Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ហ

Chuon Nath's Khmer-Khmer Dictionary
  1. ហល់ ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ហល “បៀតបៀន” < ហន, ន > ល; ន. “នង្គ័ល”) ទល់​ខ្យល់​ហេល​ហល : សេះ​ហល់; ហល់​ផ្ទៃ ។ ថ្នាំ​ហល់​ផ្ទៃ (ព. ប្រ.) គ្រឿង​បរិភោគ​ចម្អែត​អាត្មា ។
  2. ហវិស ( ន.នាមសព្ទ ) [ហៈ--]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ហវិស៑; ហវិ) ទឹក​ដោះ​ថ្លា​សម្រាប់​បូជា​ព្រះ​អគ្និ​ឬ​បូជា​ទេវតា; ភោជនាហារ​ដែល​រៀប​បួងសួង​ទេវតា, សង្វោយ​ទេវតា; គ្រឿង​បូជា​យញ្ញ : រៀប​ហវិស​បូជា​ទេវតា (តាម​លទ្ធិ​ព្រាហ្មណ៍) ។
  3. ហស ( ឧ.ឧទានសព្ទ ) or ហស​ៗ
    សូរ​ដក​ដង្ហើម​ហត់​ខ្លាំង : ហត់​ហស​ៗ... ។ សូរ​សើច​ខ្លាំង : សើច​ហស ឬ សើច​ហស​ៗ... ។ ដែល​ហត់​ខ្លាំង : រត់​ហស​ចុះ​ហស​ឡើង, រត់​ហស​ៗ​មក​រក ។
  4. ហសន-- [ហៈសៈន៉ៈ]
    មើល​ក្នុង​ពាក្យ ហសនៈ ។
  5. ហសនា-- [ហៈសៈន៉ា--]
    មើល​ក្នុង​ពាក្យ ហសនៈ ។
  6. ហសនីយ ( គុ.គុនសព្ទ ) [ហៈសៈន៉ី យ៉ៈ ឬ--ន៉ី ] or ហាសនីយ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ហាសនីយ) ដែល​គួរ​ឲ្យ​សើច; ដែល​គួរ​រីករាយ : ល្បែង​ហសនីយ ។
    - ហសនីយ​កីឡា (--យ៉ៈ--) ល្បែង​ដែល​គួរ​សើច, ដែល​គួរ​រីករាយ, ដែល​គួរ​ឲ្យ​ចង់​មើល ។
    - សហនីយដ្ឋាន ទី​ហសនីយ ។ល។
  7. ហសនីយ --
    (ម. ក្នុង ព. ហសនីយ) ។
  8. ហសនោ -- [ហៈសៈន៉ោ-- ]
    ម. ក្នុង ព. ហសនៈ ។
  9. ហសនៈ ( ន.នាមសព្ទ ) [ហៈសៈន៉ៈ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ហសន) សំណើច; សេចក្ដី​រីករាយ ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​សរសេរ​ជា សហន អ. ថ. ហៈសៈន៉ៈ, ដូច​ជា
    - ហសន​ភាព ភាវៈ​សើច, ការ​សើច​សប្បាយ; ការ​រីករាយ ។
    - ហសន​វិទ ឬ--វិទូ អ្នក​ស្គាល់​សូរ​សំណើច (អាច​ទាយ​បាន...) ។
    - ហសនាការ (--ន៉ា--; សំ. បា. < ហសន + អាការ) អាការ​នៃ​ហសនៈ ។
    - ហសនោបាយ (--ន៉ោ--; សំ. បា. < ហសន + ឧបាយ) ឧបាយ​នៃ​ហសនៈ; ការ​សើច​ជា​ឧបាយ, ជា​កិច្ច​កល ។ល។
  10. ហសាភិប្រាយ ( ន.នាមសព្ទ ) [ហៈ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (< ហស ឬ ហស៑ “សើច; រីករាយ” + អភិប្រាយ “បំណង; ចំណង់; សេចក្ដី​ប្រាថ្នា”; ហសាធិប្បាយ < ហស + អធិប្បាយ) ការ​នឹក​ចង់​សើច; ការ​មាន​បំណង​ដើម្បី​សើច​លេង​សប្បាយ; បំណង​ក្នុង​ការ​រីករាយ​សប្បាយ : បព្វជិត​មិន​គួរ បណ្តោយ​ចិត្ត​ឲ្យ​មាន​ហសាភិ-ប្រាយ​ក្នុង​ពេល​ណា​មួយ​ឡើយ ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar