Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អ្នក

Chuon Nath's Khmer-Khmer Dictionary
  1. អ្នក ( បុ. ស.បុរិសសព្ទនាម ) [នាក់ ]
    (ពាក្យ​ខ្មែរ​បុរាណ​ព្រេង​ព្រឹទ្ធ​សព្វ​ថ្ងៃ​នេះ​ប្រើ​ជា​អញ្ញត្រ​សព្ទ) ពាក្យ​ប្រើ​ជា​ជំនួស​ឈ្មោះ​បុគ្គល​ដែល​ត្រូវ​និយាយ​ទៅ​រក​ក្នុង​ទី​ចំពោះ​មុខ សម្រាប់​ប្រជា​ពលរដ្ឋ​ហៅ​គ្នា​ដោយ​សេចក្ដី​គួរ​សម មិន​ចេញ​ឈ្មោះ​បុគ្គល​នោះ (ប្រើ​បាន​ទាំង​បុរស​ទាំង​ស្ត្រី) : អ្នក​អញ្ជើញ​ទៅ​ណា ? អញ្ជើញ​អ្នក​ចូល​អង្គុយ​លេង​សិន ! អ្នក​ស្រី​សុខ​សប្បាយ​ទេ​ឬ ? ។ សាធារណ​ជន​ហៅ​បង​ថ្លៃ​ក៏​ប្រើ​ពាក្យ អ្នក ដែរ ។ ប្រើ​ជា​ពាក្យ​នាំ​មុខ​ឈ្មោះ​បុគ្គល​ក៏​បាន : អ្នក​ទេព, អ្នក​នន្ទ, អ្នក​ចន្ទ, អ្នក​សុខ ។ ទំនៀម​សាធារណ​ជន​ខ្មែរ​ក្នុង​សម័យ​ពី​ដើម មុន​សម័យ​បច្ចុប្បន្ន​នេះ, បើ​បុរស​ណា​បាន​បួស​ជា​ភិក្ខុ​ហើយ​សឹក​មក ត្រូវ​ហៅ អ្នក (អ្នក​សោម, អ្នក​សម); បើ​បាន​បួស​ជា​សាមណេរ​ហើយ​សឹក​មក​ត្រូវ​ហៅ ជី (ជី​មាស, ជី​មិត្រ); បើ​មិន​បាន​បួស​សោះ​ទេ ត្រូវ​ហៅ ចៅ (ចៅ​ប្រាក់ ចៅ​មាស); បើ​នៅ​ជំទង់​ឬ​កំលោះ​ហៅ អា ។ ដោយ​ហេតុ​នេះ ទើប​មាន​ពាក្យ​ចាស់​ទុំ​ខ្លះ​និយាយ​បង្អាប់​គ្នា​ថា បួស​ឲ្យ​តែ​ព្រះ​ពុទ្ធ​ឲ្យ​ងារ គឺ​បួស​ហើយ​សឹក​មក​គ្មាន​ចេះ​អ្វី បួស​យក​តែ​ងារ អ្នក ឬ ជី ប៉ុណ្ណោះ ។
  2. អ្នក ( ន.នាមសព្ទ ) [នាក់]
    (ជា​អញ្ញត្រ​សព្ទ) បុគ្គល, ជន, មនុស្ស ។ ពាក្យ​សម្រាប់​នាំ​មុខ​សព្ទ​ដទៃ, ប្រើ​បាន​តាម​គួរ​ដល់​ការ​ប្រកប, ដូច​គ្នា
    - អ្នក​ការ ឬ - អ្នក​កាន់​ការ, អ្នក​ធ្វើ​ការ បុគ្គល​ដែល​ធ្វើ​ការ​ឬ​ដែល​កាន់​ការ ។
    - អ្នក​កីឡា បុគ្គល​ដែល​លេង​ល្បែង​កម្សាន្ត​ចិត្ត ។ ព. ស. ស. ជន​អ្នក​លេង​ល្បែង​មាន​ប្រយោជន៍​តាម​សម័យ​និយម។
    - អ្នក​ក្រ ជន​ដែល​ក្រ​ទ្រព្យ។
    - អ្នក​ក្រុង ជន​ដែល​នៅ​ក្នុង​ក្រុង។
    - អ្នក​ក្លាហាន បុគ្គល​ក្លាហាន។
    - អ្នក​ខ្លាច ជន​ដែល​ខ្លាច ។
    - អ្នក​ខ្លៅ បុគ្គល​ខ្លៅ ។
    - អ្នក​ខ្លះ ជន​ខ្លះ។
    - អ្នក​គ្រួ ជន​ដែល​ចម្អិន​ភោជនាហារ (អារាលិក ឬ អាឡារិក)។
    - អ្នក​ចេះ បុគ្គល​មាន​ចំណេះ។
    - អ្នក​ចោទ បុគ្គល​ដែល​ចោទ​ប្រកាន់​ឬ​ដែល​ដាក់​ចំណោទ។
    - អ្នក​ចម្ការ មនុស្ស​ដែល​ធ្វើ​ចម្ការ។
    - អ្នក​ឆ្លើយ ជន​អ្នក​ឆ្លើយ ។
    - អ្នក​ជា ភុជិស្ស​ជន។
    - អ្នក​ជំនួញ ជន​ដែល​ធ្វើ​ជំនួញ។
    - អ្នក​ឈ្លប បុគ្គល​ដែល​ឈ្លប។ អ្នក​ដឹង ជន​ដែល​ដឹង។
    - អ្នក​តូច បុគ្គល​ដែល​តូច​ជាង​គេ។
    - អ្នក​ទាប បុគ្គល​ដែល​ទាប​ថោក។
    - អ្នក​ទេសន៍ បព្វជិត​ដែល​ចេះ​ទេសន៍ (ធម្ម​កថិក)។
    - អ្នក​ធំ បុគ្គល​ជា​ធំ (ឥស្សរ​ជន)។
    - អ្នក​បួស ជន​ដែល​បួស (បព្វជិត)។
    - អ្នក​ប្រាជ្ញ បុគ្គល​ដែល​មាន​ប្រាជ្ញា​ស្គាល់​ខុស​ត្រូវ។
    - អ្នក​ផ្សារ ជន​ដែល​មាន​ផ្ទះ​លំនៅ​ក្នុង​ប្រជុំ​ផ្សារ ឬ​ដែល​លក់​ទំនិញ​ក្នុង​ផ្សារ។
    - អ្នក​ព្រៃ ជន​ដែល​នៅ​ក្នុង​ស្រុក​ព្រៃ។
    - អ្នក​ភ្លេង មនុស្ស​ដែល​ចេះ​ភ្លេង​ឬ​ដែល​លេង​ភ្លេង។
    - អ្នក​មាន អ្នក​ដែល​មាន​ទ្រព្យ​ច្រើន។
    - អ្នក​មុខ​អ្នក​ការ ជន​ដែល​មាន​មុខ​មាន​ឈ្មោះ​និង​ជន​ដែល​មាន​មុខ​ការ​ឬ​ដែល​ជា​ប្រមុខ​ក្នុង​កិច្ច​ការ។
    - អ្នក​រក ជន​ដែល​រក; ជន​ដែល​ខំ​ប្រឹង​ធ្វើ​ការ​រក​ស៊ី។
    - អ្នក​រាជការ មនុស្ស​ដែល​ធ្វើ​រាជការ។
    - អ្នក​រៀន ជន​ដែល​កំពុង​រៀន, សិស្ស​រៀន។
    - អ្នក​លេង ជន​ដែល​លេង​ល្បែង; ជន​ដែល​ប្រព្រឹត្ត​តែ​ខាង​ការ​លេង... (មាន​ច្រើន​ប្រភេទ)។
    - អ្នក​ស៊ើប ជន​ដែល​ស៊ើប​ការណ៍។
    - អ្នក​ស្រុក ជន​ដែល​នៅ​ក្នុង​ស្រុក; ប្រជុំ​ជន​ឬ​ពួក​ជន​ក្នុង​ស្រុក​នីមួយ​ៗ ។
    - អ្នក​ស្រែ ជន​ដែល​ធ្វើ​ស្រែ។
    - អ្នក​អស់​ហ្នឹង ជន​អស់​ហ្នឹង។
    - អ្នក​ឧកញ៉ា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧកញ៉ា) ។ល។
  3. អ្នក--
    (មើល​ក្នុង​ពាក្យ អ្នក ២ ន.) ។
  4. អ្នកកន្ដៀត ( ន.នាមសព្ទ ) [នាក់--]
    ជន​ឯ​ទៀត​ក្រៅ​ពី​ញាតិ​គឺ​ជន​ដែល​មិន​មែន​ជា​សាច់​ញាតិ (អញ្ញាតក​ជន) : គាត់​នឹង​ខ្ញុំ​ជា​អ្នក​កន្តៀត​ទេ ប៉ុន្តែ​រាប់​អាន​គ្នា​ទុក​ស្មើ​ញាតិ។ ព. ផ្ទ. ញាតិ, សាច់​ញាតិ, បង​ប្អួន។
  5. អ្នកងារ ( ន.នាមសព្ទ ) [នាក់--]
    អ្នក​ធ្វើ​ការ​ងារ​មាន​កម្រិត​តាម​រាជប្បញ្ញតិ្ត គឺ​ជន​ដែល​ត្រូវ​ទោស​របឹប​ជាដើម​ហើយ​ធ្លាក់​ខ្លួន​ទៅ​ជា​មនុស្ស​ថ្នាក់​ទី ៤ (សូទ្រៈ) ជាប់​ជា​ពូជ​វង្ស​ត​រៀង​ទៅ​ឬ​ជន​ដែល​កើត​ក្នុង​ពូជ​វង្ស​នោះ : ពួក​អ្នក​ងារ, ពូជ​អ្នក​ងារ (មាន​ច្រើន​ពួក​ច្រើន​ពូជ) ។ ព. ផ្ទ. ព្រៃ​ងារ (វេស្សៈ​ឬ​វៃស្យៈ) ។ ក្នុង​កម្ពុជ​រដ្ឋ លើកលែង​មិន​ឲ្យ​មាន​អ្នក​ងារ​ពី​ក្នុង​ឆ្នាំ​រោង​ចត្វាស័ក ព. ស. ២៤៣៦ គ. ស. ១៨៩២; តាំង​ពី​នោះ​មក ពាក្យ​ថា អ្នក​ងារ ថា ព្រៃ​ងារ ក៏​បាត់​បន្តិច​ម្តង​ៗ ដរាប​មក​ដល់​សម័យ​បច្ចុប្បន្ន​នេះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វណ្ណ ឬ វណ្ណៈ ២ ន. ផង) ។
  6. អ្នកដូន ( ន.នាមសព្ទ ) [នាក់-- ]
    អ្នក​ជីដូន, អ្នក​យាយ។ ពាក្យ​សម្រាប់​ហៅ​ភូត​បិសាច​ស្រី ឬ​ទេព្រ័ក្ស​ស្រី, យាយ​ទែព ដែល​មាន​ខ្ទម​ឬ​រោង​អាស្រម​ជា​លំនៅ, ជា​គូ​គ្នា​នឹង អ្នក​តា, ច្រើន​និយាយ​ថា អ្នក​តា​អ្នក​ដូន ។
  7. អ្នកតា ( ន.នាមសព្ទ ) [នាក់-- ]
    អ្នក​ជីតា ។ ពាក្យ​សម្រាប់​ហៅ​ភូត​បិសាច​ប្រុស ឬ​ទេពារ័ក្ស​ប្រុស​ដែល​មាន​ខ្ទម​ឬ​រោង​អាស្រម​ជា​លំនៅ​ឬ​ឥត​លំនៅ​យ៉ាង​នោះ​ក៏​មាន : ខ្ទម​អ្នកតា, បន់​អ្នក​តា ។
    - ឡើង​អ្នក​តា ប្រជុំ​គ្នា​ធ្វើ​សក្ការៈ​ចំពោះ​អ្នក​តា​ដើម្បី​គំនាប់​អ្នក​តា​ឬ​សុំ​ទឹក​ភ្លៀង​អ្នក​តា​ជាដើម ។
    - អ្នក​តា​ចាស់​ស្រុក អ្នក​តា​សម្រាប់​ស្រុក​ជា​យូរ​អង្វែង​មក​ហើយ ។
  8. អ្នកបាទ ( ន.នាមសព្ទ ) [នាក់-បាត]
    អ្នក​ដែល​ជា​ខ្ញុំ​បម្រើ​ជិត​បាទា ។ ពាក្យ​ហៅ​ដោយ​ទ្រគោះ​មើល​ងាយ​ជា​ជំនួស​ពាក្យ គាត់ (ចំពោះ​តែ​មនុស្ស​ប្រុស) : ចុះ​អ្នក​បាទ​នេះ​មក​ពី​ណា ?; អ្នក​បាទ​ឯង​អស់​នេះ​ព្រើល​ៗ​ណាស់ !
  9. អ្នកបុណ្យ ( ន.នាមសព្ទ ) [នាក់-បុន]
    អ្នក​មាន​បុណ្យ​សំណាង​អស្ចារ្យ : កើត​មាន​អ្នក​បុណ្យ (ចំពោះ​តែ​មនុស្ស​ដែល​កើត​ក្នុង​ត្រកូល​សាមញ្ញ ឬ​អ្នក​ដែល​គេ​សម្គាល់​ថា​ជា​មនុស្ស​សាមញ្ញ​ដូច​ជា បក្សី​ចាំ​ក្រុង, ពញាក្រែក, ដំបង​គ្រញូង, ពញារោង  ជាដើម (មាន​និយាយ​ក្នុងព្រះ​រាជ​ពង្សាវតារ​កម្ពុជ​រដ្ឋ); បើ​អ្នក​ដែល​មាន​បុណ្យ​ច្បាស់លាស់​អាច​ឲ្យ​គេ​ស្គាល់​បាន​រាល់​គ្នា​នោះ​ហៅ​ថា អ្នក​មាន​បុណ្យ ) ។
  10. អ្នកផង ( ន.នាមសព្ទ ) [នាក់-- ]
    មហា​ជន, អ្នក​ទាំងពួង, ជន​ទាំងពួង, គេ​រាល់​គ្នា : ធ្វើ​អ្វី​ៗ​ត្រូវ​ពិនិត្យ​ពិច័យ កុំ​ឲ្យ​អ្នក​ផង​គេ​សើច ឬ​គេ​មើល​ងាយ ។

1   2   Next >>

Headley's Khmer-English Dictionary
  1. អ្នក ( pron ) [neak]   - detail »
    you / your (second person, sing.; to equals of both sexes; somewhat less formal than elak; to an older brother or sister-in-law; to a man who has just left the priesthood)
  2. អ្នក ( n ) [neak]   - detail »
    person, one, someone; one who ... (marks an agentive noun; occasionally អ្នក marks the female member of a pair of agentive nouns where the male member is marked by elak e.g. អ្នកគ្រូ `female teacher,' លោកគ្រូ `male teacher'); native of ..., one who is a resident of ... eg. អ្នកភ្នំពេញ . resident of Phnom Penh


Prohok Solutions @2017 : Learn Khmer | Khmer Calendar