉ុន្មាន​តួ​ទុក​ត្រឹម​តែ​ប៉ុន្មាន​តួ​ក្តី តាម​គួ​ដល់​ការ​លុប​និង​ការ​ទុក, វិធី​លុប​យ៉ាង​នេះ ហៅ​ថា លុប​ន័យ ឬ លោប​ន័យ, ដូច​ជា ឧបាសក, ឧបាសិកា លុប​ទុក​តែ​ត្រឹម បាសក, សិកា; សុត: “ស្តាប់”, ចិន្ត “គិត”, បុច្ឆ “សួរ”, លិខ “សរសេរ, កត់ត្រា”; លុប​ទុក​តែ​ត្រឹម សុ. ចិ. បុ. លិ; បុរិស “ប្រុស”, ភិក្ខុ “លោក​ភិក្ខុ”, ធម្ម “ធម៌”, មហឹស “ក្របី”, បង្ក “ភក់”, ហំស “សត្វ​ហង្ស”, បោក្ខរណី “ស្រះ​ឬ​ត្រពាំង​មាន​ឈូក” (បញ្ចូល​ពាក្យ ថី “ស្ត្រី” មួយ​ម៉ាត់​ឲ្យ​បាន​គត់​គូ) ជា ថី-បុ, ខុ-ធំ, ហឹ-បំ, ហំ-បោ; ការ​លុប​តួ​អក្សរ​ខ្លះ​ទុក​ខ្លះ​យ៉ាង​នេះ​ជា លុប​ន័យ ឬ លោប​ន័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លុប>លុប, លោប និង រមតិ ទៀត​ផង) ។
Headley's Khmer-English Dictionary
  1. លុប ( v ) [lup]   - detail »
    to erase, remove traces, delete, eliminate, scrape out, cross out, wipe off; to wash (esp. the face by splashing water on it), clean with a liquid; to destroy, ruin the reputation
  2. លុប ( v ) [lup]   - detail »
    to fill up a hole or a pond
  3. លុប ( v ) [lup]   - detail »
    to exceed, stand out
  4. លុបន័យ ( n ) [luʔpaʔney]   - detail »
    method or rule for the abbreviation of words
    See: លោបន័យ


Prohok Solutions @2017 : Learn Khmer | Khmer Calendar