Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សមណៈ

Chuon Nath's Khmer-Khmer Dictionary
  1. សមណ ( ន.នាមសព្ទ ) [សៈម៉ៈណៈ] or សមណៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សមណ; ឝ្រមណ) អ្នក​មាន​ព្យាយាម​ដុត​កម្តៅ​បាប, អ្នក​ខំ​ប្រឹង​ប្រព្រឹត្ត​ធម៌​ធ្វើ​កាយ​វាចា​ចិត្ត​ឲ្យ​ស្ងប់​ចាក​បាប, អ្នក​ស្ងប់, អ្នក​រម្ងាប់​បាប (អ្នក​បួស) ។
    - សមណ​កិច្ច ឬ - ស្រមណ​ក្រឹត្យ កិច្ច​ការ​ឬ​ក្រឹត្យ​របស់​សមណៈ ។
    - សមណ​គារវៈ ឬ - សមណ​គោរព សេចក្ដី​គោរព​ចំពោះ​សមណៈ ។
    - សមណ​ចរិយា ការ​ប្រព្រឹត្ត​របស់​សមណៈ, សណ្ដាប់​ធ្នាប់​ឬ​បែប​បទ​របស់​សមណៈ ។
    - សមណ​ជនជី (សៈម៉ៈណៈជន់ជី) សមណ​ជន គឺ​អ្នក​បួស​និង​តាជី​ឬ​យាយ​ជី (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កុំ​ងឿង​ដោយ​ខ្យល់ កុំ​ឱន​ពាក្យ​ពល កុំ​ខ្វល់​ដោយ​ស្រី កុំ​កាន់​ពិស​យង់ គប់​នូវ​ស្ត្រី សមណ​ជនជី កុំ​ឲ្យ​ក្តី​ត្រូវ ។ (សាស្រ្តា​ច្បាប់ រាជនេតិ ជា​និពន្ធ​នៃ​ព្រះ​រាជ​សម្ភារ) ។
    - សមណ​ធម៌ ធម៌​សម្រាប់​សមណៈ, សមថ​ធម៌ ។
    - សមណ​បរិក្ខារ គ្រឿង​ប្រដាប់​សម្រាប់​សមណៈ​ប្រើ​ប្រាស់ ។
    - សមណ​បរិភោគ ការ​ប្រើ​ប្រាស់​បច្ច័យ ៤ តាម​បែប​បទ​របស់​សមណៈ ។
    - សមណប្បដិញ្ញា (សៈម៉ៈណ័ប-ប៉ៈដិញ-ញ៉ា) ការ​ប្តេជ្ញា​ខ្លួន​ថា​ជា​សមណៈ, ការ​ប្តេជ្ញា​ខ្លួន​ដែល​មិន​មែន​សមណៈ​ថា​ជា​សមណៈ ។
    - សមណប្បដិបត្តិ (សៈម៉ៈណ័ប-ប៉ៈដិបាត់) សេចក្ដី​បដិបត្តិ​របស់​សមណៈ​ឬ​សម្រាប់​សមណៈ (ប្រើ​ជា សមណប្បដិបទា ឬ ស្រមណ​ប្រតិបត្តិ, --ប្រតិប័ទ ក៏​បាន) ។
    - សមណ​ព្រាហ្មណ៍ សមណៈ​និង​ព្រាហ្មណ៍ ។
    - សមណ​ភាព ភាព, បែប​បទ​របស់​សមណៈ ។
    - សមណ​ភេទ (បា. សមណ​វេស) ភេទ​ជា​សមណៈ ។
    - សមណ​សព្ទ ឬ - ស្រមណ​សព្ទ ពាក្យ​សម្រាប់​សមណៈ​និយាយ​ស្ដី​ឬ​សម្រាប់​និយាយ​ស្ដី​ទៅ​រក​សមណៈ, ដូច​ជា អាត្មា (ខ្ញុំ), ចម្រើន​ពរ (បាទ,...), ឆាន់ (បរិភោគ), សិង (ដេក) ជាដើម (ហៅ​ថា សមណ​សព្ទ) ។
    - សមណ​សារូប (បា. --សារុប្ប) ដំណើរ​សម​គួរ​ឬ​សមរម្យ​ដល់​សមណៈ, ការ​ស្លៀក​ដណ្តប់​ត្រឹម​ត្រូវ​តាម​បែប​បទ​របស់​សមណៈ ។ល។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar