Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អ

Chuon Nath's Khmer-Khmer Dictionary
  1. អក្កោសន-- or អក្កោសនា, អក្កោសនា--
    (មើល​ក្នុង​ពាក្យ អក្កោសន ឬ --នៈ) ។
  2. អក្កោសវត្ថុ ( ន.នាមសព្ទ ) [អ័ក-កោ-សៈវ័ត-ថុ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អាក្រោឝ + វស្តុ) វត្ថុ​នៃ​ការ​ជេរ​ឬ​វត្ថុ​ជា​គ្រឿង​ជេរ គឺ​ពាក្យ​ជេរ​ប្រដូច​ថា អា​សត្វ !, អា​ក្របី !; អា​ឆ្កែ !, អា​ជ្រូក !, អា​នរក !, អា​ប្រេត ! ជាដើម ។
  3. អក្ខណៈ ( ន.នាមសព្ទ ) [អ័ក-ខៈណៈ] or អក្សណៈ (អ័ក-ក្សៈណៈ)   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អក្ខណ; អក្សណ) ស្របក់, កាល​ឬ​វេលា​ដែល​មិន​មែន​ជា​ឱកាស, ដែល​ឃ្វាង​ចាក​ប្រយោជន៍, ដែល​មិន​សម​ប្រកប; វេលា​មិន​ល្អ; ពេល​ប្រទះ​លើ​គ្រោះ​កាច : ប្រទះ​លើ​អក្ខណៈ, មនុស្ស​មិន​ស្គាល់​អក្ខណៈ ។ ព. ផ្ទ. ខណៈ ឬ ក្សណៈ ។
  4. អក្ខទស្ស ( ន.នាមសព្ទ ) [អ័ក-ខៈទស់] or អក្ខ​បាដក (--ប៉ាដៈកៈ ឬក៏ --ដក់)   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អក្សទឝ៌ក ឬ អក្សបាដក) អ្នក​ពិភាក្សា​ក្តី, អ្នក​ជំនុំ​ក្តី, ចៅក្រម ។
    - អក្ខទស្សដ្ឋាន (អ័ក-ខៈទ័ស-ស័ត-ឋាន) ទី​ជំនុំ​ក្តី, សាលា​ជំនុំ ។
  5. អក្ខទេវិនី or អក្សទេវិនី
    (មើល​ក្នុង​ពាក្យ អក្ខទេវី) ។
  6. អក្ខទេវី ( ន.នាមសព្ទ ) [អ័ក-ខៈ--] or អក្ស​ទេវិន (អ័ក-ក្សៈទេ-វិន)   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អក្សទេវិន៑) អ្នក​លេង​ល្បែង​ចេញ​កូន​ដើរ​តាម​ក្រឡា មាន​ល្បែង​បាស្កា​និង​ចត្រង្គ​ជាដើម; អ្នក​លេង​ល្បែង​ភ្នាល់​ឬ​ល្បែង​ស៊ី​សង​ផ្សេង​ៗ (ជូត​ការ ឬ ជូត​ការី); បើ​ស្ត្រី​ជា អក្ខទេវិនី ឬ អក្សទេវិនី (ហៅ អក្ខធូត ក៏​បាន; បើ​ស្ត្រី​ជា អក្ខធុត្តី ឬ –ធូតី) ។
  7. អក្ខធុត្តី or អក្ខធូតី
    (មើល​ក្នុង​ពាក្យ អក្ខធូត និង អក្ខទេវី) ។
  8. អក្ខធូត ( ន.នាមសព្ទ ) [អ័ក-ខៈ--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អក្ខធុត្ត; អក្សធូត៌) អក្ខទេវី ឬ ជូតការ, ជូតការី (បើ​ស្ត្រី​ជា អក្ខធូតី ឬ --ធុត្តី) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ព្រះ​ពុទ្ធ​ត្រាស់​ថា អក្ខធូតា ទោះ​ប្រុស​ទោះ​ស្រី រែង​តែង​លង់​ខ្លួន ផ្ទួន​ដោយ​ទុក្ខ​ភ័យ វិនាស​ហិនហៃ ចង្រៃ​រួប​រឹត ។ គួរ​សាធុ​ជន តាំង​ចិត្ត​ឲ្យ​ឆ្ងន់ ក្រាស់​ដោយ​ការ​គិត ឲ្យ​ស្គាល់​រាក់​ជ្រៅ ក្នុង​មួយ​ជីវិត ជន​ស្លាប់​គំនិត រមែង​រង​ទុក្ខ ។  ឬ​មួយ​បែប​ទៀត​ថា : រី​ធូត​មាន​បី មួយ​អ្នក​លេង​ស្រី មួយ​អ្នក​លេង​ស្រា មួយ​អ្នក​ប្រព្រឹត្ត អំពើ​ពាលា លេង​ស៊ី​សង​គ្នា ហៅ​អក្ខធូត ។
  9. អក្ខន្តី ( ន.នាមសព្ទ ) [អ័ក-ខ័ន-តី] or អក្សាន្តី (អ័ក-ក្សាន-តី)   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អក្ខន្តិ; អក្សាន្តិ) ការ​មិន​អត់​ទ្រាំ, ដំណើរ​អត់​ធន់​ពុំ​បាន; ដំណើរ​ទប់​កំហឹង​ពុំ​ឈ្នះ ឬ​ដំណើរ​អត់​ខឹង​ពុំ​បាន : កើត​ក្តី​បង់​ទ្រព្យ​ព្រោះ​អក្ខន្តី (ប្រើ​ជា អក្ខមា ឬ អក្សមា ក៏​បាន) ។ ព. ផ្ទ. ខន្តី, ខមា ។
  10. អក្ខបាដ ( ន.នាមសព្ទ ) [អ័ក-ខៈបាត]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អក្សបាដ) ទី​សម្រាប់​លេង​ល្បែង​ដាល់​ឬ​ចំបាប់​ជាដើម; ទី​កីឡា ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar