Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សម

Chuon Nath's Khmer-Khmer Dictionary
  1. សម ( កិ.កិរិយាសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ហ្វឹក​ហាត់​ឲ្យ​ស្ទាត់, ហាត់​ជា​មួយ​គ្នា​ឲ្យ​ជំនាញ, ល្បង​គ្នា​មើល​ឲ្យ​ដឹង​ដំណើរ​ស្ទាត់​រាល់​ខ្លួន : អ្នក​ប្រដាល់​សម​ដៃ​គ្នា, លោក​សង្ឃ​សម​ធម៌, អ្នក​រៀន​បាលី​សម​ប្រយោគ ។
  2. សម ( គុ.គុនសព្ទ )
    ដែល​រញម​ស្លឹក ដោយ​ត្រូវ​កម្តៅ​ថ្ងៃ​ខ្លាំង ឬ​ជាំ​ទឹក​ជាដើម : ឈើ​សម​ស្លឹក ។
  3. សម ( គុ.គុនសព្ទ ) [សំ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ដែល​ស្មើ​គ្នា, ប៉ុន​គ្នា, ប្រហែល​គ្នា; ស្រដៀង​គ្នា : រូប​រាង​សម​គ្នា, ប្តី​ប្រពន្ធ​សម​គ្នា ។ ដែល​ល្មម​ល្អ​មើល, មិន​ទាស់​ភ្នែក, មិន​ឆ្គង : កាត់​សក់​សម, ស្លៀក​ពាក់​សម ។ ដែល​ត្រូវ, ត្រូវ​ដូច; សម​ដូច​ពាក្យ​គេ​ថា; និយាយ​ដូច្នេះ​មិន​សម​សោះ ! ។ល។
    - សម​គប់ កិ. គប់​រក, ចូល​គំនិត​គ្នា ។
    - សម​គួរ គុ. ល្មម, យ៉ាង​មធ្យម : ល្អ​សម​គួរ ។ ន. ដំណើរ​សម្ដែង​អាការ​កិរិយា​សុភាព​រៀប​រយ, ការ​ធ្វើ​បដិសណ្ឋារៈ​រក​គ្នា​ត្រូវ​បែប​បទ : មាន​សម​គួរ​ក​គ្នា ។
    - សម​គំនិត កិ. រួម​គំនិត​ជា​មួយ ។
    - សម​ជា និ. គួរ​ជា, ល្មម​ជា : សម​ជា​នឹង​បាន ។
    - សម​តែ និ. គួរ​តែ, ល្មម​តែ : សម​តែ​នឹង​ឲ្យ ។
    - សម​បី និ. គួរ​បី, គួរ​គប្បី : សម​បី​អ្វី​នឹង​ដល់​ម្ល៉ឹង !; មិន​សម​បី​នឹង​ទៅ​ជា​យ៉ាង​ហ្នឹង​សោះ ! ។
    - សម​បុណ្យ គុ. ដែល​គួរ​ដល់​បុណ្យ, ដែល​ល្មម​នឹង​បុណ្យ ។
    - សម​បើ និ. គួរ​បើ : មិន​សម​បើ​ដល់​ម្ល៉ឹង​សោះ ! ។
    - សម​បំណង កិ. ឬ កិ.​ វិ. បាន​ដូច​បំណង; ដែល​ត្រូវ​ត្រង់​តាម​បំណង: បាន​សម្រេច​ប្រយោជន៍​សម​បំណង ។
    - សម​ប្រកប កិ. ឬ កិ. វិ. បាន​កប​ដូច​ចិត្ត; ដែល​ត្រូវ​ចួន​ត្រូវ​ទំនង: រក​ស៊ី​សម​ប្រកប ។
    - សម​មាឌ កិ. ឬ. គុ. ល្មម​ដល់​មាឌ : ខ្លាំង​មិន​សម​មាឌ ។
    - សម​មាត់ កិ. ឬ គុ. គួរ​ដល់​មាត់, គួរ​ស្ដី​និយាយ, គួរ​ហើប​មាត់​ថា : មិន​សម​មាត់​នឹង​និយាយ​ទៅ​រក ។
    - សមរម្យ (--រំ) គុ. ឬ កិ. វិ. ដែល​ត្រូវ​បែប​ត្រូវ​យ៉ាង, មិន​ទាស់​ភ្នែក : ស្លៀក​ពាក់​សមរម្យ, រូប​ឆោម​សមរម្យ ។
    - សម​សក្ដិ ឬ --ស័ក្ដិ ន. ឬ គុ. អំណាច​ដ៏​សមរម្យ; អំណាច​ស្មើ; សម​បុណ្យ​សម​អំណាច ។
    - សមសារ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លំនាំ​សមសារ ផង) ។
    - សមសួន គុ. (សំ. បា. សម + ស. ស្វ់ន អ. ថ. សួន “ភាគ, ចំណែក, ប៉ែក”) មាន​ភាគ​ដ៏​សម, សម​តាម​ភាគ; សម​តាម​បែប, តាម​ភាព; ដែល​ត្រូវ​តាម​ខ្នាត: រូប​រាង​សមសួន; មាន​កម្ពស់​សមសួន ។ល។
  4. សម ( គុ.គុនសព្ទ ) [សៈម៉ៈ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ស្មើ, ស្មើ​គ្នា, ប៉ុន​គ្នា, ប្រហែល​គ្នា, ដូច​គ្នា (ព. ផ្ទ. វិសម) ។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​បាន​តាម​គួរ​ដល់​ការ​ប្រកប :
    - សម​គោត្ត ឬ--គោត្រ គោត្រ​ត្រូវ​គ្នា, សែ​ត្រូវ​គ្នា; អ្នក​ដែល​មាន​គោត្រ​ត្រូវ​គ្នា ។
    - សម​ចរិយា (សៈម៉ៈចៈរ៉ិយ៉ា) ការ​ប្រព្រឹត្ត​ស្មើ, ការ​កាន់​ធម៌​ស្មើ គឺ​មិន​លម្អៀង ព្រោះ​ស្រឡាញ់, ព្រោះ​ស្អប់, ព្រោះ​ល្ងង់, ព្រោះ​ខ្លាច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អគតិ ផង) ។
    - សម​ចារី អ្នក​ប្រព្រឹត្ត​ស្មើ, អ្នក​កាន់​ធម៌​ស្មើ (អ្នក​មិន​លម្អៀង​ដោយ​អគតិ ៤ យ៉ាង); បើ​ស្ត្រី​ជា សម​ចារិនី ។
    - សម​ចិត្ត ចិត្ត​ស្មើ; ចិត្ត​ស្មើ​គ្នា ។
    - សម​ចិន្ដា (--ចិន-ដា) គំនិត​ស្មើ​គ្នា ។
    - សម​ជាតិ ជាតិ​ស្មើ​គ្នា; ជាតិ​ត្រូវ​គ្នា ។
    - សម​ជាតិក ឬ--ជាតិកៈ អ្នក​ដែល​មាន​ជាតិ​ស្មើ​គ្នា (បើ​ស្ត្រី​ជា សម​ជាតិកា) ។
    - សម​ជីវិតា ការ​ចិញ្ចឹម​ជីវិត​ស្មើ គឺ​ចិញ្ចឹម​ជីវិត​ត្រូវ​តាម​ធម៌ តាម​ច្បាប់​មិន​ខ្ពស់​ៗ​ទាប​ៗ ។
    - សម​តេជះ តេជះ, អំណាច ស្មើ​គ្នា; អ្នក​ដែល​មាន​អំណាច​ស្មើ​គ្នា ។
    - សម​ទណ្ឌ (--ទ័ន) អាជ្ញា, ពិន័យ​ដែល​សម​នឹង​ទោស​ខុស ។
    - សម​នាម ឬ - សមាន​នាម (សៈម៉ានៈ--) ឈ្មោះ​ត្រូវ​គ្នា; អ្នក​ដែល​មាន​ឈ្មោះ​ត្រូវ​គ្នា ។
    - សម​ភាគ ចំណែក​ស្មើ​គ្នា ។
    - សម​ភាព ភាព​ស្មើ​គ្នា, ដំណើរ​ស្មើ​មុខ​គ្នា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ​ទៀត​ផង) ។
    - សម​វ័យ អាយុ​ស្មើ​គ្នា, ឆ្នាំ​ដំណាល​គ្នា ។
    - សម​វិជ្ជា ឬ--វិទ្យា ចំណេះ​ស្មើ​គ្នា ។
    - សម​វិទ អ្នក​ដែល​មាន​ចំណេះ​ស្មើ​គ្នា ។
    - សម​វិបាក ដែល​មាន​វិបាក​ស្មើ​គ្នា; អំពើ​ដែល​មាន​ផល​ស្មើ​គ្នា ។
    - សមានុភាព (សៈម៉ា--; សំ. បា. < សម + អានុភាវ) អនុភាព​ស្មើ​គ្នា; អ្នក​ដែល​មាន​អានុភាព​ស្មើ​គ្នា ។ល។
  5. សម ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    នេសាទុបករណ៍​មួយ​ប្រភេទ មាន​ផ្លែ​ដែក​មូល​ស្រួច​បី​ទន្ទឹម​គ្នា​ឥត​ងៀង មាន​ដង​ឈើ​ខ្លី​កោង​ក្ងក់ សម្រាប់​ចាក់​ត្រី ។ ប្រដាប់​មាន​ផ្លែ​ជា​ម្រាម​បួន​ទន្ទឹម​គ្នា​ជា​គូ​នឹង​ស្លាប​ព្រា សម្រាប់​កាន់​ចាក់​ចាប់​អាហារ​បរិភោគ ។
  6. សមគ្គ ( គុ.គុនសព្ទ ) [សៈមុ័ក-គៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សមគ្រ) ដែល​ព្រម​ព្រៀង​គ្នា, មូល​គ្នា, រូប​រួម​គ្នា; ទាំងអស់, ទាំងមូល; ទួទៅ ។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ :
    - សមគ្គ​កម្ម ការ​ព្រម​ព្រៀង​គ្នា ។
    - សមគ្គ​ចិត្ត ចិត្ត​ព្រម​ព្រៀង ។
    - សមគ្គ​ចេតនា គំនិត​ព្រម​ព្រៀង ។
    - សមគ្គ​ភាព ភាព​ឬ​ដំណើរ​ព្រម​ព្រៀង​គ្នា, សេចក្ដី​ព្រម​ព្រៀង ។
    - សមគ្គ​សំវាស ឬ--សង្វាស (--ស័ង ឬ សង់-វ៉ាស) ការ​នៅ​រួម​ព្រម​ចិត្ត​គំនិត​គ្នា, ការ​នៅ​រួម​សុខ​រួម​ទុក្ខ (របស់​ស្វាមី​ភរិយា) ។ល។
  7. សមជ្ជ ( ន.នាមសព្ទ ) [សៈមុ័ច-ជៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សមជ្យ) ការ​ប្រជុំ, ការ​ចួប​ជុំ​គ្នា; ការ​ប្រជុំ​លេង​សប្បាយ; ការ​ច្រៀង​រាំ, ល្បែង​របាំ, មហាស្រព ។
    - សមជ្ជ​កាល ឬ--សម័យ កាល​ឬ​សម័យ​ដែល​ត្រូវ​ប្រជុំ​គ្នា; ពេល​ដែល​ត្រូវ​លេង​មហោស្រព ។
    - សមជ្ជ​កីឡា ការ​លេង​មហោស្រព ។
    - សមជ្ជ​ទិន ថ្ងៃ​ដែល​ត្រូវ​ប្រជុំ; ថ្ងៃ​ដែល​មាន​លេង​មហោស្រព ។
    - សមជ្ជ​មាល ឬ - សមជ្ជាគារ (< សមជ្ជ + អគារ “រោង, ផ្ទះ”) រោង​ជា​ទី​ប្រជុំ; រោង​មហោស្រព, រោង​ល្ខោន ។ល។
  8. សមជ្ជា ( ន.នាមសព្ទ ) [សៈមុ័ច-ជា]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សមជ្យា) សភា, ទី​ប្រជុំ, ការ​ប្រជុំ ។
    - សមជ្ជាគារ (បា. សមជ្ជា + អគារ “ផ្ទះ, រោង”) ផ្ទះ​ឬ​រោង​សម្រាប់​ប្រជុំ; មន្ទីរ​សម្រាប់​ប្រជុំ​ប្រឹក្សា​កិច្ច​ការ​ផ្សេង​ៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សមាជ>សមាជ ផង) ។
  9. សមញ្ញា ( ន.នាមសព្ទ ) [សៈមុ័ញ-ញ៉ា]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សមជ្ញា) នាម, ឈ្មោះ; កេរ្តិ៍​ឈ្មោះ ។
    - សមញ្ញា​ប័ដ ដំបារ, ផ្ទាំង, បន្ទះ (ឈើ​ឬ​ស្ពាន់​ជាដើម) ដែល​ឆ្លាក់​ឬ​សរសេរ​ឈ្មោះ​ជា​គ្រឿង​សម្គាល់​មុខ​ការ, ស្លាក​យីហោ (ហៅ សញ្ញាណ​ប័ដ ក៏​បាន) ។
  10. សមណ ( ន.នាមសព្ទ ) [សៈម៉ៈណៈ] or សមណៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សមណ; ឝ្រមណ) អ្នក​មាន​ព្យាយាម​ដុត​កម្តៅ​បាប, អ្នក​ខំ​ប្រឹង​ប្រព្រឹត្ត​ធម៌​ធ្វើ​កាយ​វាចា​ចិត្ត​ឲ្យ​ស្ងប់​ចាក​បាប, អ្នក​ស្ងប់, អ្នក​រម្ងាប់​បាប (អ្នក​បួស) ។
    - សមណ​កិច្ច ឬ - ស្រមណ​ក្រឹត្យ កិច្ច​ការ​ឬ​ក្រឹត្យ​របស់​សមណៈ ។
    - សមណ​គារវៈ ឬ - សមណ​គោរព សេចក្ដី​គោរព​ចំពោះ​សមណៈ ។
    - សមណ​ចរិយា ការ​ប្រព្រឹត្ត​របស់​សមណៈ, សណ្ដាប់​ធ្នាប់​ឬ​បែប​បទ​របស់​សមណៈ ។
    - សមណ​ជនជី (សៈម៉ៈណៈជន់ជី) សមណ​ជន គឺ​អ្នក​បួស​និង​តាជី​ឬ​យាយ​ជី (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កុំ​ងឿង​ដោយ​ខ្យល់ កុំ​ឱន​ពាក្យ​ពល កុំ​ខ្វល់​ដោយ​ស្រី កុំ​កាន់​ពិស​យង់ គប់​នូវ​ស្ត្រី សមណ​ជនជី កុំ​ឲ្យ​ក្តី​ត្រូវ ។ (សាស្រ្តា​ច្បាប់ រាជនេតិ ជា​និពន្ធ​នៃ​ព្រះ​រាជ​សម្ភារ) ។
    - សមណ​ធម៌ ធម៌​សម្រាប់​សមណៈ, សមថ​ធម៌ ។
    - សមណ​បរិក្ខារ គ្រឿង​ប្រដាប់​សម្រាប់​សមណៈ​ប្រើ​ប្រាស់ ។
    - សមណ​បរិភោគ ការ​ប្រើ​ប្រាស់​បច្ច័យ ៤ តាម​បែប​បទ​របស់​សមណៈ ។
    - សមណប្បដិញ្ញា (សៈម៉ៈណ័ប-ប៉ៈដិញ-ញ៉ា) ការ​ប្តេជ្ញា​ខ្លួន​ថា​ជា​សមណៈ, ការ​ប្តេជ្ញា​ខ្លួន​ដែល​មិន​មែន​សមណៈ​ថា​ជា​សមណៈ ។
    - សមណប្បដិបត្តិ (សៈម៉ៈណ័ប-ប៉ៈដិបាត់) សេចក្ដី​បដិបត្តិ​របស់​សមណៈ​ឬ​សម្រាប់​សមណៈ (ប្រើ​ជា សមណប្បដិបទា ឬ ស្រមណ​ប្រតិបត្តិ, --ប្រតិប័ទ ក៏​បាន) ។
    - សមណ​ព្រាហ្មណ៍ សមណៈ​និង​ព្រាហ្មណ៍ ។
    - សមណ​ភាព ភាព, បែប​បទ​របស់​សមណៈ ។
    - សមណ​ភេទ (បា. សមណ​វេស) ភេទ​ជា​សមណៈ ។
    - សមណ​សព្ទ ឬ - ស្រមណ​សព្ទ ពាក្យ​សម្រាប់​សមណៈ​និយាយ​ស្ដី​ឬ​សម្រាប់​និយាយ​ស្ដី​ទៅ​រក​សមណៈ, ដូច​ជា អាត្មា (ខ្ញុំ), ចម្រើន​ពរ (បាទ,...), ឆាន់ (បរិភោគ), សិង (ដេក) ជាដើម (ហៅ​ថា សមណ​សព្ទ) ។
    - សមណ​សារូប (បា. --សារុប្ប) ដំណើរ​សម​គួរ​ឬ​សមរម្យ​ដល់​សមណៈ, ការ​ស្លៀក​ដណ្តប់​ត្រឹម​ត្រូវ​តាម​បែប​បទ​របស់​សមណៈ ។ល។

1   2   3   4   5   6   ... 20   Next >>

Headley's Khmer-English Dictionary
  1. សមគ្គ ( adj ) [saʔmakkeaʔ]   - detail »
    to be in agreement; in sympathy with, all in common
  2. សមង្គិភាព ( n ) [saʔmɑŋkiʔpʰiep]   - detail »
    concert, agreement, harmony
  3. សមង្គុលី ( n ) [saʔmaŋkuʔlii]   - detail »
    Artiodactyla
  4. សមជ្ជ ( n ) [saʔmacceaʔ]   - detail »
    assembling, gathering; concentration (of people); meeting, rally; concourse, social party; theatrical performance; festival
  5. សមជ្ជា ( n ) [saʔmaccie]   - detail »
    assembly, assembly place, gathering
  6. សមញ្ញា ( n ) [saʔmaɲɲaa]   - detail »
    name, designation, appellation; (given) name (of a person); fame, glory, reputation; way of naming, nomenclature
  7. សមឌ្ឍបាត ( n ) [saʔmattʰeaʔbaat]   - detail »
    median line
  8. សមឌ្ឍមុម ( n ) [saʔmattʰeaʔmum]   - detail »
    bisector
  9. សមឌ្ឍរេខា ( n ) [saʔmattʰeaʔreikʰaa]   - detail »
    mediatrix
  10. សមណ ( n ) [saʔmaʔnaʔ]   - detail »
    one who follows the Dharma, one who strives to live in accord with Buddhist principles; (young) Buddhist monk; ascetic, wanderer, recluse

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar