Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឡ

Chuon Nath's Khmer-Khmer Dictionary
  1. ឡាប់យេរ ( ន.នាមសព្ទ ) or ឡាប់យ៉េរ   ( អ. បារ.None )
    (La bière, Beer) មើល​ពាក្យ ប៊ីយែរ ។
  2. ឡាយ ( កិ.កិរិយាសព្ទ )   ( រ. ស.រាជសព្ធ )
    ចុះ​ព្រះ​បរម​នាម​ឬ​ចុះ​ព្រះ​នាម (ស៊ីញេ) : ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត ទ្រង់​ឡាយ​លើ​ចុតហ្មាយ ដែល​បណ្តា​រាស្រ្ត​ក្រាប​បង្គំ​ទូល​សូម... ។ ន. ព្រះ​បរម​នាម​ឬ​ព្រះ​នាម ដែល​ក្សត្រិយ៍​ទ្រង់​ចុះ​ដោយ​ព្រះ​ហស្ត​ព្រះ​អង្គ : ធ្វើ​ចុត​ហ្មាយ​ក្រាប​បង្គំ​ទូល​សូម​ឡាយ ។ ច្រើន​ប្រើ​ពាក្យ ឡាយ​ព្រះ​ហស្ត, ឡាយ​ព្រះ​ហស្ត​លេខា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហត្ថ និង ហស្ត ផង; គួរ​កុំ​ច្រឡំ​សរសេរ ឡាយ​ព្រះ​ហស្ថ ឬ ឡាយ​ព្រះ​ហស្ថ​លេខា ព្រោះ បា. ហត្ថ, សំ. ហស្ត) ។
  3. ឡាយ ( គុ.គុនសព្ទ )
    ដែល​មាន​ព័ណ៌​ឆ្នូត​ៗ វែង​ៗ : ឈើ​សាច់​ឡាយ ។ ន. សាច់​ឆ្នូត​ៗ វែង​ៗ : ពង​ធ្នង់​មាន​ឡាយ (បើ​ឈើ​ស្រឡៅ​ហៅ អង្កាញ់ ថា : ស្រឡៅ​អង្កាញ់) ។
  4. ឡាយ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    រយាល, ដែល​ចេះ​តែ​ឃ្លាត​ៗ វេលា : ចេះ​តែ​ឡាយ​ៗ​ទៅ​មិន​បាន​ទៅ​មក​រក​គ្នា (ប្រើ​ជា ហ្លាយ ក៏​បាន) ។
  5. ឡាយឡុង ( កិ.កិរិយាសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (លេហ្ល័ង អ. ថ. ល៉េហ្ល័៎ង) លក់​របស់​ដោយ​បើក​ឱកាស​ឲ្យ​អ្នក​ទិញ​ដេញ​ថ្លៃ​គ្នា អ្នក​ណា​ហ៊ាន​ថ្លៃ​ជាង​គេ​បាន​អ្នក​នោះ : ឡាយឡុង​របស់, លក់​ឡាយឡុង (លក់​ជា​រាជការ​ឬ​ដោយ​មាន​អនុញ្ញាត​ពី​រាជការ) ។
  6. ឡាវ ( ន.នាមសព្ទ )
    បំពង់​មាន​មាត់​រីក ប៉ែក​ខាង​ក្រោម​ស្តួច​រៀវ​តូច​សម្រាប់​ស៊ក​ក្នុង​មាត់​ដប​ជាដើម ចាក់​ប្រេង​ឬ​ទឹក​កុំ​ឲ្យ​ហៀរ​ចេញ​មក​ខាង​ក្រៅ : ឡាវ​ចាក់​ប្រេង (បារ. Ontonnoir) ។
  7. ឡាវហាវ ( ន.នាមសព្ទ )   ( ចិ.ចិន (ភាសាចិន) )
    ឈ្មោះ​គ្រឿង​សម្ល​មួយ​ប្រភេទ​នាំ​មក​ពី​ប្រទេស​ចិន; ប្រើ​ជា​គ្រឿង​ផ្សំ​ថ្នាំ​ក្តៅ​ក៏​បាន ។
  8. ឡាំ ( ន.នាមសព្ទ )   ( ល. ស.លាវនិងសៀម ( ភាសាលាវនិងសៀម ) )
    (លាំ អ. ថ. លុ័ម “ភ្លេង; បទ​ឃ្លោង”) បទ​ភ្លេង​ឬ​បទ​ទំនុក​ច្រៀង​មាន​រយៈ​ចង្វាក់​ញឹក​រន្ថាន់ : ភ្លេង​ឡាំ, បទ​ឡាំ, ច្រៀង​ឡាំ ។
  9. ឡាំង ( ន.នាមសព្ទ )
    បន្ទះ​ឈើ​ដែល​វាយ​ដែក​គោល​បោះ​ភ្ជាប់​​មាន​រាង​ស្រដៀង​នឹង​ហឹប​បួន​ជ្រុង​ឬ​ទ្រវែង​បន្តិច​សម្រាប់​ដាក់​អីវ៉ាន់​ផ្សេង​ៗ : ឡាំង​សំពត់, ឡាំង​ប្រេង​កាត, សំបក​ឡាំង ។
  10. ឡាំង ( កិ.កិរិយាសព្ទ )
    ដេរ​ដាន​ចេស​យ៉ាង​ញឹក​យក​ជា​ការ​ប្រើ​បាន : ឡាំង​ចង្កេះ​ខោ (និយាយ​តាម​ទម្លាប់​ដោយ​ស្រុក, ខ្លះ​ធ្លាប់​និយាយ​ថា ដេរ​ដាន​ញឹក ឬ ដាន​សម្រេច) ។
    - ឡាំង​ចោល ដេរ​ត្រង់​ជាយ​សំពត់​ដោយ​ដៃ​ឬ​ដោយ​យន្ត​មិន​ក្បៀស​ត្រឡប់​មុខ​ព្រុយ​ចូល : គ្រាន់​តែ​ឡាំង​ចោល​បាន​ហើយ​មិន​បាច់​ផ្តួល​ទេ ! (អ្នក​ខ្លះ​ធ្លាប់​និយាយ​ថា ដាន​ចោល) ។

<< Prev   1   2   3   4   5   6   ... 10   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar