Khmer Dictionary: ហ័យ
Chuon Nath's Khmer-Khmer Dictionary
-
ហយៈ
( ន.នាមសព្ទ ) [ហៈយៈ ឬ ហៃ ] or ហ័យ ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ហយ) សេះ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ហយ អ. ថ. ហៈយៈ ដូចជា ហយជវ័ន ល្បឿនសេះ; ដែលមានល្បឿនដូចសេះ ។
- ហយពល (--ពល់) កម្លាំងសេះ ។
- ហយពាហនៈ ឬ--វាហនៈ យានសេះ ។
- ហយពិសេស សេះសម្រាប់បម្រុងការត្រូវប្រើមួយដងមួយកាល ។
- ហយរថ រថទឹមសេះ ។
- ហយានីក (សំ. បា. < ហយ + អនីក “ពួក, កង, ប្រជុំ”) ពួកទាហានសេះ, កងទ័ពសេះ (អស្សានីក) ។
- ហយោត្តម (ហៈយោត-ដំ; សំ. បា. < ហយ + ឧត្តម) សេះយ៉ាងល្អ, សេះពូកែ, សេះលឿន ។ល។
Headley's Khmer-English Dictionary
-
No matching entries found!