Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: លោបន័យ

Chuon Nath's Khmer-Khmer Dictionary
  1. លុបន័យ ( ន.នាមសព្ទ ) [--ប៉ៈនៃ] or លោបន័យ   ( បា.បាលី​ ( បាលីភាសា ) )
    (--នយ) វិធី, បែប​នៃ​ការ​លុប​អក្សរ​ក្នុង​ពាក្យ​ក្នុង​សង្កាត់​នីមួយ​ចេញ​ខ្លះ​ទុក​ខ្លះ ទោះ​លុប​តួ​ខាង​ដើម​ក្តី តួ​កណ្ដាល​ក្តី តួ​ចុង​ក្តី លុប​ប៉ុន្មាន​តួ​ទុក​ត្រឹម​តែ​ប៉ុន្មាន​តួ​ក្តី តាម​គួ​ដល់​ការ​លុប​និង​ការ​ទុក, វិធី​លុប​យ៉ាង​នេះ ហៅ​ថា លុប​ន័យ ឬ លោប​ន័យ, ដូច​ជា ឧបាសក, ឧបាសិកា លុប​ទុក​តែ​ត្រឹម បាសក, សិកា; សុត: “ស្តាប់”, ចិន្ត “គិត”, បុច្ឆ “សួរ”, លិខ “សរសេរ, កត់ត្រា”; លុប​ទុក​តែ​ត្រឹម សុ. ចិ. បុ. លិ; បុរិស “ប្រុស”, ភិក្ខុ “លោក​ភិក្ខុ”, ធម្ម “ធម៌”, មហឹស “ក្របី”, បង្ក “ភក់”, ហំស “សត្វ​ហង្ស”, បោក្ខរណី “ស្រះ​ឬ​ត្រពាំង​មាន​ឈូក” (បញ្ចូល​ពាក្យ ថី “ស្ត្រី” មួយ​ម៉ាត់​ឲ្យ​បាន​គត់​គូ) ជា ថី-បុ, ខុ-ធំ, ហឹ-បំ, ហំ-បោ; ការ​លុប​តួ​អក្សរ​ខ្លះ​ទុក​ខ្លះ​យ៉ាង​នេះ​ជា លុប​ន័យ ឬ លោប​ន័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លុប>លុប, លោប និង រមតិ ទៀត​ផង) ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar