Khmer Dictionary: អ
Chuon Nath's Khmer-Khmer Dictionary
-
អករ៍
( ន.នាមសព្ទ ) [អក ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អ < ន “មិន, ពុំ, ឥត” + ករ “ធ្វើ”) អ្នកមិនធ្វើការអ្វី ។ ពាក្យសម្រាប់ហៅស្ត្រីមានអាយុច្រើន ដែលព្រះករុណាជាម្ចាស់ជីវិតទ្រង់ព្រះមេត្តាប្រោសតាំងឲ្យមានយសធំជាង យាយ, ចាស់, ទុំ ទាំងពួង ប៉ុន្តែឥតនឿយដោយធ្វើការអ្វីទេ គ្រាន់តែចូលក្រាបបង្គំគាល់ តាមពេលកំណត់ក្នុងព្រះរាជពិធីទាំងពួងម្តងៗ, ក្រៅពីវេលានោះ គ្រាន់តែនាំក្សត្រីឬចៅចមក្នុងព្រះបរមរាជវាំងទៅមកដោយកិច្ចណាមួយម្តងៗប៉ុណ្ណោះ ។ អករ៍ នេះរមែងជ្រើសរើសយកព្រះស្នំចាស់ៗ ក្នុងរជ្ជកាលមុនៗមកឲ្យធ្វើ ព្រោះជាអ្នកដឹង បែបបទទំនៀមទម្លាប់ច្រើន (សរសេរក្លាយជា អក ក៏មាន) ។ ព្រះបាទសម្តេចព្រះហរិរក្សរាមាឥតស្សរាធិបតី (ព្រះបរមកោដ្ឋ) ទ្រង់ព្រះមេត្តាប្រោសតាំងស្ត្រីទី អករ៍ ៩ នាក់, ទី យាយ ១២ នាក់, ទី ចាស់ ៤ នាក់, ទី ទុំ ៤ នាក់, រួមជា ២៩ នាក់ ។ អករ៍ ៩ នាក់នោះតាំងជាទី លោកព្រះ១, ទី អ្នកព្រះ ៤, ទីអ្នក ៤ គឺទី ១-លោកព្រះអករ៍ចមក្សត្រី (ជាអធិបតី), ២-អ្នកព្រះអករ៍មង្គលក្សត្រី, ៣-អ្នកព្រះអករ៍ជាតីឧត្ដម, ៤-អ្នកព្រះអករ៍ធីតាភិរម្យ, ៥, អ្នកព្រះអករ៍បទុមវង្សា; ៦-អ្នកអករ៍រាជានុពង្ស, ៧-អ្នកអករ៍រាជវង្សឧត្តលា, ៨-អ្នកអករ៍ឯកអគ្គកញ្ញា, ៩-អ្នកអករ៍សុតាជាតី ។ យាយ ១២ នាក់នោះតាំងជាទី លោកអ្នកយាយ ៤, ទី អ្នកយាយ៤, ទី យាយ ៤ គឺ ១-លោកអ្នកយាយស្រីពិលាស, ២-លោកអ្នកយាយឱភាសសួនស័ក្តិ, ៣-លោកអ្នកយាយនារីអន័គ្ឃ, ៤-លោកអ្នកយាយវរលក្ខណ៍អនេក; ៥-អ្នកយាយទេពកោមល, ៦-អ្នកយាយកុសលភិសេក, ៧-អ្នកយាយបវរអតិរេក, ៨-អ្នកយាយឯកអគ្គក្សត្រី; ៩-យាយបុរាណរាជ្យរម្យ, ១០-យាយសមស័ក្តិព្រឹទ្ធ, ១១-យាយព្រេងសុចរិត, ១២-យាយព្រឹទ្ធជរា ។ ទី ចាស់ បួននាក់គឺ ១-ចាស់រាជអមច្ចា, ២-ចាស់បរិវារក្សត្រ, ៣-ចាស់ជាបរិស័ទ, ៤- ចាស់ចាត់បុរី ។ ទី ទុំ ៤ នាក់គឺ ១-ទុំទទួលផ្ចង់, ២-ទុំប្រុងប្រក្រតី, ៣-ទុំគាប់ភក្តី, ៤-ទុំខ្មីបម្រើ ។ ហៅដោយរួបរួមទាំង ៤ ពួកថា អករ៍, យាយ, ចាស់, ទុំ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ឲ្យងាយចាំ) : អករ៍យាយចាស់ទុំ ដែលព្រះបរម- កោដ្ឋក្រត្រិយ៍ក្សាន្ត ទ្រង់ប្រោសប្រទាន ងារទាំងប៉ុន្មាន ដើម្បីឲ្យបាន ទុកជាព្រះកេរ្តិ៍ ។ ក្នុងកាលខាងមុខ គួរជនចាំទុក ឲ្យបានឋិតថេរ កុំឲ្យបាត់សូន្យ គួរកូនចៅខ្មែរ កុំហ៊ានបង្វែរ បំបែរបំបាត់ ។
-
អកអំបុក
( ន.នាមសព្ទ )
ឈ្មោះពិធីមួយប្រភេទ មានការសម្រក់ទៀនលើស្លឹកចេកស្រស់ផ្សងមើលទឹកភ្លៀងក្នុងឆ្នាំភ្នែក បន្ទាប់ឆ្នាំនោះ, បន្ទាប់ពីសម្រក់ទៀនមក នាំគ្នាអកអំបុក, ធ្វើក្នុងវេលាយប់នៃថ្ងៃ ១៥ កើតខែកត្តិក (ហៅ ពិធីសំពះព្រះខែ ក៏បាន) ។ ចំណែកខាងព្រះរាជពិធី ធ្វើក្នុងវេលាយប់នោះដែរ, រួមជាមួយគ្នានឹងព្រះរាជពិធីចុះផែ, ក្នុងវេលារសៀលដល់ល្ងាចមានប្រណាំងទូក, វេលាយប់មានបណ្តែតប្រទីបជ្វាលា, អុជពន្លឺរំសេវផ្សេងៗមានកាំជ្រួចជាដើម... ។ ហៅដោយរួបរួមថា ព្រះរាជពិធីចុះផែ កំណត់ ៣ ថ្ងៃ គឺថ្ងៃ ១៤, ១៥, កើតនិង ថ្ងៃ ១ រោចខែកត្តិក ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ថ្ងៃអកអំបុក ពួកខ្មែរអ្នកស្រុក តែងធ្វើពិធី ហៅអកអំបុក សូមសុខសួស្ដី តាមប្រពៃណី បុរាណព្រេងព្រឹទ្ធ ។
-
អកាល
( គុ.គុនសព្ទ, ន.នាមសព្ទ ) [អៈ-- ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
កាលមិនគួរ, កាលខុសប្រក្រតី; ដែលខុសកាល, ដែលពុំជួកាល : វេលានេះជាអកាល ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ជនទាំងអម្បាល គួរស្គាល់អកាល និងកាលវេលា ដែលគួរប្រព្រឹត្ត ឲ្យបានសមជា មានអ្នកប្រាជ្ញា ស្មារតីរឹងប៉ឹង ។ ព. ផ្ទ. កាល ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈកា-ល៉ៈ, ដូចជា អកាលការី អ្នកទៅមកខុសកាល, អ្នកត្រាច់ខុសកាលវេលា (ស្ត្រីជា អកាលចារិនី) ។
- អកាលចារី អ្នកទៅមកខុសកាល, អ្នកត្រាច់ខុសកាលវេលា (ស្ត្រីជា អកាលចារិនី) ។
- អកាលជាតិ ឬ - អកាលភូត អ្វីៗដែលកើតឬដែលមានខុសកាល (ឥត្ថី អកាលជាតា ឬ អកាលភូតា) ។
- អកាលញ្ញុតា ភាវៈនៃអ្នកមិនស្គាល់កាល, ការមិនស្គាល់កាល ។
- អកាលបុច្ឆា ការសួរខុសកាល ។
- អកាលបុស្ប (--បុស) ផ្កាឈើខុសកាលឬខុសរដូវតាមទម្លាប់ ។
- អកាលផល ផ្លែឈើខុសកាលឬខុសរដូវ ។
- អកាលមរណៈ មរណៈក្នុងកាលមិនសមគួរ, សេចក្ដីស្លាប់មិនត្រូវតាមកាលធម្មតា គឺស្លាប់ដោយអំណាចឧបច្ឆេទកកម្មចូលមកផ្តាច់ផ្តិលជីវិត ។
- អកាលមេឃ មេឃដែលបង្អុរភ្លៀងខុសកាល, ភ្លៀងពុំជួកាល ។
- អកាលវាទី អ្នកនិយាយស្ដីខុសកាល គឺកាលដែលមិនគួរនិយាយស្ដីក៏និយាយស្ដីសេចក្ដីដែរ (ស្ត្រីជា អកាលវាទិនី) ។
- អកាលសន្ទនា សន្ទនាខុសកាល, ការនិយាយប្រាស្រ័យខុសកាល ។ល។
-
អកិរិយវាទ
( ន.នាមសព្ទ ) [អៈកិរ៉ិយ៉ៈវាត ] ( បា.បាលី ( បាលីភាសា ) )
ការពោលពាក្យថាបុណ្យបាបដែលធ្វើមិនមែនហៅថាធ្វើទេ គឺថាធ្វើបុណ្យធ្វើបាបមិនមែនបានបុណ្យបានបាបទេ, សម្ដីបដិសេធបុណ្យបាបថាធ្វើទៅឥតអំពើ; អ្នកមិនជឿបុណ្យបាប។ ព. ផ្ទ . កិរិយវាទ ។
-
អកិរិយវាទិនី
(មើលក្នុងពាក្យ អកិរិយវាទី) ។
-
អកិរិយវាទី
( ន.នាមសព្ទ ) [អៈកិរ៉ិយ៉ៈ-- ] ( បា.បាលី ( បាលីភាសា ) )
អ្នកប្រកាន់និយាយបដិសេធបុណ្យបាបថាធ្វើទៅឥតអំពើ, អ្នកប្រកាន់មិនជឿបុណ្យបាប (បើស្ត្រីជា អកិរិយវាទិនី) ។ ព. ផ្ទ. កិរិយវាទី, កិរិយវាទិនី ។
-
អកុសល
( ន.នាមសព្ទ ) [អៈកុ-សល់ ] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អកុឝល) សេចក្ដីអាក្រក់, បាប, អពមង្គល :
- អកុសលតាមមកផ្តល់ គឺបាបតាមមកផ្តល់, បាបចេញមុខឲ្យផល ។ គុ. អាក្រក់, ដែលជាបាប; ដែលមិនឈ្លាស : អំពើអកុសល ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រីអកុសល ជាកម្មតែងផ្តល់ ក្តីទុក្ខលំបាក ឲ្យដល់អ្នកធ្វើ មិនឈប់មិនស្រាក កម្មនោះស្រកាក គួរជនផងខ្លាច ។ ផ្ទុយពីកុសល ដែលតែងតែផ្តល់ ក្តីសុខមិនកាច កម្មនេះល្អលន់ ជាបុណ្យអង់អាច បានជាអ្នកប្រាជ្ញ ពេញចិត្តចង់ធ្វើ ។ ជនជឿផលកម្ម មានស្មារតីចាំ ប្រព្រឹត្តអំពើ កុសលកល្យាណ ក្សេមក្សាន្តឥតបើ មានមោះហ្មងលើ មនោទ្វារឡើយ ។ ព. ផ្ទ. កុសល ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈកុសៈល៉ៈ, ដូចជា អកុសលកម្ម កម្មអាក្រក់ ។
- អកុសលកម្មបថ (--ក័ម-ម៉ៈបត់) គន្លងនៃអំពើអាក្រក់ (ផ្លូវបាប, ផ្លូវទុច្ចរិត មាន ១០ យ៉ាងគឺ កាយទុច្ចរិត ៣, វិចីទុច្ចរិត ៤, មនោទុច្ចរិត៣) ។
- អកុសលកិរិយា កិរិយាអាក្រក់ ។
- អកុសលចរិយា ចរិយាអាក្រក់ ។
- អកុសលចិត្ត ចិត្តជាអកុសល, ចិត្តបាប ។
- អកុសលចេតនា (--តៈន៉ា) ការតាំងចិត្តជាបាប, គំនិតបាប; គំនិតអាក្រក់ ។
- អកុសលចេតសិក (--តៈសិក) ចេតសិកជាអកុសល (ក្នុងព្រះអភិធម្មថាមាន ១៤ យ៉ាង) ។
- អកុសលធម៌ ធម៌ជាអកុសល ។
- អកុសលធាតុ (ធាត) ធាតុជាអកុសលគឺនុយបាបឬចំណីបាប ។
- អកុសលមូល ឫសគល់ឬទីតាំងនៃអកុសល (មាន ៣ យ៉ាងគឺ លោភៈ, ទោសៈ, មោហៈ) ។
- អកុសលលាភ ការបានបាប ។
- អកុសលវិតក្ក ការត្រិះរិះទៅរកអំពើអាក្រក់, តម្រិះអាក្រក់ ។
- អកុសលវិបាក ស្នាមគំនូសចិត្តជាអកុសល, គំនូសបាប; ផលបាប ។ល។
-
អកុសល--
(មើលក្នុងពាក្យ អកុសល) ។
-
អក្ក
( ន.នាមសព្ទ ) [អ័ក-កៈ ] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អក៌) ព្រះអាទិត្យ ។
- អក្កពន្ធុ (--ព័ន-ធុ) សុរិយគោត្រឬសុរិយពន្ធុ ។
- អក្កមណ្ឌល សុរិយមណ្ឌល ។
- អក្កមាលា សុរិយមាលា ។
- អក្ករង្សី រស្មីព្រះអាទិត្យ ។ល។
-
អក្កោសន
( ន.នាមសព្ទ ) [អ័ក-កោ-សៈ ន៉ៈ ] or #NAME? ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អក្កោសន; អាក្រោឝន) ការជេរ, ពាក្យជេរ, ជំនេរ (ប្រើជា អក្កោសនា ក៏បាន) ។
- អក្កោសនការណ៍ ឬ --ហេតុ ហេតុឬដំណើរនៃការជេរ ។
- អក្កោសនភាព ភាវៈជេរ, ដំណើរជេរគ្នា ។
- អក្កោសនាការ (បា. អក្កោសន + អាការ) អាការជេរ, អាការនៃជំនេរ ។ល។
<< Prev 1 2 3 4 5 6 ... 20 Next >>