Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អាម

Chuon Nath's Khmer-Khmer Dictionary
  1. អាម ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជា​មួយ​នឹង​ពាក្យ ឩម  ថា : ឩមអាម  អាគម​ដែល​មាន​ពាក្យ ឩម ផ្តើម​ជា​មុន : ខ្ញុំ​មិន​ចេះ​ឩមអាម​ស្តោះ​ផ្លុំ​អ្វី​ទេ ចេះ​តែ​ថ្នាំ​កែ​រោគ​តាម​បន្ទាល់ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អាគម​ឩមអាម ព្រះ​ពុទ្ធ​ទ្រង់​ហាម មិន​ឲ្យ​អ្នក​បួស រៀន​សូត្រ​កួច​កាន់ ក្រណាន់​ជ្រុលជ្រួស ភ្លេច​គិត​សីល​ផ្នួស ដើរ​ស្តោះ​ព្រួស​គេ ។
  2. អាម ( និ.និបាតសព្ទ ) [អាម៉ៈ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ពាក្យ​ឆ្លើយ, ឆ្លើយ​ទទួល “ករុណា, កណា, បាទ, ចា៎ស, ចា, ចា៎, អើ...”, ដូច​ជា អាម ភន្តេ !  ករុណា ទាន​ប្រោស ! (សម្រាប់​ប្រើ​តែ​ខាង សំ. និង បា.) ។
  3. អាមក ( គុ.គុនសព្ទ ) [--ម៉ៈកៈ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឬ​ជា អាម ក៏​មាន) ឆៅ; ស្រស់ ។
    - អាមក​និវាប, --និវាបៈ (--វាប ឬ --វាប៉ៈ) ឬ - អាមក​សាក, --សាកៈ បន្លែ​ឬ​អន្លក់​ស្រស់, ឆៅ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាកៈ ផង) ។
    - អាមក​បាត្រ បាត្រ​ឆៅ (បាត្រ​ដី​ដែល​មិន​ទាន់​បាន​ដុត) ។
    - អាមក​ភត្ត បាយ​ឆៅ ។
    - អាមក​ភោជន ភោជន​ឆៅ ។
    - អាមក​ភោជី អ្នក​ដែល​ចូល​ចិត្ត​បរិភោគ​អន្លក់​ឆៅ; សត្វ​តិរច្ឆាន (មនុស្ស​ស្រី​ឬ​សត្វ​តិរច្ឆាន​ញី​ជា អាមក​ភោជិនី) ។
    - អាមក​សុសាន ឬ
    - --ស្មសាន ស្មសាន​សម្រាប់​ចោល​អសុភ​ស្រស់, ស្មសាន​ដែល​តម្កល់​ឬ​កប់​ខ្មោច​ស្រស់ ។
    - អាមក​សូប សម្ល​ឆៅ ។ល។
  4. អាមក--
    (មើល​ក្នុង​ពាក្យ អាមក) ។
  5. អាមណាម ( កិ.កិរិយាសព្ទ )
    ដរធរ, រាល​ដាល​ឬ​ដាល​រាល; ប្រែ​ក្លាយ​ជា; ឆ្លង​ពី​មួយ​ដាល​រាល​ទៅ​រក​មួយ : ធ្វើ​យ៉ាង​ហ្នឹង​នាំ​ឲ្យ​អាមណាម​ដល់​គេ​ផង; អាមណាម​ទៅ​ជា​គ្រុន ។ ប្រើ​ជា គុ. ក៏​បាន :
    - ជំងឺ​អាមណាម ជំងឺ​ដរធរ ។
  6. អាមន្តន ( ន.នាមសព្ទ ) [--ម៉ន់-តៈន៉ៈ ] or អាមន្តនៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អាមន្តន; អាមន្រ្តណ) ការ​ហៅ​រក; ការ​អញ្ជើញ, ការ​និមន្ត; ធ្វើ​អាមន្តនៈ ។ អាមន្តន​កថា ពាក្យ​ហៅ​រក; ពាក្យ​អញ្ជើញ ឬ​ពាក្យ​និមន្ត ។
    - អាមន្តន​កិច្ច កិច្ច​និមន្ត​ឬ​អញ្ជើញ ។
    - អាមន្តន​បណ្ណ ឬ --បត្រ សំបុត្រ​អញ្ជើញ, សំបុត្រ​អញ្ជើញ​ភ្ញៀវ, សំបុត្រ​និមន្ត ។
    - អាមន្តន​ភាព ដំណើរ​អញ្ជើញ​ឬ​និមន្ត ។ល។
  7. អាមន្តន --
    (មើល​ក្នុង​ពាក្យ អាមន្តន) ។
  8. អាមយ ( ន.នាមសព្ទ ) [--ម៉ៈយ៉ៈ ] or អាម័យ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (អាមយ) រោគ, អាពាធ, ព្យាធិ, ជំងឺ : ថ្នាំ​រម្ងាប់​អាម័យ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ខ្លួន​អ្នក​សព្វ​ថ្ងៃ ពុំ​មាន​អាម័យ ទេ​ឬ​យ៉ាង​ណា ? ប្រសិន​បើ​មាន គួរ​ថែ​រក្សា ឆាប់​ៗ​រួសរ៉ា ទើប​បាន​ស្រួល​ខ្លួន ។ ព. ផ្ទ. អនាមយ ឬ អនាម័យ; អរោគ, អារោគ្យ ។
    - អាមយ​ភាព ភាព​នៃ​ជំងឺ; ដំណើរ​មាន​ជំងឺ, ការ​ខ្វះ​សុខ​ភាព ។
  9. អាមវាត ( ន.នាមសព្ទ ) [--ម៉ៈ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (< អាម “ឆៅ” + វាត “ខ្យល់”) ខ្យល់​ដែល​បណ្ដាល​ឲ្យ​ហើម​ពោះ, ខ្យល់​ហើម​ពោះ; រោគ​ហើម​ពោះ (បណ្តាល​អំពី​ការ​បរិភោគ​អាហារ​ឆៅ​ឬ​ព្រោះ​អាហារ​មិន​រលួយ) ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា អាមវាតោ, អាមវាតា តាម​ចំនួន​កាព្យ​ក៏​បាន) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រាប់​ពី​ការ​រក្សា​ខ្លួន​ថា : រី​អាមវាត ជា​រោគាពាធ ហើម​ពោះ​ច្រអឹង កើត​ពី​បរិភាគ អាហារ​រឹង​ៗ ដែល​ពុំ​អាច​នឹង រលាយ​ឆាប់​បាន ។ ពុំនោះ​កើត​ព្រោះ អាហារ​ស្រស់​ៗ ឆៅ​ទាំង​ប៉ុន្មាន ដែល​ក្រ-រលាយ ក៏​សឹង​តែ​មាន អ្នក​ថែទាំ​ប្រាណ ត្រូវ​ស្ទាបស្ទង់​មើល ។ល។
  10. អាមសូល ( ន.នាមសព្ទ ) [--ម៉ៈ-- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (< អាម “ឆៅ” + សូល “ការ​ចាក់​ដោត”; អាមឝូល) ជំងឺ​ចុក​សៀត​ពោះ, ជំងឺ​ចុក​ពោះ (បណ្តាល​អំពី​ការ​បរិភោគ​អាហារ​ឆៅ​ជាដើម) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ដាស់តឿន​ឲ្យ​ស្គាល់​អាម័យ​និង​អានាម័យ : អាមសូល​ជា​រោគ​ចុក​សៀត​ពោះ កើត​ព្រោះ​អាហារ​ស្រស់​ឆៅ​ៗ គួរ​ស្ទាបស្ទង់​មើល​កុំ​សៅដៅ ជួន​មេ​រោគ​នៅ​នោះ​ក៏​មាន ។ ចាស់​ថា​ថ្នម​ខ្លួន​ស្ងួន​ចំណី ថ្នម​ស្រី​កុំ​ប្រើ​ការ​ឈ្លានពាន​អាម័យ​ត្រូវ​ចៀស​កុំ​ឲ្យ​មាន ទោះ​ឃ្លាន​ត្រូវ​មើល​សិន​សឹម​ស៊ី ។ ត្រូវ​តែ​ឲ្យ​មាន​អនាម័យ រាល់​យប់​រាល់​ថ្ងៃ​ត្រូវ​សម្ភី រក្សា​ខ្លួន​ប្រាណ​ជន្ម​ជីវី ដ្បិត​ស្លាប់​ព្រោះ​ស៊ី​ក៏​សឹង​មាន ។

1   2   3   Next >>

Headley's Khmer-English Dictionary
  1. អាម [ʔaam]   - detail »
  2. អាម ( i ) [ʔaam]   - detail »
    polite response particle in Sanskrit and Pali
  3. អាមក ( adj ) [ʔaameaʔkaʔ]   - detail »
    to be unripe, green, fresh; uncooked
  4. អាមណាម ( v ) [ʔaam - naam]   - detail »
    to spread out; to contaminate.
  5. អាមណាម ( adj ) [ʔaam - naam]   - detail »
    to be transmitted, passed on, epidemic, contagious
  6. អាមណាម ( adj ) [ʔaam - naam]   - detail »
    to be very weak / decrepit
  7. អាមន្តនៈ ( n ) [ʔaamɑntaʔnaʔ]   - detail »
    invitation, hospitality, friendly relations
  8. អាមយ ( n ) [ʔaamaʔyaʔ]   - detail »
    illness, disease
  9. អាមវាត ( n ) [ʔaamaʔviet]   - detail »
    gas that causes stomach-ache; colic, stomach-ache
  10. អាមសូល ( n ) [ʔaamaʔsool]   - detail »
    stomach-ache

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar