Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អ

Chuon Nath's Khmer-Khmer Dictionary
  1. អក្ខបាដក
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អក្ខទស្ស) ។
  2. អក្ខមា ( ន.នាមសព្ទ ) [អ័ក-ខៈម៉ា ] or អក្សមា   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    អក្ខន្តី ឬ អក្សាន្តី; ដំណើរ​មិន​ព្រម​អត់​ទោស​ឲ្យ ។ ព. ផ្ទ. ខមា ។
  3. អក្ខរ ( ន.នាមសព្ទ ) [អូក-ខៈរ៉ៈ ] or អក្ខរៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អក្ខរ; អក្សរ) ស្នាម​គំនូស​មាន​តួ​រាង​ផ្សេង​ៗ​សម្រាប់​ប្រើ​សរសេរ​កត់​ពាក្យ​សម្ដី​និង​សេចក្ដី​ទាំងពួង ប្រើ​មិន​ចេះ​អស់ (អក្សរ) ចែក​ជា​ពីរ​ពួក​គឺ ស្រៈ និង ព្យញ្ជនៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្យញ្ជនៈ និង ស្រៈ ផង) ។
    - ចំ​អក្ខរៈ ត្រូវ​តាម​ខ្យល់​អក្សរ​មិន​ល្អៀង ។ ព. ប្រ. ត្រូវ​ត្រង់​មិន​ល្អៀង (ព. សា.) ។
    - ពេញ​អក្ខរៈ ពេញ​ទ្រពង​មាត់, ពេញ​ចំហ (ប្រើ​ចំពោះ​តែ​សម្ដី) : និយាយ​ពេញ​អក្ខរៈ ។
    - អក្ខរ​ក្រម ឬ - អក្សរ​ក្រម (--ក្រំ) លំដាប់​អក្សរ ។
    - អក្ខរ​ជននី (--ជនៈ--), --តូលិកា ឬ --លេខនី (--ខៈ --) ប៉ាកកៃ​ឬ​ស្លាប​ប៉ាកកា ។
    - អក្ខរ​ជីវក ឬ --ជីវកៈ (--វក់ ឬ --វៈកៈ) ស្មេរ, ស្មៀន (លិបិការ, លេខកៈ); អ្នក​តែង​សេចក្ដី (បើ​ស្ត្រី​ជា អក្ខរ​ជីវិកា) ។
    - អក្ខរ​ប័ដ ឬ --បដ្ត ដំបារ​ប្រាក់​ជាដើម​ដែល​សរសេរ​ឬ​ឆ្លាក់​អក្សរ ។
    - អក្ខរប្បយោគ (អ័ក-ខៈរុ័ប-ប៉ៈយោក) ឬ អក្សរ​ប្រយោគ អក្សរ​ផ្ញើ​ជើង​ឬ​អក្សរ​គ្រវាត់ ។
    - អក្ខរ​មុខ អ្នក​រៀន​អក្សរ ។
    - អក្ខរ​វិទូ អ្នក​ចេះ​អក្សរ​ហ្មត់ចត់, អ្នក​ចេះ​អក្សរ​សាស្រ្ត (ស្ត្រី​ក៏​ជា អក្ខរ​វិទូ ដូច​គ្នា) ។
    - អក្ខរ​វិធី បែប​វេយ្យាករណ៍​និយាយ​អំពី​អក្ខរៈ ។
    - អក្ខរ​វិន្យាស (--វិន-យាស) ប្រជុំ​អក្ខរ; អក្ខរៈ​ដែល​រៀង​តាម​លំដាប់; អក្ខរានុក្រម; លិខិត, សំបុត្រ, ចុតហ្មាយ ។
    - អក្ខរ​វិបត្តិ ការ​ឃ្លៀងឃ្លាត​តួ​ឬ​សំឡេង​អក្ខរៈ ។
    - អក្ខរ​វិបល្លាស ការ​បំប្លែង​អក្សរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិបល្លាស ផង) ។ អក្ខរ​សម័យ វិធី​ប្រើ​អក្សរ, ការ​សរសេរ​ឬ​អាន​អក្សរ; ការ​សរសេរ​កើត​ឬ​មើល​ដាច់ : ចេះ​អក្ខរ​សម័យ ។
    - អក្ខរ​សម្បត្តិ ការ​មិន​ឃ្លៀងឃ្លាត​អក្ខរៈ ។
    - អក្ខរានុក្រម (--រ៉ា-នុ-ក្រំ; បា. អក្ខរ + សំ. អនុក្រម; បា. អក្ខរានុក្កម; សំ. អក្សរានុក្រម) លំដាប់​អក្សរ; អក្សរ​ឬ​ពាក្យ​ដែល​រៀប​រៀង​តាម​លំដាប់, វចនានុក្រម ។
    - អក្ខរាភិធាន ឬ
    - អក្ខរាភិធាន​សព្ទ (បា. អក្ខរ + អភិធាន “ឈ្មោះ; ពាក្យ; មេ​ពាក្យ” ឬ បា. អក្ខរ + សំ. អភិធាន + ឝព្ទ) មេ​ពាក្យ​ដែល​រៀប​រៀង​តាម​លំដាប់​អក្សរ (វចនានុក្រម) ។
    - អក្ខរាវិរុទ្ធ (-វិរុត; បា. < អក្ខរ “អក្សរ” + អវិរុទ្ធ “មិន​ខុស, ត្រឹម​ត្រូវ”) ការ​សរសេរ​អក្សរ​មិន​ខុស, សិល្បៈ​និង​របៀប​ដែល​សរសេរ​ពាក្យ​ពេចន៍ ឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ភាសា​ណា​មួយ ។ល។
  4. អក្ខរ ( ន.នាមសព្ទ ) [អ័ក-ខៈរ៉ៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អក្ខរ; អក្សរ) ធម្មជាត​អស់​សង្ខត​ធម៌ (ព្រះ​និញ្វន) ។ អក្ខរដ្ឋាន ឋាន​និញ្វន ។
  5. អក្ខរ --
    (ម. ក្នុង ព. អក្ខរ ឬ អក្ខរៈ ១ និង អក្ខរៈ ២) ។
  6. អក្ខរកោវិទ ( គុ.គុនសព្ទ, ន.នាមសព្ទ ) [អ័ក-ខៈរ៉ៈ កោវិត ]   ( បា.បាលី​ ( បាលីភាសា ) )
    អ្នក​ឈ្លាស​ក្នុង​អក្សរ​សាស្រ្ត : អក្ខរ​កោវិទ​មាន​គំនិត​ឆ្ពោះ​ត្រង់​អក្សរ​សាស្រ្ត​ជានិច្ច (ស្ត្រី​ជា អក្ខរ​កោវិទា ឬ អក្ខរ​កោវិទី) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : អក្ខរ​កោវិទ រែង​តែ​រិះ​គិត ឆ្ពោះ​ត្រង់​អក្សរ របស់​ជាតិ​ខ្លួន ឲ្យ​បាន​បវរ មាន​ចិត្ត​ត្រេកអរ ស្មោះ​ឆ្ពោះ​ត្រង់​ជាតិ ។
  7. អក្ខរប្បភេទ ( ន.នាមសព្ទ ) [អ័ក-ខៈរុ័ប-ប៉ៈភេត ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អក្សរ​ប្រភេទ) បែប​អក្សរ​ដែល​ចែក​ជា​គូ​ៗ តាម​សូរ​សំឡេង​ជា​ទំនាស់​នឹង​គ្នា; មាន ៥ គូ ឬ ១០ ប្រភេទ​គឺ សិថិល “អក្សរ​មាន​សំឡេង​ធូរ” គឺ​អក្សរ​ដែល​ឥត​ខ្យល់ ហ លាយ, មាន ១០ តួ គឺ ក គ, ច ជ, ដ ឌ, ត ទ, ប ព និង ធនិត “អក្សរ​មាន​សំឡេង​តឹង” គឺ​អក្សរ​ដែល​មាន​ខ្យល់ ហ លាយ​ផង​មាន ១០ តួ​គឺ ខ ឃ, ឆ ឈ, ឋ ឍ, ថ ធ, ផ ភ (សំឡេង សំ. និង បា. ថា ក្ហៈ, គ្ហៈ; ច្ហៈ, ជ្ហៈ; ដ្ហៈ, ឌ្ហៈ; ត្ហៈ, ទ្ហៈ; ប្ហៈ, ព្ហៈ ជា​គូ ១; ទីឃៈ “អក្សរ​មាន​សំឡេង​វែង” និង រស្សៈ “អក្សរ​មាន​សំឡេង​ខ្លី” ជា​គូ១; គរុ “អក្សរ​មាន​សំឡេង​ធ្ងន់​ឬ​យូរ” និង លហុ “អក្សរ​មាន​សំឡេង​ស្រាល​ឬ​រហ័ស” ជា​គូ ១; និគ្គហិត “អក្សរ​ដែល​មាន​និគ្គហិត​ឬ​ដំ​លើ” និង វិមុត្ត “អក្សរ​ដែល​មាន​សូរ​សំឡេង​ហា​មាត់​បន្តិច” ជា​គូ ១; សម្ពន្ធ “អក្សរ​ដែល​ចង​បទ​ភ្ជាប់​គ្នា​ជា​សន្ធិ, ដូច​ជា រាជាណាចក្រ” និង វវត្ថិត “អក្សរ​ដែលកាត់​ញែក​ចេញ​ពី​បទ​សន្ធិ, ដូច​ជា រាជ​អាណាចក្រ ” អាណាចក្រ​របស់​ព្រះ​រាជា ជា​គូ ១ (ព. វ.) ។
  8. អក្ខរា ( ន.នាមសព្ទ ) [អ័ក-ខៈរ៉ា ]   ( បា.បាលី​ ( បាលីភាសា ) )
    (ពហុ. របស់ អក្ខរ “អក្សរ”) អក្សរ​ទាំងឡាយ, អក្សរ​គ្រប់​តួ (សម្រាប់​ប្រើ​ក្នុង​កាព្យ​ឬ​ប្រើ​ជា​ឋានន្តរ​ស្មៀន, ដូច​ជា ឃុន​វិចិត្រ​អក្ខរា, ហ្លួង​វិសេស​អក្ខរា ជាដើម) ។ បុរាណ​ច្រើន​ប្រើ​សំដៅ​យក​ពាក្យ​កាព្យ​ពី​រឿង​ស្នេហា ឬ​ពី​រឿង​នឹក​រលឹក​ដែល​សរសេរ​ផ្ញើ​ទៅ​គូ​សង្សារ​ឬ​កល្យាណ​មិត្រ ក៏​មាន : ផ្ញើ​អក្ខរា, បាន​ទទួល​អក្ខរា ។
  9. អក្ខរា --
    (មើល​ក្នុង​ពាក្យ អក្ខរ ឬ អក្ខរៈ ១) ។
  10. អក្ខិ ( ន.នាមសព្ទ ) [អ័ក-ខិ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អក្សិ) ភ្នែក, កែវ​ភ្នែក ។
    - អក្ខិ​កាណ ខ្វាក់​ភ្នែក​ម្ខាង​ឬ​ភ្នែក​ខ្វាក់​ម្ខាង : មនុស្ស​អក្ខិ​កាណ ។
    - អក្ខិ​បខុម (--ប៉ៈ--) រោម​ភ្នែក (ហៅ អក្ខិ​លោមា ក៏​បាន) ។
    - អក្ខិ​ភេសជ្ជ (--ស័ច-ជៈ ឬ --ស័ច) ថ្នាំ​ភ្នែក ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អក្សិ ផង) ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar