Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស

Chuon Nath's Khmer-Khmer Dictionary
  1. សញ្ជីវ័ន ( ន.នាមសព្ទ ) [ស័ញ-ជី-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សញ្ជីវន) ការ​មាន​ជីវិត​រស់​នៅ ។ ការ​បន្ត​អាយុ, ការ​ចម្រើន​អាយុ : ថ្នាំ​សញ្ជីវ័ន (ថ្នាំ​ចម្រើន​អាយុ); ហៅ សញ្ជីវន​កម្ម “ការ​ធ្វើ​ឲ្យ​មាន​អាយុ​ត​ទៅ​ទៀត” ក៏​បាន : ធ្វើ​សញ្ជីវន​កម្ម; សញ្ជីវន​កម្ម​តាម​វិធី​អនាម័យ ។
  2. សញ្ជឹង ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ទ្រឹង​ជញ្ជឹង​គិត​ដោយ​អាការ​ក្រៀមក្រំ : អង្គុយ​សញ្ជឹង​ធ្មឹង​ម្នាក់​ឯង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សញ្ជប់ ផង) ។
  3. សញ្ជែក ( កិ.កិរិយាសព្ទ )
    បែក, រយះ, បែក​ខ្ញែក
  4. សញ្ជ័យ ( ន.នាមសព្ទ ) [ស័ញ-ជៃ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សញ្ជយ) ការ​ឈ្នះ​ស្រេច​បាច់; ការ​ប្រាប​សត្រូវ​បាន; អ្នក​ដែល​ឈ្នះ​សត្រូវ​ឬ​ដែល​ប្រាប​សត្រូវ​បាន ។ ព្រះ​នាម​ព្រះ​វរ​បិតា​នៃ​ព្រះ​វេស្សន្តរ (ក្នុង​វេស្សន្តរ​ជាតក), ច្រើន​ហៅ ព្រះ​បាទ​ស្រី​សញ្ជ័យ  “ព្រះ​បាទ​សញ្ជ័យ​មាន​ស្រី​សួស្ដី” ។
  5. សញ្ឈា ( ន.នាមសព្ទ ) [ស័ញ-ឈា] or សន្ធ្យា (សន់ធ្យា)   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សំធ្យា ឬ សន្ធ្យា) វេលា​ព្រះ​អាទិត្យ​អស្ដង្គត, ពេល​ថ្ងៃ​លិច : ពេល​សញ្ឈា, លុះ​ដល់​សន្ធ្យា, ហៅ សន្ធ្យា​កាល ក៏​បាន (ច្រ. ប្រ. ក្នុង ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។ វេវ. សន្ធិ​ប្រកាស ។
  6. សញ្ញា ( ន.នាមសព្ទ ) [ស័ញ-ញ៉ា]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សំជ្ញា) សេចក្ដី​សម្គាល់, ការ​ចំណាំ, ការ​ចង​ចាំ​បាន : សញ្ញា​ជា​ធម្ម​ជាតិ​មួយ​ជា​ជំនួយ​ចិត្ត​ឲ្យ​ចំណាំ​អ្វី​ៗ​បាន ។ នាម, អសាធារណ​នាម : ក្រុង​ភ្នំពេញ, ក្រុង ជា​សញ្ញី ឬ​ជា​សាធារណ​នាម, ភ្នំពេញ ជា​សញ្ញា ឬ​ជា​អសាធារណ​នាម (ព. វ.) ។ ដំណើរ​សម្ដែង​អាការ​ជា​គ្រឿង​សម្គាល់​ឲ្យ​ដឹង​គ្នា : មិច​ភ្នែក​ឲ្យ​សញ្ញា​គ្នា ។ ខ្មែរ​ប្រើ​សំដៅ​សេចក្ដី​ថា “ការ​ធ្វើ​សេចក្ដី​ប្តេជ្ញា, ការ​សន្យា​គ្នា, ខ​សន្យា” ក៏​បាន : ធ្វើ​សញ្ញា​យល់​ព្រម​ទៅ​វិញ​ទៅ​មក; សំបុត្រ​សញ្ញា ។
    - សញ្ញា​ខន្ធ ពួក​ឬ​កង​សញ្ញា​ដែល​រាប់​ថា​ជា​ខន្ធ​មួយ​ក្នុង​ខន្ធ​ទាំង ៥ (ព. អ.) ។
    - សញ្ញា​ចេតសិក សញ្ញា​ដែល​រាប់​ជា​ចេតសិក​មួយ​ក្នុង​ពួក​ចេតសិក ៥២ (ព. អ.) ។
    - សញ្ញា​និរោធ ដំណើរ​រលត់​សញ្ញា, សេចក្ដី​រលត់​ការ​ចង​ចាំ ។
    - សញ្ញា​ប័ដ (--បាត់) ដំបារ, ផ្ទាំង, បន្ទះ (ស្ពាន់, ឈើ ឬ​ប្រាក់, មាស,...) ដែល​មាន​អក្សរ​កត់​ត្រា​សេចក្ដី​ជា​គ្រឿង​សម្គាល់​មុខ​ការ​ឬ​សម្គាល់​ជា​ត្រា​តាំង ។
    - សញ្ញាបត្រ ឬ - --ប័ត្រ (បាត់) ក្រដាស​កំណត់​ហេតុ​សម្គាល់​ចំណេះ​វិជ្ជា ចេញ​ជា​ត្រា​តាំង​ឲ្យ​ជា​ព័ស្តុតាង ដល់​អ្នក​រៀន​ដែល​ប្រឡង​ជាប់ មាន​អំណាច​ត្រូវ​ទទួល​យក (តាម​លក្ខណប្បញ្ញត្តិ) : សញ្ញា​បត្រ​ប្រថម​វិទ្យា, សញ្ញា​បត្រ​ឧត្តម​វិជ្ជា ។
    - សញ្ញា​វិបត្តិ (--បាត់) ការ​ភ្លាត់​សញ្ញា ។
    - សញ្ញា​វិបរិត ការ​ប្រែប្រួល​សញ្ញា ។
    - សញ្ញា​វិបរិត ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិបល្លាស ផង) ។
    - សញ្ញា​វិមោក្ខ ការ​រួច​ឬ​ផុត​ចាក​សញ្ញា; ការ​រួច​ឬ​ផុត​ព្រោះ​សញ្ញា ។
    - សញ្ញា​វិសេស​នៈ (--សៈន៉ៈ) សព្ទ​ជា​វិសេសនៈ​របស់​អសាធារណ​នាម (ព. វ.) ។ល។
  7. សញ្ញា --
    (ម. ក្នុង ព. សញ្ញា) ។
  8. សញ្ញាណ ( ន.នាមសព្ទ ) [ស័ញ-ញ៉ាន]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សំជ្ញាន) សេចក្ដី​ដឹង​ជាក់, ការ​យល់​ច្បាស់, សេចក្ដី​ចូល​ចិត្ត​ស៊ប់; គ្រឿង​សម្គាល់, អ្វី​ៗ​ដែល​ប្រើ​ជា​គ្រឿង​សម្គាល់​កិច្ច​ការ​នីមួយ; យីហោ ។
    - សញ្ញាណ​ប័ដ (ស័ញ-ញ៉ាណៈបាត់) ដំបារ​ឬ​បន្ទះ​ស្ពាន់​ជាដើម ដែល​ធ្លាក់​ឬ​សរសេរ​អក្សរ​ជា​គ្រឿង​សម្គាល់​ការ​អ្វី​មួយ, ដែល​ធ្លាក់​ឬ​សរសេរ​យីហោ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សមញ្ញា​ប័ដ>សមញ្ញា​ប័ដ ក្នុង​ពាក្យ សមញ្ញា ផង) ។
  9. សញ្ញី ( គុ.គុនសព្ទ ) [ស័ញ-ញី ឬ--ញ៉ី]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សំជ្ញិន៑) ដែល​មាន​សេចក្ដី​សម្គាល់, មាន​ការ​ចំណាំ,... ។ ពាក្យ​ប្រើ​ក្នុង​វេយ្យាករណ៍ សំដៅ​ចំពោះ​សព្ទ​ដែល​ជា​សាធារណ​នាម, ដូច​ជា : ក្រុង​ភ្នំពេញ, ក្រុង ជា​សញ្ញី, ភ្នំពេញ ជា​សញ្ញា (ម.ព. សញ្ញា ផង) ។
  10. សញ្ញោ​ជន or សញ្ញោជនៈ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សំយោជន) ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar