Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ហ

Chuon Nath's Khmer-Khmer Dictionary
  1. ហយិន ( ន.នាមសព្ទ ) [ហៈ-- ] or ហយី   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    អ្នក​ជិះ​សេះ; ទាហាន​សេះ ។
  2. ហយោ --
    (ម. ក្នុង ព. ហយៈ ឬ ហ័យ) ។
  3. ហយៈ ( ន.នាមសព្ទ ) [ហៈយៈ ឬ ហៃ ] or ហ័យ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ហយ) សេះ ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ សរសេរ​ជា ហយ អ. ថ. ហៈយៈ ដូច​ជា ហយ​ជវ័ន ល្បឿន​សេះ; ដែល​មាន​ល្បឿន​ដូច​សេះ ។
    - ហយ​ពល (--ពល់) កម្លាំង​សេះ ។
    - ហយ​ពាហនៈ ឬ--វាហនៈ យាន​សេះ ។
    - ហយ​ពិសេស សេះ​សម្រាប់​បម្រុង​ការ​ត្រូវ​ប្រើ​មួយ​ដង​មួយ​កាល ។
    - ហយ​រថ រថ​ទឹម​សេះ ។
    - ហយានីក (សំ. បា. < ហយ + អនីក “ពួក, កង, ប្រជុំ”) ពួក​ទាហាន​សេះ, កង​ទ័ព​សេះ (អស្សានីក) ។
    - ហយោត្តម (ហៈយោត-ដំ; សំ. បា. < ហយ + ឧត្តម) សេះ​យ៉ាង​ល្អ, សេះ​ពូកែ, សេះ​លឿន ។ល។
  4. ហរ -- [ហៈរៈ-- ]
    មើល​ពាក្យ ហរៈ ។
  5. ហរិ ( ន.នាមសព្ទ ) [ហៈ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ព្រះ​នារាយណ៍; ព្រះ​ឥន្រ្ទ; ព្រះ​អាទិត្យ; សីហៈ; មាស; សម្បុរ​បៃតង; ព័ណ៌​លឿង ។ល។ គុ. បៃតង; លឿង ។
    - ហរិ​ចន្ទន៍ ចន្ទន៍​លឿង ។
    - ហរិ​រក្ខ ឬ --រក្ស ព្រះ​នារាយណ៍; អ្នក​រក្សា​ព្រះ​នារាយណ៍ ។ ព្រះ​បរម​នាម​នៃ​ក្សត្រិយ៍​កម្ពុជ​រដ្ឋ​មួយ​ព្រះ​អង្គ សោយ​រាជ្យ​គង់​នៅ​ក្នុង​ក្រុង​ឧត្តុង្គ​មានជ័យ : ព្រះ​បាទ​សម្តេច​ព្រះ​ហរិ​រក្ស ឬ ព្រះ​បាទ​សម្តេច​ព្រះ​ហរិ​រក្ស​រាមា​ឥស្សរាធិបតី (ព្រះ​អង្គ​ដូង) ។
    - ហរិ​រាជ (ព. ប្រ.) ព្រះ​រាជា​មាន​តេជះ​ដូច​ជា​ព្រះ​នារាយណ៍​ឬ​ដូច​ជា​ព្រះ​អាទិត្យ, ដូច​ជា​សីហៈ ។ ស្តេច​សីហៈ (រាជ​សីហ៍) ។ល។
  6. ហរិ--
    (ម. ក្នុង ព. ហរិ) ។
  7. ហរិត ( គុ.គុនសព្ទ ) [ហៈ--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ហរិត៑) បៃតង; ខៀវ​ខ្ចី; លឿង, លឿង​ទុំ; ខ្ចី ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. ហៈរិ-តៈ, ដូច​ជា ហរិត​ជាតិ  ជាតិ​អ្វី​ៗ​ស្រស់​ដែល​មាន​សម្បុរ​ខៀវ យ៉ាង​ដូច​ស្មៅ​ស្រស់​ជាដើម ។
    - ហរិត​បណ្ណ ឬ - --បត្រ (--ប័ន ឬ--ប័ត) ស្លឹក​ខៀវ​ខ្ចី; ស្លឹក​ស្រស់ ។
    - ហរិត​ផល ផ្លែ​ខ្ចី; ផ្លែ​ឈើ​ស្រស់ ។ល។
  8. ហរិតាល ( ន.នាមសព្ទ ) [ហៈ--]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    វត្ថុ​មួយ​ប្រភេទ​ស្ទើរ​ជា​ថ្ម​តែ​សាច់​ទន់​សម្បុរ​លឿង​ខ្ចី ដុស​ឬ​កិន​យក​ផង់​ប្រើ​ការ​ធ្វើ​ព័ណ៌​លឿង​ជាដើម ។
    - ហរិតាល​មនោ​សិលា (--ល៉ៈ--) មនោ​សិលា​សម្បុរ​លឿង​ខ្ចី ។
    - ហរិតាល​ម័យ (--ល៉ៈម៉ៃ) ដែល​ធ្វើ​ដោយ​ហរិតាល ។ល។
  9. ហរៈ ( ន.នាមសព្ទ ) [ហៈរៈ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ហរ) ព្រះ​សិវៈ ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ សរសេរ​ជា ហរ អ. ថ. ហៈរៈ, ដូច​ជា ហរនេត្រ នេត្រ​ព្រះ​សិវៈ ។
    - ហរ​ពល (--ពល់) កម្លាំង​ព្រះ​សិវៈ; (ព. ប្រ.) អ្នក​មាន​កម្លាំង​ដូច​ជា​ព្រះ​សិវៈ ។ល។
  10. ហលាហល ( គុ.គុនសព្ទ ) [ហៈល៉ាហល់]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ក្លា​ខ្លាំង; ដែល​បណ្ដាល​ឲ្យ​ក្តៅ​អន្ទះអន្ទែង (ច្រើន​ប្រើ​ខាង​ថ្នាំ​ឬ​ពិស) : ថ្នាំ​ហលាហល, ពិស​ហលាហល ។ ន. ថ្នាំ​ឬ​ពិស​ក្លា​ខ្លាំង ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar