Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឡ

Chuon Nath's Khmer-Khmer Dictionary
  1. ឡឹម​ៗ ( គុ.គុនសព្ទ )
    ក្រឡឹម​ឬ​កំប្លឹម​ចេញ​ចូល​ៗ​បន្តិច​ៗ​ឬ​ខ្ពស់​ៗ​ទាប​ៗ : ពស់​នៅ​ក្នុង​រន្ធ​ឈើ​ឃើញ​តែ​ក្បាល​ឡឹម​ៗ (ច្រ. ប្រ. ក្រឡឹម ឬ កំប្លឹម ជាង) ។
  2. ឡឺត ( គុ.គុនសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (លេិត អ. ថ. ល៉ឺត “លើសលែង; ខ្ពស់, ខ្ពង់ខ្ពស់; យ៉ាង​ល្អ; ប្រសើរ”) ដែល​តម្លើង​ឫក​ឬ​លេង​ឫក​ហួស​ភាព​ខ្លួន, ដែល​សម្តែង​ឫកពា​ឬ​អាការ​កិរិយា​ខ្ពស់​ហួស​ប្រមាណ​ខ្លួន : ឫក​ឡឺត, មនុស្ស​ឡឺត (ព. សា.) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ពន្យល់​កុំ​ឲ្យ​ធ្វើ​ឫក​ឡឺត​ថា : កុំ​ធ្វើ​ឫក​ឡឺត ក្រឱងក្រអឺត ឲ្យ​គេ​មើល​ងាយ ទោះ​ជន​ធំ​តូច ទោះ​ជន​សម្ទាយ អ្នក​ផង​ទាំង​ឡាយ គេ​ស្អប់​ឫក​ឡឺត ។
  3. ឡឺនឡង់ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​បើក​ភ្នែក​ធំ​ធ្វើ​ក្រឡង់​ដោយ​អាការ​ឆ្ងល់​ខ្លាំង​ឬ​ភ័យ​ខ្លាំង​ឬ​ក៏​ព្រោះ​ជាប់​កុន​ជាប់​ដំណើរ : ភ្នែក​ឡឺនឡង់; ឆ្ងល់​ឡឺនឡង់, ភ័យ​ឡឺនឡង់ ។
  4. ឡឺម ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) or ឡឺម​ៗ
    ដែល​បង្ហាញ​មុខ​ឲ្យ​ឃើញ​មួយ​ភ្លែត​ៗ; ដែល​ចួន​ឃើញ​ចួន​បាត់​ឬ​ភ្លាម​ឃើញ​ភ្លាម​បាត់ : ដើរ​ឡឺម​ចុះ​ឡឺម​ឡើង, ដើរ​ឡឺម​ៗ​ក្នុង​ព្រៃ ។
  5. ឡុកឡាក់ ( កិ.កិរិយាសព្ទ )   ( យ.យួន ( ភាសាយួន ) )
    (LÙc Làc “រង្កៀក”) រង្កៀក​ឲ្យ​ផ្អៀង​ចុះ​ផ្អៀង​ឡើង​រឿយ​ៗ : កប៉ាល់​កឿង​នាំ​គ្នា​ឡុកឡាក់​ឲ្យ​របូត​ពី​កន្លែង​ដែល​ជាប់ ។ កិ. ឬ កិ. វិ. (ព. ប្រ.) ធ្វើ​អុកឡុក​វឹកវរ, ធ្វើ​យុកយាក់​ឲ្យ​ជ្រួល​ច្របល់ : វា​នាំ​គ្នា​មក​ធ្វើ​ឡុកឡាក់​ពេញ​ផ្ទះ ។
  6. ឡុកឡាក់ ( ន.នាមសព្ទ )
    ឈ្មោះ​ល្បែង​ស៊ី​សង​មួយ​ប្រភេទ​មាន​គ្រាប់ ៣ សណ្ឋាន​បួន​ជ្រុង​ស្មើ​ភាគ មាន​ភ្នែក​ដូច​មេ​អាប៉ោង, អ្នក​ដែល​ជា​មេ​ដាក់​គ្រាប់​ទាំង​បី​ក្នុង​ចាន​មាន​គម្រប ហើយ​ចាប់​អង្រង់, អ្នក​ចាក់​ត្រូវ​ចាក់​លើ​ផ្ទាំង សំពត់​ឬ​ផ្ទាំង​ក្រដាស មាន​រូប​ដោយ​ស្មាន​តាម​ស្ម័គ្រ​ចិត្ត : ឡុកឡាក់​ជា​ល្បែង​របស់​យួន​ចិន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឡុកឡាក់ ១ កិ. ផង) ។
  7. ឡុងចុង ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )   ( ចិ.ចិន (ភាសាចិន) )
    ទាំងអស់ ដែល​ខាត​បង់​ឬ​ខូច​ខាត​ទាំងអស់ : ខាត​ឡុងចុង; មិន​កើត​ការ​ទេ​ឡុងចុង​អស់​ទៅ​ហើយ ! (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ខាត​បង់​ឡុងចុង បាត់​ដើម​ទាំង​ស្រុង លង់​ព្រោះ​យល់​ឃ្វាង ត​ទៅ​ខាង​មុខ ត្រូវ​គិត​ត្រូវ​រាង កុំ​គិត​ឲ្យ​ឃ្វាង ដូច​កាល​មុន​ទៀត ។
  8. ឡុងបុត ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (រ្ចេឺបត អ. ថ. រឿបុត; កាណូត៍ Canot) កាណូត មាន​រូប​សណ្ឋាន​និង​ឈ្មោះ​ផ្សេង​ៗ : ឡុងបុត​ក្ដោង, ឡុងបុត​ចែវ, ឡុងបុត​យន្ត ឬ ឡុងបុត​ម៉ាស៊ីន, ឡុងបុត​ស្រង់ ឬ ឡុងបុត​មួយ​ជីវិត,... (ខ្មែរ​សម័យ​បុរាណ​ហៅ សំប៉ាន មាន​រូប​សណ្ឋាន​ដូច​ឡុងបុត​ដែរ សម្រាប់​ប្រើ​ការ​ជា​ជំនួយ​ឬ​ជា​គ្រឿង​កំដរ​សំពៅ) ។
  9. ឡុងសុង ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (រ្ចងទ្រង អ. ថ. រ៉ងសុង “រង​ទ្រង់”) ឈ្មោះ​បែប​ទម្រង់​សក់​មួយ​ប្រភេទ​នៃ​បុរស​កាត់​ចៀរ​ជើង​សក់​មូល សណ្ឋាន​ស្រដៀង​នឹង​ផ្កា​សម្បួរ​ទេស​ឬ​ផ្កា​ក្ទម្ព​ប៉ែក​ខាង​លើ​ទុក​ឲ្យ​មាន​ភាព​វែង​ក្រពុំ : កាត់​សក់​ឡុងសុង ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : សម័យ​ព្រេង​នាយ ប្រុស​ខ្មែរ​ទាំងឡាយ កាត់​សក់​ឡុងសុង គេ​រាប់​អាន​ថា សម​រូប​សម​ទ្រង់ បែប​នោះ​ពុំ​គង់ នៅ​យូរ​ប៉ុន្មាន ។ មនុស្ស​ប្រុស​និង​ស្រី នៅ​នា​លោកីយ៍ តាក់តែង​ខ្លួន​ប្រាណ តាម​កាល​សម័យ និយម​រាប់​អាន​តាំង​ពី​បូរាណ រៀង​ដល់​ឥឡូវ ។ បណ្ឌិត​ឃើញ​ថា ការ​តែង​កាយា តាម​លោក​តម្រូវ ទោះ​សម​ទោះ​ឆ្គង ទោះ​ត្រូវ​ពុំ​ត្រូវ ពី​ដើម​ឥឡូវ សន្មត​ថា​ល្អ ។
  10. ឡុងសុង ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (លងស្រង អ. ថ. ល៉ុងសុ៎ង “ចុះ​ស្រង់”, សៀម​មួយ​ម៉ាត់ ខ្មែរ​មួយ​ម៉ាត់ ផ្សំ​គ្នា) ឈ្មោះ​បទ​ភ្លេង​ពិណពាទ្យ​មួយ​មេ សម្រាប់​លេង​ថ្វាយ​ក្នុង​វេលា​ដែល​ព្រះ​រាជា​ទ្រង់​ស្នាន (ទ្រង់​ស្រង់) : លេង​ភ្លេង​ឡុងសុង (លេង​ភ្លេង​ស្តេច​ស្រង់); ឬ​លេង​ក្នុង​វេលា​និមន្ត​ភិក្ខុ​សង្ឃ​ស្រង់​ទឹក​ក្នុង​ថ្ងៃ​សង្រ្កាន្ត​ជាដើម​ក៏​ប្រើ​ខ្លះ​ដែរ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា: មហា​ក្សត្រិយ៍​ឬ​សង្ឃ នៅ​ពេល​ត្រូវ​ស្រង់- ទឹក​ដោយ​កម្សាន្ត ក្នុង​កាល​ចូល​ឆ្នាំ ជា​ថ្ងៃ​សង្រ្កាន្ត ហៅ​ថា​ពេល​ស្នាន មាន​ភ្លេង​ឡុងសុង ។ សម័យ​សព្វ​ថ្ងៃ បើ​ចង់​កែខៃ គួរ​ហៅ​ភ្លេង​ស្រង់ ចម្រើន​សិរី មង្គល​អស់​អង្គ ទោះ​ក្សត្រិយ៍​ទោះ​សង្ឃ ប្រសិទ្ធ​សួស្ដី ។

<< Prev   1   2   3   4   5   6   ... 10   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar