Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឡ

Chuon Nath's Khmer-Khmer Dictionary
  1. ឡប់ឡែ ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ហ្លប អ. ថ. ហ្លុប “គេច, មិន​ឲ្យ​ចួប; បំបាំង; កំបាំង; ជិត, បិទ​ជិត” + េលេ អ. ថ. ល៉ែ “មើល, រមិល​មើល”) របាំង​បញ្ឈរ​ដាក់​បាំង​មាត់​ទ្វារ​ជាដើម​មិន​ឲ្យ​ក្រឡេក​មើល​ឃើញ​ទៅ​ក្នុង​ឬ​ទៅ​ក្រៅ : ឡប់ឡែ​បាំង​មាត់​ទ្វារ, អង្គុយ​ក្នុង​ឡប់ឡែ ។
  2. ឡប់ៗ ( កិ.កិរិយាសព្ទ )
    ដែល​និយាយ​ញាប់​ៗ​ខ្លាំង​ៗ, រឡប់ : និយាយ​ឡប់​ៗ, សម្ដី​ឡប់​ៗ ។
  3. ឡាក ( កិ.កិរិយាសព្ទ ) or ហ្លាក   ( ស.សៀម ( ភាសាសៀម ) )
    (ហ្លាក គុ. ឬ កិ. វិ. “ដែល​ផ្សេង​ឬ​ប្លែក​ពី​ប្រក្រតី”) ជ្រួស, ជ្រលួស (ពាក្យ​ប្រើ​ក្នុង​ល្បែង​ឡូ) : បោះ​លុយ​ឡាក ។ ព. ប្រ. ងាក​ឬ​ទាស​គំនិត​ចេញ​ទៅ​រក​បុរស​ឬ​ស្រ្តី​ដទៃ : ឡាក​ចោល​ប្តី ។
    - ឡាក​គំនិត ឬ - គំនិត​ឡាក ទាស​ឬ​ជ្រួស​គំនិត​ខុស​ផ្លូវ​ខុស​ទំនង (យ. ក៏​ថា ឡាក ដែរ) ។
  4. ឡាក់ or ឡាក--
    (ដូច​គ្នា​នឹង ហ្លាក់ ដែរ) ។
  5. ឡាក់ឡាំង
    (ដូច​គ្នា​នឹង ហ្លាក់ហ្លាំង ដែរ ) ។
  6. ឡាចៅ ( គុ.គុនសព្ទ )
    ដែល​លូក-ល, លូក​នាយ​លូក​អាយ, លូក​លើ​សើ​ក្រោម​ចែប៉ប្រែ​នាំ​ឲ្យ​អផ្សុក : សម្ដី​ឡាចៅ ។ ដែល​ប្រើ​សម្ដី​លូក-ល​ចែប៉ប្រែ : មនុស្ស​ឡាចៅ ។
  7. ឡាញ់ ( ន.នាមសព្ទ )   ( យ.យួន ( ភាសាយួន ) )
    (ឡាន់ Lanh “ត្រជាក់”) ឈ្មោះ​ព្រែ​យួន​មាន​សាច់​ជិត​ម៉ដ្ឋ​រលីង​រលើប​ត្រជាក់ : ព្រែ​ឡាញ់, ខោ​ឡាញ់ ។
  8. ឡាន ( ន.នាមសព្ទ )
    រមូរ​ដែក​មាន​សណ្ឋាន​ជា​ចម្រៀក​ឬ​ជា​បន្ទះ​តូច​កាល​ណា​មួល​រឹត​ឲ្យ​តឹង​មាន​កម្លាំង​ប្រឹង​រលា​រវាត​ចេញ សម្រាប់​ញ៉ាំ​គ្រឿង​ចក្រ​ឲ្យ​ដើរ​ជា​ដើម : ឡាន​នាឡិកា ។ ឈ្មោះ​ចង្កៀង​មាន​ឡាន មាន​ចក្រ មាន​ស្លាប​កង្ហារ​វិល​បក់​កាត់​ផាត់​ផ្សែង​ឲ្យ​ពន្លឺ​ភ្លើង​ភ្លឺ​ថ្លា : ចង្កៀង​ឡាន ។ ព. ប្រ. រថយន្ត : បើក​ឡាន, ជិះ​ឡាន (រថយន្ត​ឥត​មាន​ឡាន​សោះ​ទេ ប៉ុន្តែ​ហៅ​តាម​រូប​រថ​តូច​ៗ មាន​ទ្រង់ទ្រាយ​ដូច​រថយន្ត មាន​ឡាន​មួល​ឲ្យ​តឹង​រត់​រឥល​ទៅ​បាន សម្រាប់​កូន​ក្មេង​លេង, រូប​រថ​នោះ​គេ​នាំ​យក​ពី​ប្រទេស​ក្រៅ​មក​លក់​ក្នុង​ប្រទេស​កម្ពុជា តាំង​ពី​កាល​ដែល​មិន​ទាន់​មាន​រថយន្ត​មែនទែន​មក​ដល់​នៅ​ឡើយ, លុះ​ត​មក​មាន​រថយន្ត​មក​ដល់​ជា​ដំបូង ខ្មែរ​ក៏​នាំ​គ្នា​ហៅ ឡាន រាល់​មាត់​ជាប់​មក​ដល់​សព្វ​ថ្ងៃ, សម្ដី​ក្នុង​ផ្លូវ​ការ គួរ​លែង​ហៅ ឡាន គួរ​ហៅ រថយន្ត វិញ, បើ​មាន​គេ​សួរ យើង​អាច​ឆ្លើយ​រួច, ដោះ​ស្រាយ​បាន​ដោយ​ងាយ តាម​ប្រភព​នៃ​ពាក្យ​នេះ) ។
  9. ឡាន់ ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​ប្រើ​ផ្សំ​ជា​មួយ​នឹង​ពាក្យ ឡែក ថា :
    - ឡែកឡាន់ ឡែក​ទីទៃ​ៗ; ប្រើ​ជា ដោយ​ឡែក​ដោយ​ឡាន់ ក៏​បាន :
    - ដាក់​ដោយ​ឡែក​ដោយ​ឡាន់ ដាក់​ដោយ​ជួរ​ដោយ​សង្កាត់ ឬ​ដោយ​មុខ​ដោយ​ប៉ែក​ទីទៃ​ៗ ។
  10. ឡាប ( ន.នាមសព្ទ )   ( ល.លាវ ( ភាសាលាវ ) )
    (លាប អ. ថ. ល៉ាប) ឈ្មោះ​ម្ហូប​ភ្លា​លាវ​មួយ​ប្រភេទ ធ្វើ​ដោយ​ហាន់​សាច់​ស្រស់​ឬ​ត្រី​ស្រស់​ផ្សំ​គ្រឿង​ផ្សេង​ៗ មាន​លាយ​ទឹក​អង្ករ​លីង​ផង : ឡាប​ត្រី​រ៉ស់, ឡាប​មាន់ ។

<< Prev   1   2   3   4   5   6   ... 10   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar