Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ល

Chuon Nath's Khmer-Khmer Dictionary
  1. លិនជី ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    គូលែន (ច្រើន​ប្រើ​តែ​ក្នុង​ខែត្រ​បាត់ដំបង​ក្នុង​សម័យ​ពី​ដើម) ។
  2. លិបិការ ( ន.នាមសព្ទ ) [លិប៉ិកា]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    អ្នក​ធ្វើ​អក្សរ​គឺ​ស្មៀន, ស្មេរ; ជាង​ឆ្លាក់​អក្សរ; បើ​ស្ត្រី​ជា លិបិការិកា (វេវ. លេខកៈ, លេខិកា) ។
    - លិបិការ​កម្ម (លិប៉ិការ៉ៈក័ម) ការ​ឬ​មុខ​ការ​របស់​ស្មៀន (វេវ. លេខក​កម្ម) ។
    - លិបិការ​កិច្ច ឬ
    - --ក្រឹត្យ (លិប៉ិកា រ៉ៈ--) ការ​រវល់​របស់​ស្មៀន (វេវ. លេខក​កិច្ច) ។
    - លិបិការដ្ឋាន ឬ
    - --ស្ថាន (លិប៉ិការុ័ត-ឋាន ឬ --រុ័ស-ស្ថាន) ទី​ធ្វើ​ការ​របស់​ស្មៀន, កន្លែង​ស្មៀន (វេវ. លេខកដ្ឋាន ឬ--ស្ថាន) ។ល។
  3. លិបិការិកា
    ( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លិបិការ>លិបិការ ) ។
  4. លិបិក្រម ( ន.នាមសព្ទ ) [លិប៉ិក្រំ]
    (លិបិក្កម) លំដាប់ ឬ​របៀប​អក្សរ ។
  5. លិបិសជ្ជា ( ន.នាមសព្ទ ) [លិប៉ិស័ច-ជា]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    គ្រឿង​សរសេរ ។
  6. លិប្តា ( ន.នាមសព្ទ ) [លិប-ប៉្តា ឬ --ដា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ឈ្មោះ​មាត្រា​វាស់​ឬ​កំណត់​វេលា​ស្មើ​គ្នា​នឹង​១​នាទី (១ មីនុត); បើ​គិត​ជា​មាត្រា​រង្វាស់​ល្វែង​មេឃ​វិញ ៦០ លិប្តា ជា ១ អង្សា (ព. ហ.) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសី និង អង្សា ផង ។
  7. លិប្សា ( ន.នាមសព្ទ ) [លិប ប្សា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    សេចក្ដី​ប្រាថ្នា; បំណង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
  8. លិម្បកម្ម ( ន.នាមសព្ទ ) [លិម-ប៉ៈក័ម ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (--កម៌ន៑ ឬ លិម្បន) ការ​លាប; ការ​លាប​ថ្នាំ; ការ​បូក​បាយអ : ធ្វើ​លិម្ប​កម្ម (ប្រើ​ជា លេប​កម្ម ក៏​បាន) ។
  9. លិម្បការិកា ( ន.នាមសព្ទ ) [លិម-ប៉ៈ-- ]
    មើល​ពាក្យ លិម្ប​ការ ។
  10. លិម្ប​ការ ( ន.នាមសព្ទ ) [លិម-ប៉ៈកា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    អ្នក​លាប; ជាង​លាប​ថ្នាំ; ជាង​កំបោរ; បើ​ស្ត្រី​ជា លិម្បការិកា (ប្រើ​ជា​ លេប​ការ; លេប​ការិកា ក៏​បាន) ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar